របបយោធាថៃបញ្ជាអោយរឹបអូសទ្រព្យសម្បត្តិរបស់យីងឡាក់ជិត១ពាន់លានដុល្លារ
នាយករដ្ឋមន្ត្រីដែលត្រូវបានទម្លាក់ចេញពីតំណែង លោកស្រី យីងឡាក់ ស៊ីណាវ៉ាត បាននិយាយថា របបយោធាដែលបានបណ្តេញលោកស្រីចេញពីអំណាច បានចេញបញ្ជាអោយរឹបអូសទ្រព្យសម្បត្តិរបស់លោកស្រីនិងពិន័យលោកស្រីចំនួន៣៥.០០០លានបាត(៩៩៦,៨៧លានដុល្លារ)ដោយសារតែគំរោងរដ្ឋប្រមូលទិញស្រូវពីកសិករកាលពីសម័យរដ្ឋការរបស់លោកស្រី។
គំរោងទិញស្រូវពីកសិករថ្លៃលើសទីផ្សារ ជាគោលនយោបាយមួយនៃកម្មវិធីនយោបាយក្នុងការឃោសនាបោះឆ្នោតរបស់គណបក្សភឿថៃដែលបានជួយអោយលោកស្រីយីងឡាក់ ឈ្នះឆ្នោតភ្លូកទឹកភ្លូកដីនៅឆ្នាំ២០១១។
ក្រោយត្រូវបានទម្លាក់ចេញពីតំណែងនៅឆ្នាំ២០១៤ យីងឡាក់ត្រូវបានចោទប្រកាន់ពីបទធ្វេសប្រហែសការងារដោយសារតែគំរោងទិញស្រូវដែលនាំអោយរដ្ឋខាតបង់ប្រាក់រាប់ពាន់លានដុល្លារ ហើយឥឡូវកំពុងតស៊ូនឹងការចោទប្រកាន់ទាំងនេះនៅឯតុលាការ។
អតីតនាយករដ្ឋមន្ត្រីរូបនេះបានប្រាប់អ្នកយកព័ត៌មាននៅក្រៅសាលតុលាការក្នុងក្រុងបាងកកកាលពីថ្ងៃសុក្រទី២១តុលាថា លោកស្រីបានទទួលសេចក្តីជូនដំណឹងមួយកាលពី២ថ្ងៃមុនដែលបញ្ជាអោយរឹបអូសទ្រព្យសម្បត្តិរបស់លោកស្រី។
លោកស្រីបាននិយាយថា"បើគិតថាជាបទបញ្ជា វាមិនត្រឹមត្រូវនិងយុត្តិធម៌សោះ។ខ្ញុំនឹងប្រើគ្រប់ច្រកដែលមានដើម្បីប្រយុទ្ធតតាំងរឿងនេះ"។
យីងឡាក់ មានពេល៤៥ថ្ងៃដើម្បីប្តឹងឧទ្ធរណ៍ប្រឆាំងបទបញ្ជានេះ។
ក្នុងពេលជាមួយគ្នា ទីប្រឹក្សាម្នាក់របស់យីងឡាក់ ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់សារព័ត៌មានថា ការរឹបអូសទ្រព្យសម្បត្តិនេះធ្វើឡើងដោយប្រើរដ្ឋធម្មនុញ្ញបណ្តោះអាសន្នដែលអនុញ្ញាតអោយមេរបបយោធា លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចានអូចា ដែលក៏ជានាយករដ្ឋមន្ត្រី ប្រើអំណាចផ្តាច់មុខក្នុងការចេញបញ្ជាណាមួយដែលលោកគិតថាចាំបាច់ដើម្បីពង្រឹងឯកភាពនិងភាពសុខដុមជាតិ។
ពួកអ្នកវិភាគបាននិយាយថា ការរឹបអូសទ្រព្យសម្បត្តិនេះជាផ្នែកនៃផែនការរបស់យោធាថៃដើម្បីកំហិតឥទ្ធិពលរបស់យីងឡាក់និងបងប្រុសរបស់លោកស្រី គឺអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត៕

Reviewed by Unknown
on
12:34 AM
Rating:

No comments: