ណាតាហ្សា មិនត្រូវការអ្នកឧបត្ថម្ភ ខណៈបុរសសំបូរទ្រព្យសម្បត្តិ ច្រើននាក់តាមសំលឹង និងរកវិធីទាក់ទង

ភ្នំពេញ: កញ្ញា ណាតាហ្សា តារាស្រឡាញ់ភាពសិចស៊ី ថាមិនទទួលអ្នកឧបត្ថម្ភ និងមិនចង់បានអ្នកជួយ ​ដែលចង់គេងចំណេញពីខ្លួននាង ខណៈមានបុរសសំបូរទ្រព្យសម្បត្តិ ជាច្រើននាក់ តាមសំលឹងមើលនាង និងរកវិធីទាក់ទង ។ តារាសិចស៊ី ណាតាហ្សា បានបង្ហើបថា តាំងពីធ្វើការងារសិល្បៈ បានប៉ុន្មានឆ្នាំចុងក្រោយនេះ ចេះតែមានបុរសសំបូរទ្រព្យសម្បត្តិ ជាច្រើន​នាក់ តាមសំលឹងមើលនាង និងរកវិធីទាក់ទងនាង ដោយនិយាយថា ចង់ធ្វើជាអ្នកឧបត្ថម្ភនាង ហើយខ្លះទៀតតាមសុំស្រលាញ់នាង ចង់ធ្វើជាអ្នកចិញ្ចឹមនាង។ប៉ុន្តែនាងអះអាងថា នាងមិនដែលពាក់ព័ន្ធ ទៅរឿងបែបនេះទេ ពីព្រោះខ្លាចមានបញ្ហា និងស្អុយឈ្មោះរបស់នាង ក្នុងវិស័យសិល្បៈ។ កញ្ញា ណាតាហ្សា បានប្រាប់ថា "ខ្ញុំដូចជាអត់មានអ្នកណា មកឧបត្ថម្ភខ្ញុំទេ។ មិនចាំបាច់អ្វីត្រូវមានអ្នកចិញ្ចឹម មកចិញ្ចឹមខ្ញុំនោះទេ។ ពីព្រោះការងារសិល្បៈខ្ញុំ សុទ្ធខំប្រឹងដោយខ្លួនឯង។ ពិតមែនដែលមានអ្នកគេចង់ព្យាយាម ចង់ឧបត្ថម្ភខ្ញុំ ប៉ុន្តែខ្ញុំអត់ទទួលនោះទេ។ សូម្បីតែសង្សារ ក៏ខ្ញុំមិនទាន់សម្រេចចិត្ត ពេញចិត្តពីណាគេផង។ ខ្ញុំមួយថ្ងៃទៅមួយថ្ងៃ រវល់ការងារណាស់ ដូច្នេះគ្មានពេលមើលឃើញ យកសង្សារ ឬទទួលពីណាគេនោះទេ។ ការពិតខ្ញុំមានបុរសជាច្រើន ចេះតែតាមញ៉ែរ ព្យាយាមចង់ឧបត្ថម្ភខ្ញុំ ព្យាយាមចង់លើកស្ទួយឱ្យខ្ញុំល្បី ប៉ុន្តែអត់ទទួលសោះឡើយ។ ដោយសារតែខ្ញុំមិនចង់ក្លាយ ជាកូនស្រីអាក្រក់ ចំពោះម្តាយខ្ញុំឡើយ។ ខ្ញុំបានសន្យាជាមួយម្តាយខ្ញុំ ហើយថា ខ្ញុំដើរផ្លូវសិល្បៈនេះ ត្រូវតែល្អ ដោយសមត្ថភាពរបស់ខ្ញុំ"។
កញ្ញា ណាតាហ្សា បាននិយាយថា នាងបានប្រឡូកការងារសិល្បៈ បានប្រហែល៥ឆ្នាំ មកហើយ ដោយផ្តើមចេញពីឌីជេវិទ្យុ១០៧។ នាងក៏ក្លាយជាពិធីការិនីស្រស់ស្អាត ក្នុងកម្មវិធីពាណិជ្ជកម្មជាច្រើន របស់ស្ថានីយទូរទស្សន៍លេខ៩ សព្វថ្ងៃនេះ។ ការងារកន្លងមក ដែលហែលឆ្លងនេះ នាងបានបញ្ជាក់ថា នាងខំប្រឹងដោយសមត្ថភាពខ្លួន មិនមានជំនួយ ឬមាននរណាម្នាក់ មកទំនុបបម្រុងនាងឱ្យឡើងទ្រើង នោះទេ។
មូលហេតុដែលកញ្ញា ណាតាហ្សា ចង់ធ្វើបែបនេះ ដោយសារតែនាងចង់ប្រកាស ដល់មិត្តភ័ក្រ និងបងប្អូនឱ្យដឹងថា នាងជាតារាល្បី និងកំពុងទទួលប្រជាប្រិយភាព យ៉ាងខ្លាំង លើកញ្ចក់ទូរទស្សន៍លេខ៩ និង ជាតារាសម្តែងសិចស៊ី ល្បីក្នុងឆ្នាំ២០១៥។ ខួបកំណើតរបស់នាងឆ្នាំនេះ ធ្វើធំជាងមុន ហើយនាងជាអ្នកចំណាយលុយ តែម្នាក់ឯងមួយគត់ មិនមានបុរសណា ឬអ្នកមានណាមកជួយឧបត្ថម្ភ ដល់នាងក្នុងខួបកំណើតឡើយ។ នាងអះអាងថា ដូចអ្វីដែលនាងនិយាយពីខាងដើម យ៉ាងដូច្នេះ
នាងធ្វើកម្មវិធីខួបកំណើតយ៉ាងធំនេះ ហៅសុទ្ធតែបងប្អូនមិត្តភ័ក្ត និងបណ្តាអ្នកដឹកនាំរឿង ជាច្រើននាក់ អោយចូលរួមសប្បាយ ហើយមានរឿងអ្វី ឬមានហេតុអ្វី ត្រូវមកទទួលលុយ ទទួលការឧបត្ថម្ភពីអ្នកនេះ អ្នកនោះ៕

ប្រភព៖ khmerload
ណាតាហ្សា មិនត្រូវការអ្នកឧបត្ថម្ភ ខណៈបុរសសំបូរទ្រព្យសម្បត្តិ ច្រើននាក់តាមសំលឹង និងរកវិធីទាក់ទង ណាតាហ្សា មិនត្រូវការអ្នកឧបត្ថម្ភ ខណៈបុរសសំបូរទ្រព្យសម្បត្តិ ច្រើននាក់តាមសំលឹង និងរកវិធីទាក់ទង Reviewed by Unknown on 12:36 AM Rating: 5

No comments:

Flickr Widget

Powered by Blogger.