ត្រូវឪពុកម្ដាយបំបែក៦៥ឆ្នាំ ចុងក្រោយទើបបានរៀបការនឹងគ្នានៅអាយុខ្ទង់៨០រៀងខ្លួន
គូស្នេហ៍វ័យចំណាស់មួយគូទើបតែបានរៀបការជាមួយគ្នា ក្រោយត្រូវឪពុកម្ដាយបង្ខំឲ្យផ្ដាច់ពាក្យកាលពី៦៥ឆ្នាំមុន។
លោកយាយ Helen Andre អាយុ ៨២ឆ្នាំនិងលោកតា Davy Moakes អាយុ៨៦ឆ្នាំមកពីតំបន់ Derbyshire ប្រទេសអង់គ្លេស មិនធ្លាប់បានរៀបការជាមួយគ្នាឡើយតាំងពីឆ្នាំ១៩៥១។
កញ្ញា Debbie Williams ជាកូនស្រីរបស់លោកយាយ Andre បានឲ្យដឹងថាអ្នកទាំងពីរនៅតែស្រឡាញ់គ្នាយ៉ាងខ្លាំងក្រោយពេល ជួបគ្នាវិញកាលពីពេលថ្មីៗ។
អ្នកស្រីនិយាយថាការបែកបាក់របស់អ្នកទាំងពីរនៅកាលនោះគឺ ដោយសារឪពុកម្ដាយរបស់លោកយាយមិនទទួលស្គាល់លោកតា Moakes ដែលកាលនោះគឺជាអ្នកសិល្បៈ។
“ត្រលប់ទៅទសវត្សឆ្នាំ១៩៥០ អាជីពអ្នកសិល្បៈហាក់មិនត្រូវគេឲ្យតម្លៃគ្រប់គ្រាន់សម្រាប់រៀបការ ជាមួយកូនស្រីគេឡើយ។ ពួកគាត់ខូចចិត្តណាស់ ប៉ុន្តែនៅសម័យនោះពួកគាត់ត្រូវតែស្ដាប់តាមចាស់ទុំ"។ កូនស្រីរបស់លោកយាយរៀបរាប់។
កញ្ញា Williams បាននិយាយទៀតថាក្រោយម្ដាយរបស់នាងក្លាយជាស្ត្រីមេម៉ាយដល់ទៅ៣ លើក គាត់ក៏សម្រេចចិត្តតាមរកលោកតា Moakes។ "ពួកគាត់ចាប់ផ្ដើមនិយាយគ្នា និងបង្កាត់ភ្លើងស្នេហ៍ឡើងដោយកក់ក្ដៅបំផុត ...ខ្ញុំពិតជារំភើបជំនួសគាត់ណាស់"។ កញ្ញាបន្ថែម។ គូស្នេហ៍អាយុវែងខាងលើបានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នានៅការិយាល័យ អត្រានុកូលដ្ឋាន Ripley កាលពីល្ងាចថ្ងៃសុក្រកន្លងទៅ។
លោកតា Moakes និយាយថា៖ "ប្រសិនបើអ្នកស្រឡាញ់នរណាម្នាក់ពិតប្រាកដ ទោះព្រាត់គ្នាយ៉ាងណាក៏ស្នេហានោះមិនបាត់បង់ដែរ"។
ចំណែកលោកយាយក៏បានបន្ថែមថា៖ "ខ្ញុំស្រឡាញ់គាត់ពេញមួយជីវិត ខ្ញុំសប្បាយចិត្តរកអ្វីនិយាយមិនបានទេ ទីបំផុតយើងបានជួបគ្នាវិញហើយ" ៕
ប្រភព៖ sabaynews
កញ្ញា Debbie Williams ជាកូនស្រីរបស់លោកយាយ Andre បានឲ្យដឹងថាអ្នកទាំងពីរនៅតែស្រឡាញ់គ្នាយ៉ាងខ្លាំងក្រោយពេល ជួបគ្នាវិញកាលពីពេលថ្មីៗ។
អ្នកស្រីនិយាយថាការបែកបាក់របស់អ្នកទាំងពីរនៅកាលនោះគឺ ដោយសារឪពុកម្ដាយរបស់លោកយាយមិនទទួលស្គាល់លោកតា Moakes ដែលកាលនោះគឺជាអ្នកសិល្បៈ។
កញ្ញា Williams បាននិយាយទៀតថាក្រោយម្ដាយរបស់នាងក្លាយជាស្ត្រីមេម៉ាយដល់ទៅ៣ លើក គាត់ក៏សម្រេចចិត្តតាមរកលោកតា Moakes។ "ពួកគាត់ចាប់ផ្ដើមនិយាយគ្នា និងបង្កាត់ភ្លើងស្នេហ៍ឡើងដោយកក់ក្ដៅបំផុត ...ខ្ញុំពិតជារំភើបជំនួសគាត់ណាស់"។ កញ្ញាបន្ថែម។ គូស្នេហ៍អាយុវែងខាងលើបានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នានៅការិយាល័យ អត្រានុកូលដ្ឋាន Ripley កាលពីល្ងាចថ្ងៃសុក្រកន្លងទៅ។
ចំណែកលោកយាយក៏បានបន្ថែមថា៖ "ខ្ញុំស្រឡាញ់គាត់ពេញមួយជីវិត ខ្ញុំសប្បាយចិត្តរកអ្វីនិយាយមិនបានទេ ទីបំផុតយើងបានជួបគ្នាវិញហើយ" ៕
ប្រភព៖ sabaynews
ត្រូវឪពុកម្ដាយបំបែក៦៥ឆ្នាំ ចុងក្រោយទើបបានរៀបការនឹងគ្នានៅអាយុខ្ទង់៨០រៀងខ្លួន
Reviewed by Unknown
on
11:54 PM
Rating:

No comments: