ស្ថានភាពទឹកជំនន់នៅខេត្តកំពង់ស្ពឺ ត្រូវបានគ្រប់គ្រងទាំងស្រុងហើយ
រយះពេលជិតមួយខែគិតត្រឹមពីថ្ងៃទី៣០ខែ កញ្ញា រហូតមកដល់ថ្ងៃទី២២ខែតុលានេះ ទឹកជំនន់ដែលបានវាយលុកខ្លាំងនៅក្នុងខេត្តកំពង់ស្ពឺត្រូវបាន គ្រប់គ្រងទាំងស្រុងហើយ។ ស្ថានភាពហាក់មានភាពល្អប្រសើរឡើងវិញ បន្ទាប់ពីក្រុមការងាររបស់ក្រសួងធនធានទឹកឧតុនិយមបានចេញវិធានការ មួយចំនួន ដើម្បីទប់ស្កាត់នូវបរិមាណទឹកភ្លៀងដ៏ច្រើនសន្ធឹកសន្ធាប់នេះ។ យ៉ាងណាក៏ដោយ មិនមានជាការខូចខាតទ្រង់ទ្រាយធំនៅក្នុងខេត្តកំពង់ស្ពឺ ក៏ដូចជានៅតាមបណ្តាខេត្តទាំង២៤នៅកម្ពុជា បើទោះជាកន្លងមកបរិមាណទឹកភ្លៀងមានកម្រិតខ្ពស់ក៏ដោយ។
អត្ថបទដោយ៖ ព្រឿន បញ្ញារីរហូតមកទល់នេះ ទឹកជំនន់ដែលបានហូរធ្លាក់ខ្លាំងស្ទើរតែគ្រប់តំបន់នៅក្នុងខេត្តកំពង់ស្ពឺ បានស្រកក្នុងកម្រិតមួយដែលច្រើនហើយ។ លោក ចាន់ យុត្ថា អ្នកនាំពាក្យរបស់ក្រសួងធនធានទឹកឧតុនិយមបានប្រាប់វិទ្យុបារាំងន្តរជាតិថា វិធីសាស្រ្តមួយចំនួនដែលក្រសួងបានចេញវិធានការរួមមាន កាត់បន្ថយល្បឿនទឹកដែលហូរមក ព្រមទាំង បញេ្ចញទ្វារទឹកទៅតាមអាងស្តុកទឹកធំៗមួយចំនួននៅក្នុងប្រទេសកម្ពុជា។
លោកបានគូសបញ្ជាក់ថា ជាក់ស្តែងផ្ទៃរងទឹកជំនន់នៅក្នុងស្ទឹងព្រែកត្នោតនៃខេត្តកំពង់ស្ពឺ នៅតែនឹងទទួលរងនូវកម្រិតទឹកជំនន់ ខ្ពស់នៅឡើយគឺប្រមាណ១២៥០មែត្រគូបនៅក្នុងមួយវិនាទី។ ហើយទឹកជំនន់ដែលហូរធ្លាក់ពីខេត្តកំពង់ស្ពឺនេះ នឹងអាចបង្កការប៉ះពាល់និងប្រឈមធ្ងន់ធ្ងរ ដល់ខណ្ឌដង្កោរនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាតំបន់មួយចំនួននៅក្នុងខេត្តកណ្តាល។
ក្នុងនោះដើម្បីជៀសវាងការប្រឈមខ្លាំងនូវមហត្តរាយខ្លាំងនៅក្នុងតំបន់តែមួយ ទើបក្រសួងក៏បានសម្រេចបង្វែរ និងស្ទាក់ទឹកទុកខ្លះនៅតាមប្រឡាយមេនិងអាងស្តុកទឹកមួយចំនួន ដើម្បីការពាររាជធានីភ្នំពេញកុំឲ្យជួបគ្រោះមហន្តរាយធ្ងន់ធ្ងរ។
តាមពិតទៅ ទឹកជំនន់បានធ្វើការវាយលុកខ្លាំងនៅស្ទើរគ្រប់កន្លែងនៅក្នុងខេត្តកំពង់ស្ពឺ ប៉ុន្តែមិនបានបង្កជាការប៉ះពាល់ធ្ងន់ធ្ងរខ្លាំងដល់ទ្រព្យសម្បត្តិ ផ្ទះសម្បែង និងស្រូវស្រែចំការរបស់ប្រជាពលរដ្ឋនោះទេ។ ដោយឡែក លោក ចាន់ យុត្ថា បានបញ្ជាក់ថាមានការប៉ះពាល់តិចតួចបំផុតកើតមានសម្រាប់ស្រូវរបស់ពលរដ្ឋប្រមាណ៣០០ទៅ៤០០ហិចតា។ ប៉ះពាល់ ដោយសារតែទឹកភ្លៀងបានធ្លាក់មកខ្លាំងនៅចំស្រូវមូយចំនួនដែលដុះនៅក្បែរមាត់ទឹក។
សូមបញ្ជាក់ថា រហូតមកទល់ពេលនេះទឹកជំនន់បានគំរាមកំហែងប្រមាណជាង១០ខេត្តនៅកម្ពុជា។ ប៉ុន្តែស្ថានភាពទឹកជំនន់នៅតាមបណ្តាខេត្តទាំងនោះ បានថយចុះទាំងស្រុងនៅក្នុងរយះពេលត្រឹមតែ២ទៅ៣ថ្ងៃ។ នៅឡើយតែខេត្តកំពង់ស្ពឺ ដែលអាចនឹងបន្តទទួលរងនូវទឹកជំនន់ជាបន្តប្រសិនបើមានការប្រែប្រួលអាកាសធាតុនាពេលខាងមុខ៕
ប្រភព៖ វិទ្យុបារ៉ាំង
ស្ថានភាពទឹកជំនន់នៅខេត្តកំពង់ស្ពឺ ត្រូវបានគ្រប់គ្រងទាំងស្រុងហើយ
Reviewed by Unknown
on
12:41 AM
Rating:

No comments: