រំលោភបានសំរេច ខ្លាចបែកការវាយខ្ទិចមុខ និង រិតកសំលាប់ តែនាងមិនស្លាប់
បាត់ដំបង៖ នារីរងគ្រោះម្នាក់អាយុថ្លៃគឺនៅរស់រានមានជីវិតនៅឡើយ ហើយត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង បន្ទាប់ពីរូបនាងត្រូវបានជនមិនស្គាល់មុខចាប់រំលោភហើយសម្លាប់ព្រោះខ្លាចបែកការខណៈដែលឪពុកម្តាយរវល់ចេញទៅក្រៅដោយទុកឲ្យកូនស្រីដេកនៅតែពីរនាក់បងប្អូន។
យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ គុណ សុគឿន ភេទប្រុសអាយុ៥៦ឆ្នាំ មុខរបរធ្វើស្រែទីលំនៅក្រុម២២ ភូមិតាពូង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង បានរាយការណ៍ថា វេលាម៉ោងប្រមាណ១១ និង៣០នាទីយប់៦ ខែមីនា ឆ្នាំ២០១៦ ត្រង់ចំណុចខ្ទមស្រែដាច់ស្រយាលរបស់ខ្លួនដែលមានចម្ងាយពីភូមិប្រមាណ១០០០ម៉ែត្រ ស្ថិតក្នុងក្រុមទី១៧ភូមិទំពូង ឃុំតាម៉ឺន ស្រុកថ្មគោលខេត្តបាត់ដំបង គឺពេលដែលគាត់មកពីដាក់ចង្រិតវិញក៏បានឃើញកូនស្រីរបស់គាត់ដែលដេកជាមួយប្អូនស្រីនៅចំណុចខ្ទមស្រែខាងលើមានឈ្មោះក.គ ភេទស្រីអាយុ១៨.ឆ្នាំ មុខរបរធ្វើស្រែបានដេកសន្លប់បាត់ស្មារតីនិងឃើញស្នាមរបួសជាទម្ងន់ត្រង់ត្រចៀកខាងស្ដាំលើសៀតផ្កាខាងស្ដាំហើមបបូរមាត់និងហើមខៀវភ្នែកព្រមទាំងរបួសពេញលើដងខ្លួនប៉ុន្តែមិនដឹងថា មានរឿងអ្វីកើតឡើងទេនោះឡើយដោយគ្រាន់តែនៅកន្លែងកើតហេតុមានបន្សល់ទុកនូវចបកាប់ចំនួនមួយមានប្រឡាក់ឈាម។
លោកផង់សុភាពអធិការនគរបាលស្រុកថ្មគោលបានបញ្ជាក់ថាក្រោយពេលកើតហេតុសមត្ថកិច្ចបានដុតដៃដុតជើងដើម្បីធ្វើការស្រាវជ្រាវក្នុងរឿងនេះព្រោះក្រោយពេលបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យខេត្តដើម្បីសង្គ្រោះរួមនឹងការសាកសួរផងនោះទើបលទ្ធផលបានបង្ហាញយ៉ាងច្បាស់ថាបញ្ហានេះគឺបានកើតឡើងដោយការចាប់រំលោភរួចសម្លាប់ដើម្បីបំបាត់ដានតែជាសំណាងល្អដែលនាងនៅមានជីវិត។
នៅព្រឹកថ្ងៃទី៧ខែមីនាឆ្នាំ២០១៦កម្លាំងអធិការស្រុកថ្មគោលបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ដើម្បីនាំខ្លួនយកមកសាកសួរបន្ទាប់ពីស្រាវជ្រាវទៅលើក្រុមគ្រួសារនិងសាច់ញាតិដោយបានដឹងថាកន្លងមកជនសង្ស័យធ្លាប់ជាប់ពាក់ព័ន្ធគ្នាក្នុងរឿងស្នេហាហើយសំខាន់ជាងនេះទៅទៀតនោះគឺក្នុងទូរស័ព្ទរបស់អ្នកទាំងពីរមានលេខទៅវិញទៅមកគឺពេលវេលានៅមុនពេលកើតហេតុតែម្តងដែលមានន័យថាពួកគេអាចមានការណាត់ជួបគ្នាក៏អាចថាបានលុះក្រោយពីបានខ្លួនប្រាណហើយដោយខ្លាចបែកការទើបជនសង្ស័យសម្លាប់ដើម្បីបំបាត់ដានតែម្តង។ ដោយឡែកលោកសូឌីប្រធានមន្ទីរយុត្តិធម៌នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបានបន្ថែមថាការឃាត់ខ្លួនជនសង្ស័យខាងលើគឺមិនទាន់ធ្វើការចោទប្រកាន់នៅឡើយដោយសារតែបច្ចុប្បន្នគឺកម្លាំងកំពុងធ្វើការសាកសួរហើយម្យ៉ាងទៀតនារីរងគ្រោះក៏នៅមិនទាន់ដឹងខ្លួននៅឡើយដែលមានតែនាងម្នាក់គត់ដែលអាចបញ្ជាក់និងចង្អុលបង្ហាញអំពីមុខសញ្ញាបានច្បាស់។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យមកសាកសួរគឺនៅរសៀលថ្ងៃទី៧ខែមីនាជនសង្ស័យឈ្មោះម៉េតធឿន ភេទប្រុសអាយុ១៨ឆ្នាំរស់នៅភូមិតាពូងឃុំតាពូងស្រុកថ្មគោលបានសារភាពថានៅមុនពេលកើតហេតុគឺខ្លួនបានទាក់ទងនាងតាមរយៈទូរស័ព្ទមែនដើម្បីចង់ជួបនាងដោយឱកាសល្អផងទើបខ្លួនបានបង្ខំរំលោភនារីរងគ្រោះរហូតបានសម្រេចប៉ុន្តែក្រោយពេលសម្រេចហើយរូបគេមានការខឹងសម្បាដោយសារតែនារីរងគ្រោះដែលជាសង្សាររបស់ខ្លួនបានស្ដីបន្ទោសឲ្យខ្លួនថាធ្វើអញ្ចឹងបើគេដឹងគឺពុកម៉ែខ្ញុំគាត់ខ្មាសគេស្លាប់ហើយ។
សម្ដីប៉ុណ្ណឹងធ្វើឲ្យយុវជនដែលជាជនសង្ស័យបានទាញយកចបកាប់និងដំបងមកកាប់នឹងវាយទៅលើនារីរងគ្រោះបំណងសម្លាប់តែជាសំណាងល្អនាងមិនបានស្លាប់ឡើយដោយគ្រាន់តែរងរបួសធ្ងន់រហូតដល់សន្លប់បាត់ស្មារតី។បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននិងត្រៀមបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តហើយដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

Reviewed by Unknown
on
12:16 AM
Rating:

No comments: