ករណីដដែលៗនេះ បានកើតឡើងទៀតហើយ សង្ស័យផឹកស្រា ស្មានតែផ្ទះ
ខេត្តកំពត៖ កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦យប់មិញនេះ នៅចន្លោះបង្គោលលេខ១១០ ស្ថិតក្នុងភូមិគាថាវង្សក្រោម ឃុំត្រពាំងសាលាខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ដោយសារជនរងគ្រោះ ផឹកស្រាស្រវឹង ហើយទៅដេកលើផ្លូវរថភ្លើង ។
ដោយសារជនរងគ្រោះដែលត្រូវរថភ្លើងបុកស្លាប់ម្នាក់ ឈ្មោះ អ៊ុត ប៊ុនធា ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ ។ ប្រភពឲ្យដឹងថា ជនរងគ្រោះខាងលើ មុនកើតហេតុ បានផឹកស្រាស្រវឹងជោគខ្លួនហើយទំនងជាបានដើរទៅដេក នៅលើផ្លូវរថភ្លើង ខណ:រថភ្លើងមកដល់ក៏បុកកិន បណ្តាលឲ្យស្លាប់ យ៉ាងអនោចធមបែបនេះតែម្តងទៅ លុះព្រឹកឡើងមានការភ្លាក់ផ្អើល ហើយកម្លាំងនគរបាល មកដល់ធ្វើកោសល្យវិច្ច័យ រកឃើញថាជនរងគ្រោះ ពិតជារថភ្លើងបុកស្លាប់ប្រាកដមែន ។
ក្រោយពិនិត្យរួចហើយ កម្លាំងប្រគល់សពឲ្យទៅក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ប្រភព៖ VD7NEWS
ដោយសារជនរងគ្រោះដែលត្រូវរថភ្លើងបុកស្លាប់ម្នាក់ ឈ្មោះ អ៊ុត ប៊ុនធា ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ ។ ប្រភពឲ្យដឹងថា ជនរងគ្រោះខាងលើ មុនកើតហេតុ បានផឹកស្រាស្រវឹងជោគខ្លួនហើយទំនងជាបានដើរទៅដេក នៅលើផ្លូវរថភ្លើង ខណ:រថភ្លើងមកដល់ក៏បុកកិន បណ្តាលឲ្យស្លាប់ យ៉ាងអនោចធមបែបនេះតែម្តងទៅ លុះព្រឹកឡើងមានការភ្លាក់ផ្អើល ហើយកម្លាំងនគរបាល មកដល់ធ្វើកោសល្យវិច្ច័យ រកឃើញថាជនរងគ្រោះ ពិតជារថភ្លើងបុកស្លាប់ប្រាកដមែន ។
ក្រោយពិនិត្យរួចហើយ កម្លាំងប្រគល់សពឲ្យទៅក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ប្រភព៖ VD7NEWS
ករណីដដែលៗនេះ បានកើតឡើងទៀតហើយ សង្ស័យផឹកស្រា ស្មានតែផ្ទះ
Reviewed by Unknown
on
11:45 PM
Rating:

No comments: