ព្រៃផ្សៃ​ណាស់ ! ចាប់រំលោភ​រួច ចាក់សោ​ពី​ក្រៅ​ទុក​ឲ្យ​​បក្ស​ពួក​​រំលោភ​ទៀត

ខេត្តកណ្ដាល ៖ នារី​វ័យក្មេង​អាយុ​១៦​ឆ្នាំ​ម្នាក់​បាន​ចាញ់​ការ​លួងលោម​របស់​​យុវជន​២​នាក់​នាំ​យក​ទៅ​រំលោភ​រហូត​បាន​សម្រេច​បន្តបន្ទាប់​គ្នា​នៅ​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង​នៅ​ម្តុំ​ស្ទឹង​មាន​ជ័យ ។ បន្ទាប់​ពី​ដឹង​រឿង​ពិត​ហើយ យុវជន​ម្នាក់​ក្នុង​ចំណោម​២​នាក់​ត្រូវ​បាន​ឪពុក​ម្តាយ​នារី​រង​គ្រោះ​ចាប់ខ្លួន​យក​ទៅ​ប្រគល់​ឲ្យ​សមត្ថកិច្ច​កាលពី​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៦ ។
មន្ត្រី​គ​របាល​ស្រុក​ខ្សាច់កណ្ដាល​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​ឈ្មោះ សេង ឧស្សាហ៍ ហៅ នា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ និង​ម្នាក់​ទៀត​ដែល​បាន​គេចខ្លួន​ឈ្មោះ ឃឺ​ន ចាន់​ធី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ​មុខរបរ​មិន​ពិត​ប្រាក ។ អ្នក​ទាំង​ពីរ​មាន​ទីលំនៅ​ភូមិ​ពុក​ឫស្សី​លើ ឃុំ​ពុក​ឫស្សី ស្រុក​ខ្សាច់​កណ្តាល ខេត្តកណ្តាល​។ ចំណែក​នារី​រង​គ្រោះ អាយុ​១៦​ឆ្នាំ ជា​សិស្ស​មាន​ទីលំនៅ​ស្រុក​ខ្សាច់កណ្ដាល ។
មន្ត្រី​នគរបាល​បានឱ្យ​ដឹង​បន្ថែម​ថា ជនសង្ស័យ​និង​នារី​រង​គ្រោះ​មាន​ទំនាក់ទំនង​ស្គាល់គ្នា​ពី​មុន​មក ។ នៅ​យប់​ថ្ងៃ​ទី​១៦ ខែតុលា ជនសង្ស័យ​ឈ្មោះ ឃឺ​ន ចាន់​ធី បាន​បបួល និង​បាន​ឌុ​ប​នារី​រង​គ្រោះ​ពី​វត្ត​ព្រែក​បង្កង ឃុំ​ព្រែក​តា​កូវ ឆ្ពោះទៅ​វត្ត​ឥន្ទ​លី​បូ​រណ៍ភូមិ​ពុក​ឫស្សី​លើ ឃុំ​ពុក​ឬ​ស្សី ដើម្បី​ទៅ​មើល​គេ​រាំ​ធុងបាស​រហូត​ដល់​ម៉ោង​១១​យប់ ។ បន្ទាប់​មក​ឈ្មោះ សេង ឧស្សាហ៍ បាន​ឌុ​ប​នារី​រង​គ្រោះ និង​ឈ្មោះ ឃឺ​ន ចាន់​ធី មក​ផ្ទះ​ឈ្មោះ វិ​សា នៅ​ភូមិ​ពុក​ឫស្សី​លើ ហើយ​បាន​អង្គុយ​លេងបៀ​នៅ​ទីនោះ​រហូត​ដល់​ភ្លឺ ។
មន្ត្រី​នគរបាល​បន្ត​ទៀត​ថា លុះ​វេលា​ម៉ោង​៥​ភ្លឺ ថ្ងៃ​ទី​១៧ តុលា ឈ្មោះ ឃឺ​ន ចាន់​ធី បាន​ឌុ​ប​នារី​រង​គ្រោះ​ទៅ​ផ្ទះ​ជួល​របស់​ខ្លួន​នៅ​ម្តុំ​ស្ទឹង​មាន​ជ័យ រាជធានី​ភ្នំពេញ ដល់​ម៉ោង​១១​ព្រឹក​ឈ្មោះ ឃឺ​ន ចាន់​ធី បាន​ចាប់​នារី​រង​គ្រោះ​រំលោភ​សេពសន្ថវៈ​រហូត​បាន​សំរេច​១​លើក ។ ដល់​ម៉ោង​១២​ថ្ងៃត្រង់ ឈ្មោះ ឃឺ​ន ចាន់​ធី បាន​ទូរ​សព្ទ័​ហៅ​ឈ្មោះ សេង ឧស្សាហ៍ ទៅ​ផ្ទះ​ជួល​របស់​ខ្លួន ហើយ​ឲ្យ​ឈ្មោះ​សេង ឧស្សាហ៍ នៅ​ក្នុងផ្ទះ​ជួល​ជាមួយ​នារី​រង​គ្រោះ ដោយ​ឈ្មោះ ឃឺ​ន ចាន់​ធី ចាក់សោរ​ពី​ក្រៅ  ។ រហូត​ដល់​ថ្ងៃ​ទី​១៨ ខែតុលា នារី​រង​គ្រោះ​នៅ​ក្នុងផ្ទះ​ជួល​ជាមួយ​ឈ្មោះ សេង ឧស្សាហ៍ ទៀត ដោយ​ឈ្មោះ ឃឺ​ន ចាន់​ធី ចាក់សោ​ពី​ក្រៅ ក៏​ត្រូវ​ឈ្មោះ សេង ឧស្សាហ៍ ចាប់រំលោភ​រហូត​បាន​សំរេច​២​លើក ។
នគរបាល​ដដែល​បញ្ជាក់​ថា លុះ​នៅ​ថ្ងៃ​ទី​១៩ ខែតុលា នារី​រង​គ្រោះ​ត្រូវ​ឈ្មោះ ឃឺ​ន ចាន់​ធី ឌុ​បយក​មក​ទុក​ចោល​នៅ​រង្វង់​មូល​ស្ពាន​ព្រែក​តា​មា​ក់ តែ​ដោយ​នារី​រង​គ្រោះ​មិន​ហ៊ាន​ចូល​ផ្ទះ​ក៏​បាន​ទូរស័ព្ទ​ហៅ​មិត្តភក្តិ​ឲ្យ​មក​យក​ខ្លួន​ទៅ​ភ្នំពេញ​វិញ ។ រហូត​ដល់​ថ្ងៃ​ទី​២០​តុលា ឪពុក​ម្ដាយ​នារី​រង​គ្រោះ​រក​ឃើញ​ឈ្មោះ សេង ឧស្សាហ៍ នៅផ្ទះ​ជួល​របស់​ឈ្មោះ ឃឺ​ន ចាន់​ធី ម្តុំ​ស្ទឹង​មាន​ជ័យ រាជ​នា​នី​ភ្នំពេញ ហើយ​បាន​នាំ​ឈ្មោះ សេង ឧស្សាហ៍ ទៅ​រក​នារី​រង​គ្រោះ​ឃើញ​នៅ​ខណ្ឌឫស្សីកែវ ។
បន្ទាប់​ពី​រក​ឃើញ​កូន​វិញ ឪពុក​ម្តាយ​នារី​រង​គ្រោះ​បាន​សួរនាំ​ទើបបាន​ដឹង​ពី​ហេតុការណ៍​ដែល​បាន​កើតឡើង ក៏​បាន​នាំ​ឈ្មោះ​សេង ឧស្សាហ៍ និង​នារី​រង​គ្រោះ​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​ព្រែក​តា​កូវ​តែ​ម្តង ។
ក្រោយ​ពេល​ឃាត់ខ្លួន ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ខ្សាច់កណ្ដាល ដើម្បី​ធ្វើការ​សាកសួរ​បន្ត និង​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី ៕
 
ប្រភព៖​ កោះសន្តិភាព
ព្រៃផ្សៃ​ណាស់ ! ចាប់រំលោភ​រួច ចាក់សោ​ពី​ក្រៅ​ទុក​ឲ្យ​​បក្ស​ពួក​​រំលោភ​ទៀត ព្រៃផ្សៃ​ណាស់ ! ចាប់រំលោភ​រួច ចាក់សោ​ពី​ក្រៅ​ទុក​ឲ្យ​​បក្ស​ពួក​​រំលោភ​ទៀត Reviewed by Unknown on 12:28 AM Rating: 5

No comments:

Flickr Widget

Powered by Blogger.