កម្ពុជា ត្រៀមជម្នះការប្តេជ្ញាចិត្តខំប្រកួតរបស់ទីម័រ
ភ្នំពេញៈ ក្រុមជម្រើសជាតិកម្ពុជា ដែលទើបតែទទួលបានដំណឹងល្អពីការហក់ឡើងចំនួន ៦ លេខ គឺពីការឈរនៅលេខ ១៧៣ ឡើងមកលេខរៀងទី ១៦៧ ក្នុងតារាងចំណាត់ថ្នាក់ FIFA World Ranking ប្រចាំខែតុលា កាលពីម្សិលមិញនោះ នឹងត្រូវជម្នះរកការឈ្នះ ចំពោះការជួបក្រុមទីម័រខាងកើត នៅពហុកីឡដ្ឋានជាតិ នាល្ងាចម៉ោង ៦:៣០ ថ្ងៃសុក្រនេះ ដើម្បីបញ្ចប់ភាពសង្ស័យ ក្នុងការទទួលបានកៅអី ឡើងទៅវគ្គចាប់ពូលនៃការប្រកួតពានរង្វាន់ AFF Suzuki Cup 2016។
ការឈ្នះក្រុមឡាវ ២-១ រួចបន្តទៅលត់ក្រុមប្រ៊ុយណេ ៣-០ កាលពីថ្ងៃអង្គារ បានធ្វើឲ្យក្រុមម្ចាស់ផ្ទះកម្ពុជា មានភាគរយខ្ពស់បំផុត ក្នុងការទទួលបានឱកាសទៅវគ្គបន្ត គឺត្រឹមលទ្ធផលស្មើ ក៏កម្ពុជា ត្រូវឡើងទៅវគ្គបន្តបានដែរ ប៉ុន្តែលោក Lee Tae Hoon គ្រូបង្វឹកក្រុមកម្ពុជា ហាក់មិនផ្តោតទៅលើការលេងទប់ ដើម្បីបញ្ចប់ក្នុងលទ្ធផលស្មើនោះទេ ព្រោះលោកនៅតែបារម្ភខ្លាចជួបលទ្ធផលមិនល្អ នាំឲ្យឱកាសទៅវគ្គបន្ត បែរជាធ្លាក់ទៅលើក្រុមឡាវវិញ ដ្បិតអីក្រុមឡាវ ត្រូវបានគេមើលឃើញថា អាចនឹងយកឈ្នះក្រុមមាន ៣ ពិន្ទុដូចគ្នា ប្រ៊ុយណេ សម្រាប់ជំនួប នារសៀលម៉ោង ៣:៣០ ថ្ងៃសុក្រនេះដែរ។
លោក Lee Tae Hoon បាននិយាយនៅក្នុងសន្និសីទកាសែត ក្រោយឈ្នះក្រុមប្រ៊ុយណេថា៖ «យើងមិនទាន់ឈានដល់វគ្គបន្តនោះឡើយទេ ព្រោះយើងនៅសល់ការប្រកួតដ៏សំខាន់ និងតានតឹង ១ ទៀត។ បើសិនយើងចាញ់ទីម័រ តែក្រុមឡាវ បែរជាអាចយកឈ្នះក្រុមប្រ៊ុយណេ ជាមួយគ្រាប់បាល់ច្រើននោះ យើងនឹងមានបញ្ហា ហេតុនេះយើងត្រូវរៀបចំឲ្យបានល្អ និងជ្រើសរើសដាក់កីឡាករល្អៗឲ្យចូលលេង ដើម្បីស្វែងរកជ័យជម្នះក្នុងការប្រកួតចុងក្រោយនេះ ខណៈការប្រកួត ២ លើកកន្លងមកនេះ ខ្ញុំមើលឃើញថា កម្ពុជា លេងនៅមិនទាន់បានល្អប៉ុន្មានឡើយ គឺចង្វាក់លេងរបស់យើងនៅមានកម្រិត»។
ចំណែកលោក Fernando Rogerio de Alcantara គ្រូបង្វឹកក្រុមទីម័រខាងកើត បានប្តេជ្ញាយកជំនួបលើកចុងក្រោយនេះ ជាការប្រកួតដើម្បី លើកមុខមាត់ជាតិសាសន៍ និងប្រជាជនរបស់ទីម័រ គឺពួកគេមិនបន្ធូរដៃឲ្យក្រុមកម្ពុជានោះឡើយ បើទោះបីជាក្រុមចាញ់ទាំង ២ ប្រកួតជាប់ៗគ្នា ធ្វើឲ្យទីម័រ លែងមានឱកាសទៅវគ្គបន្តក៏ដោយ។
លោកបាននិយាយក្រោយចាញ់ក្រុមឡាវ ២-១ កាលពីថ្ងៃអង្គារថា៖ «បើទោះបីជាក្រុមទីម័រ អស់ឱកាសទៅវគ្គបន្ត ប៉ុន្តែយើងមកប្រកួតនេះតំណាងឲ្យជាតិសាសន៍របស់យើង ហេតុនេះយើងត្រូវរៀបចំឲ្យបានល្អ និងខំប្រឹងប្រកួតឲ្យអស់ពីសមត្ថភាព ដើម្បីប្រជាជន និងជាតិសាសន៍របស់យើង»។
លោកបញ្ជាក់ថា៖ «យើងដឹងថា ការប្រកួតនេះ នឹងមានការលំបាក ព្រោះកម្ពុជា មានទម្រង់លេងល្អ ហើយកម្ពុជាត្រូវការឈ្នះ ដើម្បីបានឡើងទៅវគ្គបន្ត ប៉ុន្តែទោះបីជាមានការលំបាកយ៉ាងណាក៏ដោយ យើងត្រូវខំប្រឹងប្រកួតរហូតដល់ដំណាក់កាលចុងក្រោយ ដើម្បីធ្វើឲ្យការប្រកួតចុងក្រោយ នេះ ក្លាយជាការប្រកួតដ៏ល្អ និងទាក់ទាញបំផុត»។
គួររំឭកថា សម្រាប់ការជួបគ្នា ៣ លើកចុងក្រោយនេះ ក្រុមកម្ពុជា ធ្លាប់បានចាញ់ក្រុមទីម័រ ៥-១ ក្នុងការប្រកួតជម្រុះ AFF Suzuki Cup 2012 ប៉ុន្តែការជួបគ្នាម្តងទៀត ក្នុងពាននេះដដែល កាលពីឆ្នាំ ២០១៤ កម្ពុជា បានឈ្នះទីម័រ ៣-២ ខណៈការប្រកួតមិត្តភាព នៅពហុកីឡដ្ឋានជាតិ កាលពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០១៦ កម្ពុជា ឈ្នះទីម័រ ២-០៕

រស់ សំអឿន ព្យាយាមបិទខ្សែប្រយុទ្ធក្រុមទីម័រ ក្នុងការប្រកួតមិត្ដភាព កាលពីខែឧសភា។
ប្រភព៖ ភ្នំពេញប៉ុស្ត៏
កម្ពុជា ត្រៀមជម្នះការប្តេជ្ញាចិត្តខំប្រកួតរបស់ទីម័រ
Reviewed by Unknown
on
11:11 PM
Rating:

No comments: