យន្តហោះហ្វឹកហ្វឺនមួយធ្លាក់ក្នុងវាលស្រែនៅឥណ្ឌូណេស៊ី
អ្នកជួយសង្គ្រោះម្នាក់និយាយថា យន្តហោះសម្រាប់ហ្វឹកហ្វឺន១គ្រឿងបានធ្លាក់កាលពីថ្ងៃទី១៩ តុលា ក្នុងខេត្តកោះជ្វាកណ្តាលរបស់ឥណ្ឌូណេស៊ីបណ្តាលឱ្យមនុស្ស២នាក់រងរបួស ។
យន្តហោះធុន VIPER WARRIOR នោះបានធ្លាក់ក្នុងស្រែនៃភូមិ TRITIH LOR ស្រុក CILACAP វេលាម៉ោង៨និង៥៤នាទីព្រឹកម៉ោងក្នុងស្រុក ។ លោក MULWAHYONO អ្នកសម្របសម្រួលនៃការិយាល័យរុករកនិងជួយសង្គ្រោះគូសបញ្ជាក់ថា គ្រូបង្ហាត់បើកយន្តហោះនិងសិស្សរងរបួសហើយបញ្ជូនទៅមន្ទីរពេទ្យ ។
យន្តហោះនោះជារបស់សាលាបើកបរយន្តហោះ PERKASA ហើយគ្រោះថ្នាក់នោះ កើតមាននៅជិតព្រលានយន្តហោះ ៕
យន្តហោះធុន VIPER WARRIOR នោះបានធ្លាក់ក្នុងស្រែនៃភូមិ TRITIH LOR ស្រុក CILACAP វេលាម៉ោង៨និង៥៤នាទីព្រឹកម៉ោងក្នុងស្រុក ។ លោក MULWAHYONO អ្នកសម្របសម្រួលនៃការិយាល័យរុករកនិងជួយសង្គ្រោះគូសបញ្ជាក់ថា គ្រូបង្ហាត់បើកយន្តហោះនិងសិស្សរងរបួសហើយបញ្ជូនទៅមន្ទីរពេទ្យ ។
យន្តហោះនោះជារបស់សាលាបើកបរយន្តហោះ PERKASA ហើយគ្រោះថ្នាក់នោះ កើតមាននៅជិតព្រលានយន្តហោះ ៕

យន្តហោះហ្វឹកហ្វឺនមួយធ្លាក់ក្នុងវាលស្រែនៅឥណ្ឌូណេស៊ី
Reviewed by Unknown
on
5:12 PM
Rating:

No comments: