ការហ៊ោអបអរត្រូវហាមប្រាមក្នុងជំនួបជម្រុះ World Cup រវាងថៃនិងអូស្ត្រាលី
ការប្រកួតវគ្គជម្រុះ FIFA World Cup 2018 ជុំផ្ដាច់ព្រ័ត្រប្រចាំទ្វីបអាស៊ីនៅថ្ងៃទី១៥ខែវិច្ឆិការខាងមុខរវាង ថៃ និង អូស្ត្រាលី ត្រូវបានហាមប្រាមមិនឱ្យមានការហ៊ោអបអរឡើយ ដ្បិតប្រទេសថៃកំពុងបន្តកាន់ទុក្ខនៃការយាងចូលទិវង្គត់របស់ព្រះមហាក្សត្រ ភូមិបុល អាប់ឌុលយ៉ាដេត។
សហព័ន្ធកីឡាបាល់ទាត់ប្រទេសថៃនិងអូស្ត្រាលី ក៏បានលើកឡើងផងដែរថាអ្នកគាំទ្រដែលចូលទស្សនាគួរស្លៀកពាក់ពណ៌ខ្មៅ ប្រផេះ ឬ ស។
មុននេះ សហព័ន្ធកីឡាបាល់ទាត់ថៃព្យាយាមស្នើសុំផ្លាស់ប្ដូរទីតាំងប្រកួតទៅធ្វើនៅសិង្ហបុរី ប៉ុន្តែត្រូវបានសហព័ន្ធកីឡាបាល់ទាត់អូស្ត្រាលីបដិសេធ។
រាជរដ្ឋាភិបាលថៃបានប្រកាសកាន់ទុក្ខថ្នាក់ជាតិរយៈពេល១ឆ្នាំសម្រាប់ស្ថាប័នរដ្ឋចំពោះការបាត់បង់ព្រះមហាក្សត្រជាទីគោរពបំផុតរបស់ពួកគេ ស្របពេលប្រជាជនត្រូវបានស្នើឱ្យស្លៀកពាក់ខ្មៅនិងចៀសវាងពីព្រឹត្តិការណ៍បែបសប្បាយៗនានា៕
សហព័ន្ធកីឡាបាល់ទាត់ប្រទេសថៃនិងអូស្ត្រាលី ក៏បានលើកឡើងផងដែរថាអ្នកគាំទ្រដែលចូលទស្សនាគួរស្លៀកពាក់ពណ៌ខ្មៅ ប្រផេះ ឬ ស។
មុននេះ សហព័ន្ធកីឡាបាល់ទាត់ថៃព្យាយាមស្នើសុំផ្លាស់ប្ដូរទីតាំងប្រកួតទៅធ្វើនៅសិង្ហបុរី ប៉ុន្តែត្រូវបានសហព័ន្ធកីឡាបាល់ទាត់អូស្ត្រាលីបដិសេធ។
រាជរដ្ឋាភិបាលថៃបានប្រកាសកាន់ទុក្ខថ្នាក់ជាតិរយៈពេល១ឆ្នាំសម្រាប់ស្ថាប័នរដ្ឋចំពោះការបាត់បង់ព្រះមហាក្សត្រជាទីគោរពបំផុតរបស់ពួកគេ ស្របពេលប្រជាជនត្រូវបានស្នើឱ្យស្លៀកពាក់ខ្មៅនិងចៀសវាងពីព្រឹត្តិការណ៍បែបសប្បាយៗនានា៕
ការហ៊ោអបអរត្រូវហាមប្រាមក្នុងជំនួបជម្រុះ World Cup រវាងថៃនិងអូស្ត្រាលី
Reviewed by Unknown
on
12:34 AM
Rating:

No comments: