សកម្មជនបរិស្ថានកូនភ្លោះត្រូវសមត្ថកិច្ចយាមព្រំដែនកម្ពុជា-វៀតណាម​ឃាត់ខ្លួន

សកម្មជនបរិស្ថានពីរនាក់បងប្អូនត្រូវសមត្ថកិច្ចនៅប៉ុស្តិ៍គរបាលយាមព្រំដែនក្អមសំណរ ឃាត់ខ្លួននៅព្រឹកនេះ ដោយមិនបានប្រាប់ពីមូលហេតុនោះទេ ខណៈពួកគេធ្វើដំណើរទៅមើលទីតាំងនៅក្នុងវត្តប៉ាក់ណាម។
នៅលើហ្វេសប៊ុកឈ្មោះ Chum Hout Chum Hour សរសេរថា នៅព្រឹកនេះ ពួកគេត្រូវបានសមត្ថកិច្ចព្រំដែននៅប៉ុស្តិ៍ក្អមសំណរ ស្ថិតក្នុងខេត្តកណ្តាល ជាប់ព្រំប្រទល់ជាមួយវៀតណាម បានឃាត់ខ្លួននិងប៉ុនប៉ងដកយកកាតអង្គការសហប្រជាជាតិពីពួកគេ (UN Card)។
វេលាម៉ោងប្រមាណ៧និង៣០នាទីព្រឹក មានការឃាត់ លោក⁣ ជុំ ហួ និង ជុំ ហួត នៅច្រកទល់ដែនកម្ពុជា-វៀតណាមត្រង់ច្រកក្អមសំណរ ក្នុងខណៈដែលលោកទាំងពីរអះអាងថា ពួកគេទៅពិនិត្យស្ថានការណ៍ជាមុន មុននឹងហែកឋិនទានទៅកាន់វត្តប៉ាក់ណាម។ រហូតដល់ម៉ោងជាង១០ព្រឹកនេះ នៅមិនទាន់ដោះលែងនៅឡើយ ហើយនគរបាលប៉ុស្តិ៍ក្អមសំណរ បញ្ជូនអ្នកទាំងពីរទៅបន្ទាយទាហានក្អមសំណរបន្ត៕
ប្រភព៖ VOD

សកម្មជនបរិស្ថានកូនភ្លោះត្រូវសមត្ថកិច្ចយាមព្រំដែនកម្ពុជា-វៀតណាម​ឃាត់ខ្លួន សកម្មជនបរិស្ថានកូនភ្លោះត្រូវសមត្ថកិច្ចយាមព្រំដែនកម្ពុជា-វៀតណាម​ឃាត់ខ្លួន Reviewed by Unknown on 2:11 AM Rating: 5

No comments:

Flickr Widget

Powered by Blogger.