ប្រាក់ចំណេញ Yahoo កើនឡើងទ្វេដងនៅត្រីមាសទី ៣
សានហ្វ្រាន់ស៊ីស្កូៈ ប្រាក់ចំណេញប្រចាំត្រីមាសរបស់ក្រុមហ៊ុន Yahoo បានកើនឡើងជាងពីរដងដល់ ១៦៣ លានដុល្លារទោះបីជាក្រុមហ៊ុននេះរៀបចំសម្រាប់ការលក់ចេញទៅឲ្យក្រុមហ៊ុន Verizon ក៏ដោយ។
ក្រុមហ៊ុនអ៊ីនធឺណិតដែលចុះខ្សោយមួយនេះមិនបានរៀបចំកម្មវិធីជជែកអំពីប្រាក់ចំណេញប្រចាំត្រីមាសដែលធ្លាប់ធ្វើជាធម្មតារបស់ខ្លួនជាមួយក្រុមអ្នកវិភាគនោះទេដោយសារតែបញ្ហាទិញយកក្រុមហ៊ុននេះពីសំណាក់ក្រុមហ៊ុនទូរគមនាគមន៍អាមេរិក Verizon ដោយប្រធានប្រតិបត្តិលោកស្រី Marissa Mayer បានឲ្យដឹងថាក្រុមហ៊ុន Yahoo រវល់រៀបចំការងារទិញលក់ក្រុមហ៊ុននេះទោះបីជាមានការបង្ហាញឲ្យដឹងនៅពេលថ្មីៗនេះអំពីការរំលោភលើទិន្នន័យដ៏សំខាន់ដែលអាចប៉ះពាល់ដល់កិច្ចព្រមព្រៀងនេះក៏ដោយ។
ក្នុងសេចក្តីប្រកាសចេញផ្សាយប្រាក់ចំណេញដែលលើសពីការព្យាករទោះបីជាប្រាក់ចំណូលនេះកើនឡើងតិចតួចលោកស្រីបានឲ្យដឹងថា៖ «យើងបានដំណើរការផលិតផលថ្មីជាច្រើន និងបានបង្ហាញប្រតិបត្តិការហិរញ្ញវត្ថុដ៏រឹងមាំគ្រប់កម្រិត»។
តម្លៃភាគហ៊ុនក្រុមហ៊ុន Yahoo បានកើនឡើង ១,៤៩ ភាគរយដល់ ៤២,៣០ ដុល្លារនៅបន្ទាប់ពីរបាយការណ៍ប្រាក់ចំណេញដែលឆ្លុះបញ្ចាំងពីទំនុកចិត្តថាការរំលោភទិន្នន័យនេះមិនមែនកំពុងជំរុញឲ្យអ្នកប្រើប្រាស់ចំនួនច្រើនបោះបង់ចោលក្រុមហ៊ុន Yahoo នោះទេ។
ប្រាក់ចំណូលសម្រាប់ត្រីមាសនេះដែលបានបញ្ចប់នៅថ្ងៃទី ៣០ ខែកញ្ញាបានកើនឡើងដល់ ១,៣ ពាន់លានដុល្លារដែលកើនឡើងពី ១,២ ពាន់លានដុល្លារនៅក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ប្រាក់ចំណូលពីផ្សព្វផ្សាយតាមគ្រឿងអេឡិចត្រូនិកចល័តក្នុងអំឡុងត្រីមាសនេះបានកើនឡើងដល់ ៣៩៦ លានដុល្លារពី ២៧១ លានដុល្លារកាលពីឆ្នាំមុន។
កំណើនប្រាក់ចំណេញនេះបានមកពីការកាត់បន្ថយចំនួនកម្មករ និងការចំណាយដែលមិនមែនបានមកពីភាពខ្លាំងនៃអាជីវកម្មស្នូលរបស់ខ្លួននោះទេ៕ ប្រភព៖ ភ្នំពេញប៉ុស្ត៏

Reviewed by Unknown
on
7:38 AM
Rating:

No comments: