សូដា នីតា ថ្ងូរ​អស់​សង្ឃឹម​ឱកាស​គ្រង​ឈុត​កូនក្រមុំ

ភ្នំពេញ: បន្ទាប់ពី​បរាជ័យ​បង្គង​ជីវិត​ស្នេហា​ពាក់​កណ្តាល​អាពាហ៍​ពិពាហ៍នឹង​អាណិក​ជន​បារាំង​ ឈ្មោះ ឆាយ​ វិបុល​ ដែល​លេច​ឡើង​ចាំង​ភ្នែក​មហាជន​ពីពិធី​ភ្ជាប់​ពាក្យ​ជាសក្ខី​ស្នេហ៍​នូវ​ចិញ្ចៀន​​ពេជ្រ​ថ្លៃរាប់​ម៉ឺន​ដុល្លារ​ ធ្វើឲ្យ​នាង​ សូដា នីតា តារា​សម្តែង​ ចម្រៀង ​និង​ពិធី​ការិនី ​ក៏ពោល​បិទរាល់​សំណួរ​ជជីក​ពី​ជីវិត​ឯកជន​ ​ក៏ស្រាប់​តែថ្មីៗ នាង​បែរ​ជាធ្វើ​ឲ្យ​មហាជន​ស្រឡាំង​កាំង​ជាមួយ​សំណេរ​ត្អូញ​អស់​ស​ង្ឃឹម​នឹង​ឱកាស​ជីវិត​ សម្រាប់​ថ្ងៃ​ពិសេស​បំផុត​នេះ។
គួររំឭក​ដែរ​ថា នៅ​ក្រោយ​ការបោះ​បង់​ឱកាស​ជា​ពិធីការិ​នីនៅ​​ទូរទស្សន៍​បាយ័ន នាង​ សូដា នីតា ក៏​ពនេចរ​ ចាក​ចោល​ទឹកដី​កំណើត​ទៅ​ធ្វើជា​សិល្ប​ការិនី​ខ្មែរ ដ៏​មាន​សេរីភាព​នៅលើ​ប្រទេស​ជាច្រើន​នៅ​ឯនាយ​សមុទ្រ​។ ​
ក្នុង​សេរីភាព​ឆ្ងាយ​ពីញាតិ​ខ្មែរ​នោះ ​នាង សូដា នីតា ក៏ពើប​នឹង​ជីវិត​ស្នេហា​មិនសម​បំណង​ជា​ច្រើន​អន្លើ​ ខណៈ​ជំនួប​ស្នេហា​នីមួយ​ៗក៏សុទ្ធ​តែត្រូវ​បានគេ​ទម្លាយ​ថា ជា​ស្នេហា ​ដែល​ជ្រាល​ជ្រៅ ​និងរយៈ​ពេល​យូរ​ឆ្នាំមុន​ដឹកដៃ​អាណិកជន​ខ្មែរបារាំង ​លោក ​ឆាយ ​វិបុល ​ហោះ​ហើរ​វិលមក​ស្រុក​សុំចាស់​ទុំភ្ជាប់​ពាក្យ​កក្រើក​ម្តុំផ្សារ​ប៉េសេ​ កាល​ពី​ថ្ងៃទី៩ ​ខែក​ញ្ញា ឆ្នាំ​២០១១ ពីជំនូន​ភ្ជាប់​ពាក្យ​ចាំង​ភ្នែក​មេបា​ជាចិញ្ចៀន​ពេជ្រ​តម្លៃរាប់​ម៉ឺនដុល្លារ ប៉ុន្តែ​ក៏រលាយ​ដូច​អំបិល​ត្រូវ​ទឹកទៅ​វិញ ដោយ​សារភ្លើង​ប្រចណ្ឌ​ពីគូ​ដណ្តឹង​។
ប៉ុន្តែ​យ៉ាង​ណា​ ថ្មីៗ​នេះ ក្រោម​ឥ​ទ្ធិពល​សម្ដីសារភាព​ ​ជំនួប​ស្នេហ៍​ស្ទើរ​ឈាន​ដល់​អាពាហ៍​ពិពាហ៍​ ពិតជា​រលាយ​សូន្យ​ គ្មាន​ឱកាស​ផ្សះផ្សា ​សម្លឹង​ទៅដល់​ថ្ងៃក្រាប​ផ្ទឹម​នោះទេ​ ហើយក៏​ធ្លាប់​ប្រកាស​បិទ​សំណួរ​ពីអ្នក​សារព័ត៌​មានថា ទាំង​ការ​ប្រកាស​ ​ស្មារលា​ស្នេហ៍​លែងចង់​ឮ លែង​ចង់​ឃើញនោះ សូដា នីតា ក៏​ស្រាប់​តែធ្វើ​ឲ្យ​មជ្ឈដ្ឋាន​មហាជន​ភ្ញាក់​ផ្អើល​នឹងសារ​ត្អូញ​ត្អែរ​ទៅវិញ ដូចជា បារម្ភ​ខ្លាចមួយ​ជីវិត​នោះ មិនមាន​ឱកាស​គ្រងឈុត​កូន​ក្រមុំ​សម្រាប់​ថ្ងៃ​ពិសេស​របស់​មនុស្ស​ស្រី។
ក៏ភ្ជាប់​នូវ​រូបថត​នាង​គ្រង​ឈុត​កូនក្រមុំ​ពណ៌ស​យ៉ាង​ស្រស់​ស្អាត បង្ហាញ​ក្នុង​គណនី​ហ្វេស​ប៊ុកផ្ទាល់​ខ្លួន តារា​សម្តែង​ និងពិ​ធីការិនី​ ជាប់​ងារ​មេម៉ាយ​ខាន់ស្លា​ នាង​ សូដា នី​តា ក៏​បរិយាយ​សារ​ដ៏​ភ្ញាក់ផ្អើល​យ៉ាង​ដូច្នេះ​ថា៖ «មិន​សង្ឃឹម​ថា ​មាន​ថ្ងៃ​ស្លៀក​ ឈុត​នេះទេ ​គ្រាន់​តែសង្ឃឹម​ថា អ្វីៗវា​ល្អ​ប្រសើរ​ពីថ្ងៃ​នេះ​ទៅមុខ ​ព្រោះ​អ្នក​ធ្លាប់​ស្លៀក​ឈុត​បែប​នេះ ក៏​មិនមែន​មានន័យ​ថា​ មាន​សុភមង្គល​ពេញ​លេញ​នោះដែរ»។
ចាប់​អារម្មណ៍​ពីសារ​របស់ នាង សូដា នីតា នោះ ក៏​មាន​អ្នក​គាំទ្រនាង​ជាច្រើន ​ទាំង​អ្នក​សរសើ​រ​​ និង​អ្នក​បង្អាប់។
ដោយ​ពួកគេ​លើក​ឡើង​ថា៖ «ជា​គំនិត​គួរ​ពិចារ​ណា!​ មិនបាន​ពាក់​ឈុតនេះ​មិន​មែន​មានន័យ​ថា​ បាត់​បង់ការ​ស្រឡាញ់​ ការ​​ចូលចិត្ត​ពី​មនុស្ស​ជាច្រើន​ជុំវិញ​ខ្លួន។ ពេល​នេះ​ស្លៀក​ហើយ។ ខណៈ​អ្នក​ខ្លះ​ចំអក​ឲ្យថា៖ «ប្រញាប់​ស្លៀក​ទៅ​ព្រោះ​សម្រស់​កាន់តែ​ចាស់វា​កាន់​តែយ៉ាប់​ហើយ»។ ​
ទោះ​យ៉ាង​នេះ​ក្តី ក្រោយ​មហាជន​​ កាត់​ស្មាន​ថា ប្រហែល​ជានាង​ខ្លាច​រអា​ភាព​ឈឺចាប់​ ក្រោយ​ពេល​រៀបការ​រួចឬក៏​ពេល​នេះ នាង​មិនទាន់​រក​ឃើញ​​បុរស​ណា​ម្នាក់ ​ដែល​នាងអាច​ផ្ញើ​ជីវិត​បាន ទើបធ្វើ​ឲ្យរូប​នាង​ពោល​ពាក្យថា​ «គ្មាន​សង្ឃឹម​ថា ​នឹង​បាន​ស្លៀក​ឈុត​កូន​ក្រមុំ​យ៉ាង​ដូច្នេះ»។
នាង សូដា នីតា ​មុននេះ​បាន​បញ្ជាក់​ដែរថា៖​ «រឿង​អ្នក​ស្រឡាញ់​នៅមាន​មិន​ខ្វះទេ ប៉ុន្តែ​នៅមិន​ទាន់​សម្រេច​​ចិត្ត​ទទួល ព្រោះ​ចង់នៅ​លីវ ប្រឡូក​ការងារ​សិល្បៈ​ និង​ណាមួយ​ទុក​ពេលនេះ​រកស៊ី​ចិញ្ចឹម​ប្អូន​ៗ និង​ក្មួយៗ ក្នុងបន្ទុក​ដែល​ធ្លាប់​ធ្វើ​ជាយូរ​មក​ហើយ»៕​
ប្រភព៖ ភ្នំពេញប៉ុស្ត៏
សូដា នីតា ថ្ងូរ​អស់​សង្ឃឹម​ឱកាស​គ្រង​ឈុត​កូនក្រមុំ សូដា នីតា ថ្ងូរ​អស់​សង្ឃឹម​ឱកាស​គ្រង​ឈុត​កូនក្រមុំ Reviewed by Unknown on 5:04 PM Rating: 5

No comments:

Flickr Widget

Powered by Blogger.