ញាក់សាច់ ! ខឹង​មាន​ប្រពន្ធចុង ប្រពន្ធដើម​ជួល​ឃាតករ​សម្លាប់​ប្តី

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត​រហូត​ចាប់ខ្លួន​ក្រុម​ឃាតករ​បាន​៣​នាក់​ហើយ​បន្ទាប់​ពី​ពលរដ្ឋ​បាន​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​កាលពី​វេលា​ម៉ោង​១០ និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​ប្រឡាយ​ទឹក​មាន​គំនរ​សំរាម​ជា​ច្រើន ក្នុងភូមិ​គោក​ចំបក់ សង្កាត់​ចោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​សង្ស័យ​ថា​ជា​រឿង​ឃាតកម្ម ។
ប្រភព​ព័ត៌មាន​ពី​មន្ត្រី​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​ល្អិតល្អន់ សមត្ថកិច្ច​ស៊ើប​ដឹង​ថា សាកសព​ដែល​គេ​ប្រទះ​ឃើញ​នេះ​គឺជា​ករណី​ឃាតកម្ម​ពិតប្រាកដ​មែន រហូត​ឈាន​ទៅ​ឃាត់ខ្លួន​បាន​ក្រុម​ឃាតករ​៣​នាក់ ដែល​ក្នុង​នោះ​ប្រពន្ធដើម​ជា​មេខ្លោង និង​ជា​អ្នក​ជួល​ឃាតករ​ឲ្យ​សម្លាប់​ប្តី​របស់​ខ្លួនឯង ព្រោះតែ​ខឹង​ប្តី​មាន​ប្រពន្ធចុង ។
ជនសង្ស័យ​ទាំង​៣​នាក់​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​មាន ១-​ឈ្មោះ សៅ សំ​អឿ​ន ភេទ​ស្រី អាយុ​៤៦​ឆ្នាំ ជា​ប្រពន្ធដើម និង​ជា​មេខ្លោង​ជួល​ឃាតករ​ឲ្យ​សម្លាប់​, ២-​ឈ្មោះ សូ ផា ហៅ ហួត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​រត់​រថយន្តឈ្នួល នៅផ្ទះ​ជិត​គ្នា និង ៣-​ស្រី​ស្នេហ៍​របស់​ឈ្មោះ សូ ផា ។ ជនសង្ស័យ​ទាំង​៣​នាក់​នេះ​ត្រូវ​បាន​ចាប់​នៅ​ចំណុច​ផ្ទះ​ជួល​ជាប់​របង​សួន​ឧស្សាហកម្ម​កា​ណា​ឌី​យ៉ា ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​កាល​​ពី​យប់​ថ្ងៃ​ទី​២០ ខែ​តុលា ឆ្នាំ​២០១៦ ។
ប្រភព​ព័ត៌មាន​ពី​មន្ត្រី​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ទៀត​ថា សព​ជន​រង​គ្រោះ​ឈ្មោះ កៅ ផា ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​រត់​រថយន្តឈ្នួល រស់នៅ​ភូមិ​ចុង​ព្រែក ឃុំ​កំពង់ត្របែក ស្រុក​រមាស​ហែក ខេត្តស្វាយរៀង មាន​ប្រពន្ធដើម​ឈ្មោះ សៅ សំ​អឿ​ន អាយុ​៤៦​ឆ្នាំ មានកូន​៤​នាក់ ប្រុស​៣​នាក់ ស្រី​១​នាក់ និង​មាន​ប្រពន្ធចុង​ឈ្មោះ ចាប សា​ម៉េ​ត អាយុ​៣៣​ឆ្នាំ ជា​កម្មករ​រោងចក្រ មានស្រុក​កំណើត​នៅ​ភូមិ​តា​ហង់ ឃុំ​អ​ណ្ដូ​ត​ពោធិ៍ ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ។
ប្រភព​បញ្ជាក់​ថា ដោយសារ​ខឹង​ប្តី​មាន​ប្រពន្ធចុង ស្ត្រី​ជា​ប្រពន្ធដើម​បាន​រៀប​គម្រោង និង​ជួល​ឃាតករ​២​នាក់​ឲ្យ​សម្លាប់​ប្តី​របស់​ខ្លួន ។ ដោយនៅ​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៦ ឈ្មោះ សូ ផា និង​ស្រី​ស្នេហ៍​ធ្វើ​ជា​ជួល​រថយន្ត​ទៅ​ខេត្តសៀមរាប ដោយ​ចេញដំណើរ​ពី​ខេត្តស្វាយរៀង​នៅ​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​១២​តុលា ។ ខណៈ​ធ្វើ​ដំណើរ​ដល់​ខេត្តកំពង់ធំ ខណៈ​ជន​រង​គ្រោះ​ឈ្មោះ កៅ ផា ចុះ​នោម ជនសង្ស័យ​ក៏​បាន​វ៉ៃ​ពីក្រោយ​រហូត​ស្លាប់​រួច​ដឹក​បាន​រថយន្ត​មក​ចង​ដុំ​ថ្ម​ទម្ងន់​ប្រហែល​១០​គីឡូក្រាម​ភ្ជាប់​ជាមួយ​ចង្កេះ​ជន​រង​គ្រោះ​រួច​យក​ទៅ​ទម្លាក់​ចោល​ក្នុង​ប្រឡាយ​ទឹក​ដែល​មាន​សុទ្ធតែ​សម្រាម​តែ​ម្តង ៕
ញាក់សាច់ ! ខឹង​មាន​ប្រពន្ធចុង ប្រពន្ធដើម​ជួល​ឃាតករ​សម្លាប់​ប្តី ញាក់សាច់ ! ខឹង​មាន​ប្រពន្ធចុង ប្រពន្ធដើម​ជួល​ឃាតករ​សម្លាប់​ប្តី Reviewed by Unknown on 12:25 AM Rating: 5

No comments:

Flickr Widget

Powered by Blogger.