កូនភ្លោះជាប់ក្បាល ឪពុកម្ដាយអត់លទ្ធភាពវះកាត់ប្រារឰខួប ១៤ ឆ្នាំ
ក្រុងញូវដែលី: កូនភ្លោះស្រីក្បាលជាប់គ្នាដែលត្រូវបានបោះបង់ចោលតាំងពីប្រសូតរួច បានប្រារឰខួបកំណើត ១៤ ឆ្នាំរបស់ពួកគេ។
យុវតី វីណា និង វ៉ានី ត្រូវបានបុគ្គលិកពេទ្យចិញ្ចឹមតាំងពីឆ្នាំ ២០០៤ ក្រោយពីឪពុកម្ដាយរបស់ពួកគេមិនមានលទ្ធភាពថែទាំពួកគេបាន។
យ៉ាងណាមិញ ឪពុកម្ដាយខ្វះសន្តានចិត្ដទាំងពីរនាក់នោះបានសន្យាទទួលពួកគេវិញបើការវះកាត់ផ្ដាច់ក្បាលពួកគេចេញពីគ្នារួចរាល់។
ក្រុមវេជ្ជបណ្ឌិតបានអះអាងថា ហានិភ័យចំពោះការវះកាត់បំបែកបានកើនឡើងខ្លាំង ដោយសារពួកគេចម្រើនវ័យធំហើយ។
ពួកគេបានចំណាយពេលជាច្រើនសម្ងំតែនៅក្នុងបន្ទប់ ដែលមានតែបង្អួចមួយសម្រាប់អើតមើលពិភពខាងក្រៅ។ ឪពុករបស់ពួកគេឈ្មោះ មូរ៉ាលី ធ្លាប់ប្រាប់កាសែត Times of India ថា៖ «គ្មាននរណាម្នាក់ចាំមើលថែវីណា និង វ៉ានី នោះទេ បើយើងនាំពួកគេទៅផ្ទះដោយគ្មានការវះកាត់បំបែកក្បាលជាមុន»។
ដោយមានបំណងចង់ធ្វើការវះកាត់បំបែក វេជ្ជបណ្ឌិតពីររូបបាននិយាយថាពួកគេមានឱកាសបានរស់បន្ដរហូតដល់ ៨០ ភាគរយ ដោយសារតែពួកគេមានខួរក្បាលរៀងៗខ្លួន។ វេជ្ជបណ្ឌិត ដាវីដ ឌូណាវ៉េ និងវេជ្ជបណ្ឌិត អូវ៉ា សេជីឡានី អ្នកទាំងពីរនៅទីក្រុងឡុងដ៍ បានពន្យល់លម្អិតថា នីតិវិធីទាំងស្រុងនឹងត្រូវធ្វើឡើងជា ៥ ដំណាក់កាល។
ពួកគេបានអះអាងថា ដើម្បីវះកាត់ផ្ដាច់ក្បាលជាប់គ្នារបស់ក្មេងស្រីទាំងពីរ វាអាចត្រូវចំណាយពេលមួយឆ្នាំពេញ តែការវះកាត់ក៏មានហានិភ័យដែរពីព្រោះពួកគេប្រើសរសៃសំខាន់រួមតែមួយ៕HR
ប្រភព៖ ភ្នំពេញប៉ុស្ត៏

Reviewed by Unknown
on
5:08 PM
Rating:

No comments: