ព្រមានដុតខ្លួនទាំងគ្រួសារបើមិនព្រមបើកផ្លូវឱ្យចូលផ្ទះ
ខេត្តសៀមរាប ៖ ពលរដ្ឋដែលរងគ្រោះដោយគ្មានផ្លូវចេញចូលទៅលំនៅឋានរបស់ខ្លួន បានចោទថា លោក លឹម សុទ្រី អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានសាងសង់សំណង់អត់ច្បាប់ ថែមទាំងធ្វើរបងបិទផ្លូវចាក់សោមិនឱ្យពួកគាត់ចេញចូលរយៈពេល៤ថ្ងៃមកហើយ ។ ពលរដ្ឋដែលមានប្រតិកម្មតវ៉ានេះ បានគំរាមថា ពួកគាត់នឹងយកសាំងដុតសម្លាប់ខ្លួនជាមួយក្រុមគ្រួសារគាត់នៅក្នុងផ្ទះ បើអាជ្ញាធរខេត្ត នៅតែគ្មានដំណោះស្រាយជួយដល់ពួកគាត់ ។
ហេតុការណ៍ពលរដ្ឋ៣គ្រួសារនាំគ្នាលើកបដាតវ៉ា ដើម្បីសុំឱ្យលោកអភិបាលខេត្តជួយដោះស្រាយ បានកើតឡើងកាលពីព្រឹករហូតដល់រសៀលថ្ងៃទី២០ តុលា ស្ថិតនៅមុខរបងផ្ទះ លោក លឹម សុទ្រី អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ក្នុងភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ។ ជាមួយគ្នានេះដែរ ពួកគាត់បានស្រែកអំពាវអំនាវដល់សម្តេចតេជោ ហ៊ុន សែន ឱ្យជួយរកដំណោះស្រាយដល់ពួកគាត់ផង ព្រោះរយៈពេល៤ថ្ងៃហើយ ដែលពួកគាត់គ្មានផ្លូវដើរ ព្រោះតែគេសង់របងបិទផ្លូវ ។
ទោះបីយ៉ាងណា ពួកគាត់បានបញ្ជាក់ថា ក្រោយមានការតវ៉ានៅថ្ងៃទី២០ តុលា ដដែល លោក គឹម ឆៃហៀង អភិបាលរងខេត្តសៀមរាបបានសន្យាចុះមកពិនិត្យ និងដោះស្រាយជូនពួកគាត់ ។ ពួកគាត់អះអាងថា បើរកដំណោះស្រាយមិនបានទេ ពួកគាត់យកសាំងចាក់ដុតសម្លាប់ខ្លួនទាំងអស់គ្នា ។
ជុំវិញការផ្ទុះបាតុភាពនេះ លោក ហ៊ីសាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តសៀមរាប បានប្រាប់កោះសន្តិភាពនៅរសៀលថ្ងៃទី២០ តុលា ថា សំណង់ផ្ទះរបស់លោក លឹម សុទ្រី អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន គឺពិតជាបានសាងសង់ដោយគ្មានច្បាប់អនុញ្ញាតមែន គឺសង់ស្រេចតែចិត្ត សំណង់នោះត្រូវបានគេសង់រួចរាល់ទៅហើយដែរ ។ លោកបានបន្តថា ទោះបីសាងសង់រួចរាល់ហើយក៏ដោយ លោកនឹងចាត់វិធានការតាមច្បាប់ (ស្តីពីការសាងសង់) ។
ចំណែកលោក លឹម សុទ្រី អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បានប្រាប់កោះសន្តិភាពថា របងដែលលោកសាងសង់បិទផ្លូវមិនឱ្យប្រជាពលរដ្ឋចំនួន៣គ្រួសារឆ្លងកាត់នោះ រឿងនេះបានទៅដល់ដៃតុលាការហើយ បើចង់ដឹងទៅសួរតុលាការខេត្តទៅនឹងដឹងហើយ ។
ចាំមើលទៀត តើអាជ្ញាធរខេត្តហ៊ានដោះស្រាយសំណង់អត់ច្បាប់នេះ បានកំរិតណា ? ស្រួលមិនស្រួលគ្រាន់តែផោមឱ្យក្របីហិតតែប៉ុណ្ណោះ ។
សូមរម្លឹកផងដែរថា ការសាងសង់បិទផ្លូវចាក់សោរបងរបស់លោក លឹម សុទ្រី បានធ្វើឡើងកាលពីវេលាម៉ោងប្រមាណជាង៧យប់ ថ្ងៃទី១៧ តុលា កន្លងទៅ មិនឱ្យប្រជាពលរដ្ឋចំនួន៣គ្រួសារ ដែលរស់នៅក្នុងភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ឆ្លងកាត់ចេញចូលផ្ទះរបស់ពួកគាត់បាន ក៏ផ្ទុះការតវ៉ាឡើងផ្អើលដល់សមត្ថកិច្ចទាំងយប់ ។ ប្រជាពលរដ្ឋចំនួន៣គ្រួសារ សូមសំណូមពរដល់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងលោកអភិបាលខេត្ត មេត្តាជួយអន្តរាគមន៍ដល់ពួកគាត់ផង ដែលមន្ត្រីមានបុណ្យស័ក្ដិ យកតួនាទីមករំលោភបិទផ្លូវចាក់សោរបង មិនឱ្យពួកគាត់ចេញចូលបាន ។ ពួកគាត់គំរាមថា បើពុំដូច្នេះទេ ពួកគាត់សុខចិត្តលើកបដារហូតដល់មានដំណោះស្រាយ ព្រោះជារៀងរាល់ថ្ងៃកូនចេញចូលទៅរៀនសូត្រមិនបាន ព្រោះជិតដល់ថ្ងៃចូលរៀនហើយ ៕

ប្រភព៖ កោះសន្តិភាព
ព្រមានដុតខ្លួនទាំងគ្រួសារបើមិនព្រមបើកផ្លូវឱ្យចូលផ្ទះ
Reviewed by Unknown
on
9:48 PM
Rating:

No comments: