មកដល់ពេលនេះ រកឃើញ៣នាក់ហើយ !! ខណៈក្មេងម្នាក់ទៀតនៅបន្តបាត់
ខេត្តកំពត៖ នៅរសៀលថ្ងៃទី១៥វិច្ឆិកា២០១៦នេះសព ស្រ្តីរងគ្រោះដែលជាភរិយារបស់នាយការិយាល័យសុខាភិបាលខេត្តកំពត (ត្រូវបានរកឃើញហើយ) ប៉ុន្តែកូនរបស់គាត់នៅមិនទាន់រកឃើញនោះទេ ដោយកម្លាំងសមត្ថកិច្ច បាននិងកំពុងតាមរកបន្តទៀត។
យោងតាមប្រភពព័ត៌មានឲ្យដឹងថា អ្នកស្លាប់មាន(ចំនួន៤នាក់)ហើយរកឃើញសព៣នាក់ហើយ គិតត្រឹមរសៀលថ្ងៃនេះ។ ជាមួយគ្នានេះ សម្រាប់ម្ចាស់ទូកទេសចរណ៍មួយនេះ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនផងដែរ ដើម្បីចាត់ការតាមច្បាប់។
គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៤ វិច្ឆិកា ២០១៦ មានករណីគ្រោះថ្នាក់មួយបានកើតឡើង ស្ថិតនៅតាមមាត់សមុទ្រ ជិតស្ពានថ្មី ក្រុងកំពត ខេត្តកំពត រហូតស្លាប់ស្រ្តីវ័យចំណាស់ម្នាក់ និងបាត់ខ្លួន៣នាក់ ក្រោយទូកទេសចរណ៍ដ៏ធំមួយផ្ទុកមនុស្សជាង៧០នាក់ បានគឿងជាមួយខ្សាច់ ហើយផ្អៀងធ្វើឲ្យមានការជ្រួលច្របល់ អ្នកនៅលើទូក រហូតធ្លាក់ចូលទឹកតែម្តង។
មកដល់ម៉ោងនេះសមត្ថកិច្ចចម្រុះនៅតែបន្តរុករកនៅឡើយខណៈក្មេង ម្នាក់ជាកូនរបស់នាយការិយាល័យសុខាភិបាលខេត្តកំពតដែលទើបតែរកឃើញសពម្ដាយ ជាង១ម៉ោងមុននេះ, នៅមិនទាន់រកឃើញនោះទេកូនរបស់គាត់៕

ប្រភព៖ VD7NEWS

Reviewed by Unknown
on
11:47 PM
Rating:

No comments: