ផ្អើលសិរីសោភ័ណ ! ទ្រហោយំព្រោះគេឲ្យចុះកណ្ដាលផ្លូវរួចដឹកសពប្តីទៅពេទ្យវិញ
ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីម្នាក់បានត្រឡប់មកផ្ទះវិញតែម្នាក់ឯងទាំងទ្រហោយំដោយគ្មានសពប្តី ហើយអះអាងថា សពប្តីរបស់គាត់ត្រូវបានរថយន្តពេទ្យដឹកត្រឡប់ទៅមន្ទីរពេទ្យវិញ ហើយអ្នកបើកបររថយន្តដឹកសពនោះបានសុំឲ្យគាត់ចុះកណ្ដាលផ្លូវជិះរថយន្តតាក់ស៊ីត្រឡប់មកផ្ទះវិញទៀត ។ ហេតុការណ៍ដ៏កម្រនេះកើតឡើងកាលពីល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ នៅតាមដងផ្លូវជាតិលេខ៥ ស្ថិតក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ប្រភពព័ត៌មានបានឲ្យដឹងថា សពដែលគេដឹកត្រឡប់ទៅមកៗដូចដណ្តើមគ្នានេះឈ្មោះ រស់ វណ្ណធី អាយុ៦២ឆ្នាំ ជាអតីតគ្រូពេទ្យផ្នែកវះកាត់នៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត(ចូលនិវត្តន៍) បច្ចុប្បន្នជាម្ចាស់ផ្សារសមាគម មានទីលំនៅចំណុចផ្សារសមាគម ស្ថិតនៅក្នុងភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ ជនរងគ្រោះបានស្លាប់ដោយសារទឹកនោមផ្អែម និងរោគខ្សោយបេះដូង ។
ប្រភពបន្តថា ជនរងគ្រោះបានធ្លាក់ខ្លួនឈឺជាង១ឆ្នាំហើយ ហើយត្រូវបានស្ត្រីឈ្មោះ ខេង អ៊ីនូ អាយុ៤២ឆ្នាំ ជាប្រពន្ធចុង ដឹកចេញពីផ្ទះទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរីកាលពីរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ប៉ុន្តែជាអកុសលជនរងគ្រោះបានស្លាប់នៅទីនោះ ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺបន្ទាប់ពីជនរងគ្រោះស្លាប់ គេឃើញស្ត្រីជាប្រពន្ធចុងវិលត្រឡប់មកផ្ទះវិញតែម្នាក់ឯងទាំងទ្រហោរយំដោយគ្មានសព ហើយអះអាងប្រាប់គេឯងថា សពប្តីរបស់គាត់ត្រូវគេដឹកទៅមន្ទីរពេទ្យវិញ ក្រោយដឹកចេញពីមន្ទីរពេទ្យមកដល់ពាក់កណ្តាលផ្លូវ មិនតែប៉ុណ្ណោះសូម្បីតែស្ត្រីជាប្រពន្ធចុងក៏ត្រូវអ្នកបើកបររថយន្តពេទ្យនោះសុំឲ្យចុះកណ្តាលផ្លូវ ជិះរថយន្តតាក់ស៊ីត្រឡប់មកផ្ទះវិញដែរ ។
ជុំវិញប្រភពព័ត៌មានខាងលើ ស្ត្រីឈ្មោះ ខេង អ៊ីនូ ជាប្រពន្ធចុងបានប្រាប់តាមទូរស័ព្ទកាលពីព្រលប់ថ្ងៃទី២០ តុលា ថា ករណីខាងលើពិតជាកើតមានមែន ។ គាត់រៀបរាប់ថា ប្តីរបស់គាត់ស្លាប់នៅម៉ោង២ និង៣០នាទីរសៀល លុះគាត់សុំដឹកសពប្តីត្រឡប់មកផ្ទះវិញ ស្រាប់តែដល់ចំណុចរង្វង់មូលស្រីគ្រប់ល័ក្ខណ៍ក្នុងក្រុងសិរីសោភ័ណ មានគ្រូពេទ្យម្នាក់ទូរស័ព្ទមកអ្នកបើកបររថយន្តឲ្យដឹកសពត្រឡប់ទៅមន្ទីរពេទ្យវិញ ហើយថា មានទាំងសំឡេងគ្នាច្រើនទៀតផងតាមទូរស័ព្ទនោះ ដោយអ្នកបើកបរសុំឲ្យគាត់ចុះ និងប្រាប់ថា មិនបាច់ទៅមន្ទីរពេទ្យជាមួយសពទេ ក្រែងកើតមានបញ្ហាជាមួយភាគីម្ខាងទៀត ។
