ស្រីស្អាតសិចស៊ី កក្រើកពីវីដេអូផ្សាយផ្ទាល់ ប្រាថ្នាការងារសិល្បៈ
ភ្នំពេញ: ពីកាយវិការកាច់រាងម្ញ៊ិកម៉្ញក់ បន្ថែមពីពាក្យសម្ដីប៉ប្លេចប៉ប្លូច ច្រៀងផង និយាយផង ឆ្មក់បង្ហាញពីសម្រស់ដើមទ្រូងសិចស៊ី ស្លៀកពាក់វាលលើខើចក្រោម ចាំងឆ្លុះពីសម្រស់ស្បែកស្រស់សខ្ចី លេចពីវីដេអូផ្សាយផ្ទាល់ ក៏ផ្ទុះទាំងការរិះគន់ថា ស្រ្តីចង់បានប្តី ប៉ុន្តែស្រីស្រស់ម្ចាស់សាមីខ្លួននាម រីយ៉ា ក៏បង្ហាញមហិច្ឆតា ចង់ប្រឡូកនឹងការងារសិល្បៈ។
ព្រមនឹងទំនោរយុវវ័យសម័យថ្មី ពិសេសយុវតីខ្មែរក៏ជោកជាំនឹងកម្មវិធីបច្ចេកវិទ្យាសង្គមថ្មី គឺកម្មវិធីវីដេអូផ្សាយផ្ទាល់ក្នុងហ្វេសប៊ុក ក៏កក្រើកខ្លាំងពីស្រ្តីវ័យផុតពីយុវវ័យម្នាក់ លេងវីដេអូផ្សាយផ្ទាល់ក្នុងហ្វេសប៊ុកនេះ មួយថ្ងៃបីទៅបួនដង ទាំងសម្រស់ដើមទ្រូងស្រស់ខ្ចី សិចស៊ី ទាក់ទាញអ្នកចូលទស្សនារាប់ពាន់នាក់។
ប៉ុន្តែព្រមនឹងភាពទាក់ទាញ ស្រីស្រស់ដែលលេងក្នុងគណនីហ្វេសប៊ុក Riya Love ក៏ស្រោចនូវការរិះគន់ ទាំងអ្នកខ្លះថា៖ «នាងគឺស្រីមិនគ្រប់ទឹក រូបសម្ផស្សស្អាត មាយាទមិនបាន ធ្វើខ្លួនដូចស្រីខូច មិនមែនជាខ្មែរទេធ្វើបែបនេះបែបចង់បានប្តី។ បន្ថែមលើអត្ថន័យ យល់ឃើញបែបផ្លូវអគតិ លើអ្នកគាំទ្រឲ្យនាងលេងវីដេអូផ្សាយរាប់ម៉ឺននាក់នោះ ក៏មានអ្នកខ្លះថា នាងធ្វើនេះក៏កំពុងជាន់ពន្លិចវប្បធម៌ខ្មែរ»។
ក៏ជាចេតនាលាតត្រដាងនូវចរិត បញ្ចៀសឲ្យផុតពីការយល់ឃើញ លើការមិនឲ្យតម្លៃលើរូបនាង ស្រីស្រស់សម្ផស្សស្បែកសខ្ចី ក៏បានព្យាយាមស្វែងរកការបកស្រាយ។ ក្នុងជំនួបនឹង ភ្នំពេញ ប៉ុស្តិ៍ នារីសិចស៊ីផ្អើលពេញបណ្ដាញវីដេអូផ្សាយផ្ទាល់រូបនេះក៏សារភាពថា កុំបានការណែនាំពីថៅកែហាងកែសម្ផស្ស ម៉ាស្ទ័រ ប៊ីយូធី នៅខាងលិចស្តុបទេពផន នោះ ស្រីស្រស់ រីយ៉ា ក៏បានអះអាងថា៖ «ការពិតចរិតខ្ញុំខាងក្រៅ មិនមែនបែបនោះទេ។ ខ្ញុំលេងក្នុងវីដេអូផ្សាយផ្ទាល់ជាការកម្សាន្តក្រោយសម្រាកការងាររកស៊ី និងតាមសំណូមពរមិត្តៗគាំទ្រនៅក្នុងបណ្តាញសង្គម»។
ក្នុងជំនួបផ្តល់បទសម្ភាសក្នុងបន្ទប់ហាងកែសម្ផស្សម៉ាស្ទ័រ ប៊ីយូធី ពីកែវភ្នែកសម្លឹង ដោយការយកចិត្តទុកដាក់លើផលិតផលថែរក្សាសម្រស់ ក៏ក្រោកទៅទាញយកផលិតផល តាប៊ីតា មកកាន់ ហើយក៏លាន់មាត់ថា៖ «សម្រស់ខ្ញុំបានពីផលិតផលទាំងនេះ ដែលខ្ញុំវ័យក៏ច្រើន តែមើលទៅនៅតែក្មេង»។
ពីសម្ដីអះអាងថា «ខ្ញុំមិនមែនជាស្រី ដូចពាក្យគេថា នឹងលើរង្គើក្រោមទេ» នារីសិចស៊ីសាច់សខ្ចីនាង រីយ៉ា មានសម្ផស្សស្អាតដូចតារា បានបន្តថា៖ «ខ្ញុំក៏សូមជូនដំណឹងដល់អ្នកដែលរិះគន់ខ្ញុំថា ខ្ញុំស្រីខូច សម្តែង ឫកម្ញ៊ិកម្ញ៉ក់បែបចង់បានប្តី តែមិនដូចអ្វីដែលអ្នកនិយាយនោះទេ ដែលខ្ញុំធ្វើនេះ អ្នកថាខ្ញុំឆ្កួត តែខ្ញុំធ្វើដើម្បីអនាគតភ្លឺស្វាងរបស់ខ្ញុំ»។
នាង រីយ៉ា ដែលបង្ហាញកាយវិការលាបបបោសអង្អែលកាយ ជាមួយផលិតផល បានបន្ថែមថា៖ «ខ្ញុំធ្វើនេះទីមួយចង់សប្បាយជាមួយការគាំទ្រ ទីពីរខ្ញុំលេងឲ្យស្គាល់មនុស្សជុំវិញខ្លួនច្រើនព្រោះខ្ញុំជាអ្នករកស៊ីលក់ផលិតផលថែរក្សាសម្ផស្ស និងទី ៣ បើល្បីក៏ចង់ហក់ចូលក្នុងសិល្បៈដែរ ព្រោះថាពីមុនមកខ្ញុំក៏ជាអ្នកចម្រៀងដែរ»។
នាង រីយ៉ា បានរំឭកថា៖ «ខ្ញុំបានបោះបង់ចោលអាជីពចម្រៀងជិត ១០ ឆ្នាំមករកស៊ីលក់គ្រឿងសម្អាងតាមអនឡាញ។ តែទន្ទឹមនឹងភាពកក្រើកពីវីដេអូនេះ ប្រសិនបើឱកាសហុចឲ្យ ខ្ញុំក៏ចង់ចាប់អាជីពសម្ដែងឲ្យស្របនឹងរបរលក់ផលិតផលកាក់កបដែរ»៕
ប្រភព៖ ភ្នំពេញប៉ុស្ត៏

Reviewed by Unknown
on
7:29 AM
Rating:

No comments: