រថយន្តកុងតឺន័រ បុកម៉ូតូស៊ុយសាគីលែត បណ្តាលឲ្យយុវជនអ្នកបើកម៉ូតូត្រូវរថយន្តកិនបែកក្បាលស្លាប់


ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាង រថយន្តកុងតឺន័រមួយគ្រឿង បុកជាមួយនិងម៉ូតូម៉ាកស៊ុយសាគីលែត បណ្តាលឲ្យយុវជនម្នាក់ត្រូវរថយន្តកិនបែក្បាលស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៤៥នាទី ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចខាងលិចស្តុបផ្សារថ្នល់បត់ ក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌដង្កោ បានឲ្យដឹងថា យុវជនដែលត្រូវរថយន្តកិនស្លាប់ខាងលើនេះមានឈ្មោះ ឡេង ភារម្យ​ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាកម្មករសំណង់ ស្នាក់នៅផ្ទះជួល ក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ ។ចំណែកអ្នកបើកបររថយន្តបង្ក បានបើកទ្វារថយន្តចុះរត់គេចខ្លួនបាត់ស្រមោល។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តកុងតឺន័រមួយគ្រឿង ម៉ាកនីសាន់ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-0323 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីកើតមកលិចតាមបណ្តោយផ្លូវខាងលើ ចំណែកម៉ូតូម៉ាកស៊ុយសាគីលែត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FQ-6119 បើកបរដោយយុវជនម្នាក់ ក្នុងទិសដៅពីលិចមកកើតបញ្ច្រាសទិសគ្នាជាមួយនឹងរថយន្តបង្ក លុះបានមកដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូនិងរថយន្តបានបុកគ្នា បណ្តាលឲ្យខ្ទាតយុវជនអ្នកបើកម៉ូតូចូលកង់រថយន្តផ្នែកខាងក្រោយចំហៀងខាងឆ្វេង កិនស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំ រីឯអ្នកបើកបររថយន្តបង្ក បានបើកទ្វារថយន្តចុះរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុករថយន្តនៅនឹងកន្លែងកើតហេតុ។
ក្រោយពីហេតុការណ៍នេះបានកើតឡើង សមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌដង្កោ សហការជាមួយនិងនគរបាលចរាចរណ៍រាជធានីភ្នំពេញ ចុះមកធ្វើការពិនិត្យនិងវាស់វែង ដោយបាននាំយកទាំងម៉ូតូនិងរថយន្តយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់។ ចំណែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅឲ្យ ក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
រថយន្តកុងតឺន័រ បុកម៉ូតូស៊ុយសាគីលែត បណ្តាលឲ្យយុវជនអ្នកបើកម៉ូតូត្រូវរថយន្តកិនបែកក្បាលស្លាប់ រថយន្តកុងតឺន័រ បុកម៉ូតូស៊ុយសាគីលែត បណ្តាលឲ្យយុវជនអ្នកបើកម៉ូតូត្រូវរថយន្តកិនបែកក្បាលស្លាប់ Reviewed by Unknown on 6:18 AM Rating: 5

1 comment:

  1. Situs Judi Bola Online & Casino Site | LuckyClub
    Situs Judi luckyclub.live Bola Online & Casino Site is a registered member of the Situs Judi Bola Online, LLC (SLOT88). It is a registered member of the SLOT88

    ReplyDelete

Flickr Widget

Powered by Blogger.