នៅព្រលប់ថ្ងៃដដែល ស្ត្រីជាប្រពន្ធចុងខាងលើប្រាប់ថា គាត់កំពុងចូលទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីឲ្យជួយអន្តរាគមន៍យកសពមកផ្ទះធ្វើបុណ្យតាមប្រពៃណី ទីបំផុតនៅម៉ោងជិត៩យប់ថ្ងៃដដែលស្ត្រីខាងលើប្រាប់តាមទូរស័ព្ទថា គាត់បានឯកភាពគ្នាជាមួយសាច់ញាតិ និងខាងស្ត្រីជាប្រពន្ធដើម ដោយយកសពទៅធ្វើបុណ្យរួមគ្នានៅក្នុងស្រុកមង្គលបូរី (ខាងសាច់ញាតិសព) ដើម្បីឲ្យប្តីរបស់ពួកគាត់បានទៅសុគតិភពដោយស្ងប់ ។
ជុំវិញករណីដឹកសពត្រឡប់ទៅមកខាងលើនេះ លោក ចន្ធី ណាវុទ្ធ ប្រធានមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី មិនអាចទាក់ទងសុំការបំភ្លឺបានទេ ដោយទូរស័ព្ទរបស់លោកចុចមិនចូលជាច្រើនដង ។ ដោយឡែកឈ្មោះ សាំង នឿន ភេទប្រុស អាយុ៤៣ឆ្នាំ ជាអ្នកបើកបររថយន្តពេទ្យដឹកសពខាងលើបានប្រាប់តាមទូរស័ព្ទថា ខណៈគាត់ដឹកសពមកដល់មុខស្ថានីយសាំងតេលា ម្តុំស្ពានសែសិន ក្នុងក្រុងសិរីសោភ័ណ ខាងសាច់ញាតិអតីតប្រពន្ធដើមបានទាក់ទងទៅលោក ឪ កាណាល់ ជាប្រធានរដ្ឋបាលមន្ទីរពេទ្យឲ្យយកសពដែលគាត់កំពុងដឹកត្រឡប់ទៅមន្ទីរពេទ្យវិញ ពេលនោះដោយបារម្ភខ្លាចមានអំពើហិង្សាណាមួយកើតឡើងជាមួយភាគីម្ខាងទៀត លោកក៏សុំឲ្យស្ត្រីជាប្រពន្ធចុងចុះតាមផ្លូវតែម្តង ហើយលោកបញ្ជាក់ថា គាត់ជាអ្នកបើកបរមិនដឹងអីទេ គឺធ្វើអ្វីៗតាមបទបញ្ជាគេឲ្យដឹកទៅណា គាត់ត្រូវតែដឹកទៅហ្នឹង ។
ទាក់ទិនករណីនេះ លោក ឪ កាណាល់ ប្រធានរដ្ឋបាលមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី បានប្រាប់តាមទូរស័ព្ទថា លោកមិនដឹងអីទេ តាមពិតគឺក្រុមគ្រួសារសាច់ញាតិខាងប្រពន្ធដើមគេបានទូរស័ព្ទទាក់ទងទៅផ្ទាល់ជាមួយអ្នកបើកបរ ។ លោកបញ្ជាក់ថា ដោយសារសពខាងលើអ្នកបើកបរដឹកទៅដឹកមកចង់ឆ្កួតទៅហើយ ។
ចំណែកសាច់ញាតិសព និងខាងប្រពន្ធដើម «កោះសន្តិភាព»មិនអាចទាក់ទងសុំការបំភ្លឺបានទេ ដោយមិនស្គាល់លេខទូរស័ព្ទ ៕

ប្រភព៖ កោះសន្តិភាព
ផ្អើលសិរីសោភ័ណ ! ទ្រហោយំព្រោះគេឲ្យចុះកណ្ដាលផ្លូវរួចដឹកសពប្តីទៅពេទ្យវិញ
Reviewed by Unknown
on
11:57 PM
Rating:

No comments: