ផ្អើល​ពិធីការិនី​ ជីជី ជួប​គ្រោះថ្នាក់​ចរាចរណ៍ យប់​មិញ​ទៀបភ្លឺ

ភ្នំពេញ: តាំងពី​ព្រលឹម​ស្រាង ​នៅ​ថ្ងៃ​ទី២១ ខែ​តុលា​នេះ ក៏​ផ្ទុះ​ដំណឹង​ដ៏​ភ្ញាក់​ផ្អើល​ ស្រោច​កក្រើក​បណ្តាញ​សង្គម ទៅ​នឹង​ព័ត៌មាន​ដែល​ថា ពិធីការិនី​ទ្រនំ​ ស៊ីធីអីន​​ សម្ផស្ស​ស្រស់​​សោភា នាង ជីជី ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ បើក​រថយន្ត​បុក​ចូល​ក្នុង​បុរី​ពិភព​ថ្មី និង​ត្រូវ​គេ​រថយន្ត​ផ្សេង​បុក​បន្ត​កំពិត​ឡាន​។ ប៉ុន្តែ​​ព័ត៌​មាន​នេះ​​ត្រូវ​ ជីជី ​បញ្ជាក់​​ថា ​មិន​មែន​រូបនាង​ទេ ជាប្អូន​ប្រុស​នាង​ដែល​ជួប​នូវ​ហេតុការណ៍។
ព័ត៌មាន​ពិធីការិនី​ ជីជី ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​នោះ បាន​កើត​ឡើង​នៅ​វេលាម៉ោង ១និង​ ៤៥ ​នាទី​យប់​រំលង​អាធ្រាត ​ថ្ងៃ​ទី​២១ ខែតុលា នៅ​តាម​បណ្តោយ​ផ្លូវ​ភ្នំពេញ​ហាណូយ នៅ​មុខ​ច្រក​​ចូល​បុរី​ពិភពថ្មី ផ្សារ​ដី​ហ៊ុយ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។
ព្រម​ជាមួយ​នោះ​ក៏​ត្រូវ​បាន​មហាជន​ភ្ញាក់​ផ្អើល​ផងដែរ ខណៈ​ក្រោយ​កើត​ហេតុ​ក៏​ឃើញ​មាន​វត្តមាន​ពិធីការិនី​ស៊ីធីអិន កញ្ញា ជីជី ក៏​នៅ​ទី​កើតហេតុ​ ដែល​នាំឲ្យ​រំពេច​នោះ​​មាន​ការ​លើកឡើង​​ថា ជីជី ជាអ្នក​បើក​ឡាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍។
ប៉ុន្តែ​​យ៉ាងណា​ កញ្ញា ជីជី ដែល​មាន​វត្តមាន​ក្នុង​ភាព​ផ្អើល​​ឈូឆរ​នោះ​នាង​​ក៏​បាន​អះអាង​ថា៖ «ខ្ញុំ​​មិន​មែន​ជា​អ្នក​បើ​ឡាន​ដែល​ជួប​គ្រោះ​ថ្នាក់​នោះ​ទេ គឺ​ជា​ប្អូន​ប្រុសខ្ញុំ»។
បើ​តាម​សាក្សី​នៅ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា៖ «​រថយន្ត​ដែល​បើក​បរ​ដោយ ប្អូនប្រុស ​កញ្ញាជីជី ​ម៉ាក​ កាំម៉ារីហាយ​ប្រ៊ីដ ពណ៌​​ទឹក​មាស​ពាក់​ស្លាក​លេខ ភ្នំពេញ​ 2X 33 35 បើកបរ​តាម​បណ្តោយ​ផ្លូវ​ហាណូយ ក្នុង​ទិស​ដៅ​ពី​ត្បួង​ទៅ​ជើង​យ៉ាង​លឿន ខណៈ​មក​ដល់​​ចំណុច​កើត​ហេតុ រថយន្ត​មិន​បាន​បន្ថយ​ល្បឿន និង​អត់មាន​ស៊ីញ៉ូ រថយន្ត​ក៏​បាន​បុក​ផ្លោង​ចូល​ផ្ទះ​នៅ​ក្នុង​បុរី​ពិភពថ្មី ស្រប​ពេល​នោះក៏​មាន​រថយន្ត ដឹក​ទំនិញ​ពណ៌​ខៀវ ទិសដៅ​ពី​ជើង​ទៅ​ត្បូង តែក្នុង​ល្បឿន​លឿន​ដូច​គ្នា ជាន់​ហ្វ្រាំង​អូស​ជាង​ ១០ ​ម៉ែត្រ ទៅ​បុក​រថយន្ត​ប្អូន​ជីជី ក្រពិត​ចំហៀង​មុខ​ បណ្តោល​ឲ្យ​ខួច​ខាត​ជា​ដំណំ ទាំង​សង​​ខាង​និង​អ្នក​បើក​មិន​មាន​​អ្នក​ណា​ម្នាក់​រង​របួស​នោះ​ទេ។
យ៉ាងណា​នៅ​​ជុំវិញ​រឿងរ៉ាវនេះ មិនអាច​ទំនាក់​​ទំនង​​សុំ​ ជីជី បកស្រាយ​​បាន​នោះ​ទេ នៅព្រឹក​ថ្ងៃ​ទី២១ ខែតុលានេះ​។
ប៉ុន្តែ​​បើ​តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា ភាគី​ខាង ជីជី និង​ប្អូនប្រុស ទាម​ទារ​ឲ្យ​ ខាង​រថយន្ត​​កូរ៉េសង និង​យក​រថយន្ត​ទៅ​ធ្វើ​ឲ្យ​​ស្អាត​​ឡើង​​វិញ ប៉ុន្តែ​ភាគី​រថយន្ត​កូរ៉េ​ថា មិន​មាន​លុយ​ថៅកែ​នៅ​ឆ្ងាយ ចរចា​មិន​ត្រូវ​​គ្នា​ ក៏​ត្រូវបាន​អាជ្ញាធរ​អូស​យក​រថយន្ត​ទាំង​ពីរ​មក​ខណ្ឌ​ទាំង​យប់ រង់​ចាំ​ការ​ដោះ​ស្រោយ​៕
ប្រភព៖ ភ្នំពេញប៉ុស្ត៏
ផ្អើល​ពិធីការិនី​ ជីជី ជួប​គ្រោះថ្នាក់​ចរាចរណ៍ យប់​មិញ​ទៀបភ្លឺ ផ្អើល​ពិធីការិនី​ ជីជី ជួប​គ្រោះថ្នាក់​ចរាចរណ៍ យប់​មិញ​ទៀបភ្លឺ Reviewed by Unknown on 11:10 PM Rating: 5

No comments:

Flickr Widget

Powered by Blogger.