រុស្ស៊ី​ប្រកាស​ឈប់​បាញ់ ៨ ម៉ោង​នៅ​អាឡិប​ប៉ូ​

ក្រុងអាឡិបប៉ូៈ រុស្ស៊ី​ពីថ្ងៃ​អង្គារ បាន​ប្រកាស​បទ​ឈប់​បាញ់​រយៈពេល ៨ ម៉ោង «ដើម្បីមនុស្ស​ធម៌»​ នៅក្រុង​អាឡិបប៉ូ​នាថ្ងៃ​សុក្រ​សប្តាហ៍នេះ ខណៈ​សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ថា ការ​វាយ​ប្រហារ​ដែល​គាំទ្រ​ដោយ​ក្រុង​ម៉ូស្គូ​ របស់​របប​ស៊ីរី​លើ​ក្រុង​នោះ អាច​ស្មើ​នឹង​ឧក្រិដ្ឋកម្ម​សង្គ្រាម។
អ.ស.ប.និង EU បាន​ស្វាគមន៍​ការ​ប្រកាស​នោះ ប៉ុន្តែការ​ផ្អាក​ប្រយុទ្ធ​គ្នា​នៅថ្ងៃ​សុក្រ​នោះ ត្រូវ​តែឲ្យ​មានពេល​វែង​ជាង​នេះដើម្បី​អនុញ្ញាត​ឲ្យមាន​ការ​ដឹក​ជញ្ជូន​ជំនួយ​មនុស្សធម៌។ ក្រុម​ឃ្លាំមើល​មួយ​បាន​និយាយ ថា ក្នុង​ពេល​ជាមួយ​គ្នា​នោះ ជន​ស៊ី​វិល​រាប់​សិប​នាក់​ ក្នុងនោះ​មាន សមាជិក ១២ នាក់​នៃគ្រួសារ​តែមួយ​ ត្រូវ​បាន​សម្លាប់​នៅក្នុង​ការ​ទម្លាក់​គ្រាប់​បែក​ដ៏ខ្លាំង​ក្លាលើ​តំបន់​ភាគខាង​កើត​នៃក្រុង​ដែល​ កំពុង​ជួប​បញ្ហា​និង​គ្រប់​គ្រង​ដោយ​ក្រុម​ឧទ្ទាម។
មន្ត្រីយោ​ធា​ជាន់​ខ្ពស់​រុស្ស៊ី លោក​ ergei Rudskoi បាននិ​ក្នុង​ក្រុង​ម៉ូស្គូថា៖ «យើង​បាន​ទទួល​យក​ការ​សម្រេច​ចិត្ត​មួយ​ដោយ​មិន​ខ្ជះខ្ជាយ​ពេល​​វេលានិង​ដើម្បី​ដាក់​ចេញនូវ​ការផ្អាក​ខាង​មនុស្ស​ធម៌​ ជា​ពិសេស​សម្រាប់​ការឆ្លង​កាត់​ដោយ​សេរី​នៃជន​ស៊ី​វិល ការ ជម្លៀស​អ្នកជំងឺ និង​របួស និង​ការ​ដកថយ​របស់​ក្រុម​យុទ្ធជន»។
បទ​ឈប់​បាញ់​នេះ ​នឹង​ចាប់ផ្តើម​ពីម៉ោង ៨ ព្រឹក​ដល់​ម៉ោង៤ រសៀល ​ម៉ោង​ក្នុង​ស្រុក​ នៅក្នុង​តំបន់​អាឡិបប៉ូ។ មន្ត្រី​រូប​នោះ បានបន្ត​ថា៖ «ក្នុង​ អំឡុង​ពេលនេះ កម្លាំ​ងទ័ព​អាកាស​រុស្ស៊ី និង​ទាហាន​រដ្ឋាភិ​បាល​ស៊ីរី​នឹង​ផ្អាក​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស និងការ​បាញ់​ផ្លោង​នៃ​អាវុធ​ប្រភេទ​ផ្សេងៗ»។
ការ​ប្រកាស​នេះ បានកើត​ឡើង ខណៈ​ក្រុម​រដ្ឋ​មន្ត្រីការ​បរទេស​អឺរ៉ុប​ បាន​ថ្កោល​ទោស​សង្គ្រាម​ផ្លូវ​អាកាស​ដ៏កាច​សាហាវ​ដែល​បានធ្វើ​នៅតំបន់​អាឡិបប៉ូ​ក្នុង​ពេល ៣ សប្តាហ៍​ កន្លង​មក។
សេចក្តីថ្លែង​ការណ៍​មួយ បាន និ​យាយថា៖ «ចាប់​តាំង​ពីការ​ចាប់​ផ្តើម​ការវាយ​ប្រហារ​របស់ របប​នេះ និង​ក្រុម​សម្ព័ន្ធ​មិត្តខ្លួន​ ជាពិសេស​រុស្ស៊ី ភាព​ខ្លាំង​ក្លា និង​ទំហំ​នៃការ​ទម្លាក់​គ្រាប់​បែក​ពីផ្លូវ​អាកាស​លើ​ភាគ​ខាង​កើត​អាឡិបប៉ូ​គឺមិន​មាន​សមា​មាត្រ​យ៉ាង​ច្បាស់»។
ពួកគេ​បាន​បន្ថែម​ថា ការយក​មន្ទីរ​ពេទ្យ​ជាគោល​ដៅ​ដោយ​ចេតនា​ បុគ្គលិក​សុខាភិបាល​ សាលា​រៀន​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំខាន់​ ក៏ដូច​ជា​ការ​ប្រើប្រាស់​គ្រាប់​បែកធុង គ្រាប់​បែក​សង្គ្រាម​ និង​អាវុធ​គីមី បង្កការ កើនឡើង​នៃជម្លោះ​ដ៏ភយន្ត​រាយ​មួយ​និង​អាច​ស្មើ​នឹង​ឧក្រិដ្ឋកម្ម​សង្គ្រាម។
ក្រុម​រដ្ឋមន្ត្រី ​EU បាននិ​យាយ ថា ពួកគេ​នឹងបន្ត​ជំ​រុញ​ជាមួយ​ ទណ្ឌកម្ម​ដែល​បាន​ពង្រីក​ប្រឆាំង​នឹង​របប​របស់​ប្រធានា​ធិបតី​ស៊ីរី លោក​បាសារ អាល់អាសាដ ប៉ុន្តែ មិន​បាន​គំរាម​កំហែង​វិធាន​ការ​ប្រឆាំង​រុស្ស៊ី​នោះទេ។
ប្រមុខ​កិច្ចការ​បរទេស​ EU លោក​ស្រី Federica Mogherini បាន​ហៅការ​ប្រកាស​របស់​ក្រុង​ម៉ូស្គូថា «វិជ្ជ​មាន» ប៉ុន្តែ​វាមិន វែង​គ្រប់គ្រាន់​ដើម្បី​អនុ​ញ្ញាតឲ្យ ជំនួយ​មនុស្ស​ធម៌ ទៅ​ដល់​ក្រុង​ ដែល​គេ​ឡោមព័ទ្ធ​នោះទេ ព្រោះ​គេ​ត្រូវការ ១២ ម៉ោង។
នៅឯ​ពិធី​បិទ​ជំនួប​រដ្ឋ​មន្ត្រីនៅ ប្រទេស​លុច​សំបួ លោ​កស្រី បាន ​ប្រាប់​អ្នក​កាសែត​ថា៖ «វាអាច​ជាការ​ចាប់​ផ្តើមមួយ​ពិតណាស់​ វាគឺ​ ជាជំហាន​វិជ្ជមាន​មួយ»៕
សមាជិក​ក្រុម​មួក​ស រុក​រកជន​រងគ្រោះ​ពីការ​វាយ​ប្រ​ហារ​នៅ​អាឡិបប៉ូ។ Afp
រុស្ស៊ី​ប្រកាស​ឈប់​បាញ់ ៨ ម៉ោង​នៅ​អាឡិប​ប៉ូ​ រុស្ស៊ី​ប្រកាស​ឈប់​បាញ់ ៨ ម៉ោង​នៅ​អាឡិប​ប៉ូ​ Reviewed by Unknown on 6:51 PM Rating: 5

No comments:

Flickr Widget

Powered by Blogger.