សាយ សៀរ៉ា ឆ្លេឆ្លាប្ដឹងអ្នកប្រើឈ្មោះលោក ដើរបោកលុយពីសប្បុរសជន
ភ្នំពេញ: បន្ថែមកិត្តិសព្ទជាតារាសម្តែងដែលទទួលបានការគាំទ្រពីទស្សនិកជនហើយនោះ តារាសម្តែងរូបសង្ហាលោក សាយ សៀរ៉ា ក៏មានការចាប់អារម្មណ៍ផងដែរ លើសកម្មភាពមនុស្សធម៌ជួយក្មេងកំព្រាចាស់ជរាក្រីក្រ។
ប៉ុន្តែទន្ទឹមនឹងស្នាមញញឹម ស្វាគមន៍នឹងការងារចែករំលែកសង្គម តារាសម្តែងរូបនេះ បែរជាពើបនឹងរឿងអសីលធម៌ពីមនុស្សសង្គមងងឹត ខណៈមានគេយកឈ្មោះ លោកទៅបោកយកលុយ ពីអ្នកដទៃ ស្អុយឈ្មោះ ស្ទើរមិនហ៊ានយកមុខមកប្រឡូកសិល្បៈ។
ទើបនឹងស្តារភាពអាម៉ាស់រឿងស្រឡាញ់ភេទដូចគ្នាជាមួយតារាសម្តែង និងចម្រៀងលោក យ៉ែម សំអូន ដែលផ្ទុះបែក ក្រោយ លោក យ៉ែម សំអូន ប្រើហិង្សាលើប្រពន្ធ លោក សាយ សៀរ៉ា ក៏ស្ទុះស្ទា ទៅច្រានចោល និងប្រឹងងាកមកសន្សំប្រជាប្រិយភាពឡើងវិញ ទាំងការងារជួយសង្គម ចែកអំណោយដល់ជនក្រីក្រ ក្មេងកំព្រា ចាស់ជរា។ បែរជាថ្មីៗ ក៏ប្រែជាពើបនឹងរឿង ដែលមនុស្សទូទៅគិតថាជាអំពើដ៏ថោកទាប ដែលគេល្បីថា តារាសម្តែងរូបសង្ហា លោក សាយ សៀរ៉ា ល្បីដើរបោកលុយតាមបណ្តាញសង្គម ពីសប្បុរសជនទាំងក្នុង និងក្រៅស្រុក។
យ៉ាងណាមិញ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ក្រោយផ្ទុះរឿងថា តារាសម្តែងរូបសង្ហា ដែលកំពុងមានទីផ្សារភាពយន្ត លោក សាយ សៀរ៉ា ក៏ព្យាយាមចេញមុខទាញយកភាពស្អាតស្អំនោះមកវិញផងដែរ ជាមួយការចេញវីដូអូឃ្លីបបកស្រាយ។
លោក សាយ សៀរ៉ា ក៏បានបញ្ជាក់ប្រាប់ភ្នំពេញ ប៉ុស្តិ៍ ថា៖ «ខ្ញុំវិលមុខនឹងរឿងគេល្បីថាខ្ញុំបោកលុយគេតាមហ្វេសប៊ុក ដែលកំពុងតែរកវិធីដោះស្រាយ ទាំងបានដាក់ប្ដឹងនៅខណ្ឌដែលខ្ញុំរស់នៅផង និងដាក់ពាក្យប្តឹងនៅក្រសួងមហាផ្ទៃហើយដែរ តែនៅមិនទាន់ទទួលបានសញ្ញាវែកមុខជនមានបំណងអាក្រក់ចំពោះខ្ញុំនោះនៅឡើយទេ»។
លោករៀបរាប់ថា៖ «មានគេយកទាំងរូបថតខ្ញុំ បង្កើតហ្វេសប៊ុកជាខ្ញុំ ហើយគេក៏ផូស្តរូបក្មេងកំព្រា ចាស់ជរាផង ដែលរឿងនេះក៏ស្ងប់ម្តងហើយ ទើបនឹងកើតថ្មីទៀត»។
លោកបញ្ជាក់ថា៖ «ថ្ងៃមួយមានអ្នកស្រុកបារាំងម្នាក់ គាត់ខលមកភ្លាមគាត់សួរខ្ញុំថា ម៉េចហើយ សៀរ៉ា រឿងជួយក្មេងនៅកំពង់ឆ្នាំង ហើយលុយបង ពេលជួយម៉េចមិនប្រាប់បងវិញបន្តិច។ ពេលនោះខ្ញុំប្រកែកគាត់ហើយគាត់នោះក៏មិនជឿទៀតថា ខ្ញុំបោកគាត់ រហូតឈ្លោះគ្នា ទើបគាត់ដឹងថា មានអ្នកផ្សេងគេយកឈ្មោះខ្ញុំទៅបោកគាត់»។
លោក សាយ សៀរ៉ា បន្ថែមថា៖ «ពេលនេះមិនដឹងធ្វើយ៉ាងណាទេ មានតែប្រព័ន្ធផ្សព្វផ្សាយ ជួយស្រាយបញ្ជាក់ទេ ទើបគេចផុតពីការយល់ច្រឡំនោះបាន»៕

តារាសម្ដែង លោក សាយ សៀរ៉ា។
ប្រភព៖ ភ្នំពេញប៉ុស្ត៏
សាយ សៀរ៉ា ឆ្លេឆ្លាប្ដឹងអ្នកប្រើឈ្មោះលោក ដើរបោកលុយពីសប្បុរសជន
Reviewed by Unknown
on
7:05 AM
Rating:

No comments: