កងទ័ព ២០០ នាក់ហ្វឹកហាត់ល្បុក្កតោត្រៀមបើកកីឡាជាតិ
ភ្នំពេញៈ កងទ័ពចំនួន ២០០ នាក់ របស់សាលាហ្វឹកហ្វឺននាយទាហានសកម្ម នៅខេត្តកំពង់ស្ពឺ កំពុងធ្វើការហ្វឹកហាត់កីឡា ល្បុក្កតោ ស្នៀតប្រើកាំបិតខ្លី ជាមួយលោក សាន គឹមស៊ាន គ្រូតាក្រមាមាស និងជាប្រធានសភាល្បុក្កតោកម្ពុជា ដើម្បីត្រៀមចូលរួមសម្តែងក្នុងពិធីបើកការប្រកួតកីឡាជាតិ លើកទី ១ ឆ្នាំ ២០១៦ នាថ្ងៃទី ២៨ ខែតុលា ជាមួយនឹងក្រុមសម្តែងមួយចំនួនទៀត។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជាអ្នកគ្រប់គ្រងកម្មវិធីការប្រកួតកីឡាជាតិ បានឲ្យដឹងថា នៅក្នុងពិធីបើកកីឡាជាតិនេះ មានក្រុមអ្នកសម្តែងចម្រុះគ្នាសរុប ៩៥០ នាក់ដោយក្នុងនោះ មានក្រុមសម្តែងមកពីវិទ្យាស្ថានកីឡាចំនួន ២៥០ នាក់ មកពីកងទ័ពនាយទាហានសកម្ម ២០០ នាក់ ក្រុមកីឡាល្បុក្កតោមកពីសាលាឯកជន ចំនួន ២៥០ នាក់ និងក្រុមសិល្បៈមកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចំនួន ២៥០ នាក់។
ចំណែកលោក សាន គឹមស៊ាន ប្រាប់ថា៖ «NOCC បានប្រគល់ភារកិច្ចឲ្យខ្ញុំទៅបណ្តុះបណ្តាលដល់ទាហាននៅសាលានាយទាហានសកម្មជាង ៣០០ នាក់ ប៉ុន្តែយើងជ្រើសរើសយកតែ ២០០ នាក់ប៉ុណ្ណោះ ដើម្បីយកមកចូលរួមសម្តែងក្បាច់គុននៅពិធីបើកកីឡាជាតិ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នៅពហុកីឡដ្ឋានជាតិ»។
ការបង្វឹកល្បុក្កតោនេះគឺធ្វើនៅថ្ងៃចន្ទ និងថ្ងៃអង្គារម្សិលមិញ និងថ្ងៃសុក្រ។ ចំណែកសិស្សគុនល្បុក្កតោ នៅភ្នំពេញ ដែលភាគច្រើនមកពីសាលាប៊ែលធីនោះ ត្រូវបានបង្វឹកដោយលោកគ្រូ ហុក ឈាងគីម ព្រឹទ្ធាចារ្យកីឡាសម្បូរបែប ដោយមានលោក តារា គ្រូបង្វឹកជម្រើសជាតិល្បុក្កតោ ជាអ្នកសម្របសម្រួល និងជាគ្រូជំនួយ។ លោក សាន គឹមស៊ាន បានបន្ថែមថា ការហាត់សម បន្តទៀត នឹងធ្វើនៅពហុកីឡដ្ឋានជាតិ នៅថ្ងៃទី ២៣ និងទី ២៦ ខែតុលា ដើម្បីកំណត់នាទីនៃការសម្តែង ដែលតម្រូវឲ្យតែ ១៥ នាទីប៉ុណ្ណោះ។
ជុំវិញពិធីបើកកីឡាជាតិនេះ លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា៖ «មានក្រុមសិល្បៈមកពីក្រសួងវប្បធម៌ ចូលរួមសម្តែងជាមួយសកម្មភាពកីឡា ដើម្បីបង្ហាញឲ្យឃើញពីភាពអស្ចារ្យដូចបណ្តាប្រទេសនៅលើពិភពលោក ព្រោះនេះជាឱកាសមាស ដែលគ្រប់ម្ចាស់ផ្ទះ ទាញយកប្រិយភាព ដើម្បីបង្ហាញឲ្យគេស្គាល់អំពីវប្បធម៌ សិល្បៈ និងកីឡារបស់ជាតិនីមួយៗ។ ខ្ញុំបានចុះទៅពិនិត្យផ្ទាល់ពីការសម្តែងសិល្បៈ ដែលហាត់ចម្រុះមានស្គរធំ តូចជាង ១០០ និងការបង្ហាញពីភាពអស្ចារ្យរបស់ក្រសួងវប្បធម៌ ហើយបន្ថែមលើនេះ មុនពេលដែលសម្តេច ហ៊ុន សែន មកដល់ គឺមានឆាកកំប្លែងរបស់នាយព្រហ្មម៉ាញកំដរផងដែរ»។
ប៉ុន្តែលោក ចំរើន បានបង្ហើបថា ការប្រារព្ធបើកកីឡាជាតិ លើកទី ១ នេះ មានការលំបាកខ្លះ ព្រោះត្រូវការប្រាស្រ័យទាក់ទងជាមួយស្ថាប័នជាច្រើនហើយស្ថាប័នមួយចំនួនទៀត នៅមិនទាន់យល់ច្បាស់ អំពីនិតិវិធីនៃការបើក ឬបិទ ដែលស្របទៅនឹងវិធីជាសកលរបស់ច្បាប់កីឡាអន្តរជាតិ នៅឡើយទេ។
ចំណែកលោក រ័ត្ន សណ្តាប់ អ្នកស្រាវជ្រាវនិពន្ធអំពីវប្បធម៌សិល្បៈ និងកីឡា បានថ្លែងថា «ខ្ញុំគាំទ្រ ដែលជ្រើសរើសល្បុក្កតោ និងសិល្បៈចូលរួមសម្តែងបើកឆាក ប៉ុន្តែនិតិវិធីរបស់កីឡាស្រុកយើង គួរតែមានការកែប្រែខ្លះឲ្យស្របនឹងច្បាប់កីឡាអន្តរជាតិ ព្រោះកន្លងមកមន្ត្រីកីឡារបស់យើងបើកកម្មវិធីនិយាយច្រើន ប្រើរយៈពេលវែង នាំឲ្យការរង់ចាំរបស់អត្តពលិកឈរចាំរាប់ម៉ោងទើបចប់។ នៅបរទេសអ្នកបើកកម្មវិធីគេនិយាយមិនលើស ១០ នាទីភាគច្រើន រួចប្រកាសបើក និងប្រគល់កម្មវិធីឲ្យក្រុមបច្ចេកទេសតែម្តង ហើយពិធីការរបស់ NOCC គឺគេទទួលស្គាល់នៅលើពិភពលោក»៕

ការហ្វឹកហាត់ប្រើកាំបិតខ្លីនៃកីឡាល្បុក្កតោ របស់ក្រុមកងទ័ព ត្រៀមសម្តែងការបើកកីឡាជាតិ។
ប្រភព៖ ភ្នំពេញប៉ុស្ត៏
កងទ័ព ២០០ នាក់ហ្វឹកហាត់ល្បុក្កតោត្រៀមបើកកីឡាជាតិ
Reviewed by Unknown
on
6:48 PM
Rating:

No comments: