នគរបាល​ខេត្តបាត់ដំបង​រក​ឃើញ​សត្វ​អណ្តើក​ចំនួន​ ៩៣​ ក្បាល​ដាក់​បង្កប់​

បាត់ដំបង​ ៖​ អនុវត្ត​តាម​មតិ​ដឹកនាំ​របស់​ឧត្តមសេនីយ៍ទោ​ ស​ ថេ​ត​ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ នា​ពេល​ ថ្មី​នេះ​ កម្លាំង​នគរបាល​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ បាត់ដំបង​ បាន​រក​ឃើញ​សត្វ​អណ្តើក​រស់​ចំនួន​ ៩៣​ក្បាល​ ដែល​ជនល្មើស​ដាក់​បង្កប់​ក្នុង​កេស​ក្រដាស​ចំនួន​ ៣​ផ្សេង​គ្នា​ ក្បែរផ្លូវ​ ក្នុង​បំណង​ជួញដូរ​ដោយ​ខុសច្បាប់​ ក្នុង​ខណៈ​ដែល​ កម្លាំង​ល្បាត​របស់​ស្នងការដ្ឋាន​ធ្វើ​សកម្មភាព​ល្បាត​តាម​ដងផ្លូវ​ស្ថិត​នៅ​ចំណុច​ភូមិសាស្ត្រ​ឃុំ​ជ្រៃ​ ស្រុក​ថ្មគោល​ ខេត្ត​ បាត់ដំបង​។​ ផ្តើម​ចេញពី​ការ​ សង្ស័យ​ចំពោះ​កេស​ទាំង​បី​នោះ​ ទើប​ឈាន​ដល់​ការ​ត្រួតពិនិត្យ​មើល​ហើយ​ឃើញ​សត្វ​អណ្តើក​ទាំងនេះ​។​
​ក្រោយ​ការ​រក​ឃើញ​ និង​ដកហូត​ លោក​ឧត្តមសេនីយ៍​ស្នងការ​ បាន​រាយការណ៍​ជូន​លោក​ នួន​ សាន​ ព្រះរាជអាជ្ញា​អម​សាលា​ ដំបូង​ខេត្តបាត់ដំបង​ និង​ឯកភាព​នាំ​យក​ទៅ​ប្រលែង​នៅ​ព្រឹក​ ថ្ងៃ​ទី​២០​ ខែតុលា​ ឆ្នាំ​២០១៦​នេះ​ នៅ​ចំណុច​ទឹកស្រះ​ធម្មជាតិ​ មុខ​ប្រាសាទ​បាណ​ន់​ ក្នុងស្រុក​បាណ​ន់​ ដោយ​មាន​វត្តមាន​ លោក​ព្រះរាជអាជ្ញា​ នួន​ សាន​ លោក​ប្រធាន​មន្ទីរ​កសិកម្ម​ ខេត្តបាត់ដំបង​ ឈឹ​ម​ វិ​ជ្ជ​រ៉ា​ លោក​វរ​ស​នី​យ៍​ឯក​ កុយ​ ហៀ​ង​ ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​ លោក​វរសេនីយ៍ឯក​ ម៉ៅ​ រ​ង្ស៊ី​ នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋ​ កិច្ច​នៃ​ស្នងការដ្ឋាន​ ព្រមទាំង​អស់លោក​ ជា​កងកម្លាំង​នគរ​ បាល​ជា​ច្រើន​រូប​ទៀត​ ។​
​លោក​វរសេនីយ៍ឯក​ ម៉ៅ​ រ​ង្ស៊ី​ នាយការិយាល័យ​ប្រឆាំង​ បទល្មើស​សេដ្ឋកិច្ច​ បាន​បញ្ជាក់​ថា​ ថ្វីបើ​ជនសង្ស័យ​ដែល​នាំ​ យក​សត្វ​អណ្តើក​ទាំងនេះ​មិន​ទាន់​ត្រូវ​បាន​ចាប់ខ្លួន​ ប៉ុន្តែ​ឆ្លង​ តាម​រយៈ​វិធានការ​ជំនាញ​ លោក​កំពុងធ្វើការ​ស្រាវជ្រាវ​យ៉ាង​ សកម្ម​ហើយ​ដើម្បី​វែកមុខ​អ្នក​ប្រព្រឹត្តិ​ ។​ លោក​ ព្រះរាជអាជ្ញា​ នួន​ សាន​ បាន​ស្នើ​ឲ្យ​មន្ត្រី​នគរបាល​ជំនាញ​ខិតខំ​ស្រាវជ្រាវ​ រក​អត្តសញ្ញាណ​អ្នក​ជួញដូរ​សត្វ​អណ្តើក​ ដែល​មក​ដល់​ ពេល​ នេះ​ នគរបាល​ខេត្តបាត់ដំបង​រក​ឃើញ​ចំនួន​២​ករណី​ហើយ​ ដើម្បី​ឲ្យ​អ្នក​ប្រព្រឹត្តិ​មក​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ ។​
​លោក​វរសេនីយ៍ឯក​ កុយ​ ហៀ​ង​ ស្នងការ​រង​ទទួល​ផែន​ ប្រឆាំង​បទល្មើស​បាន​ប្តេជ្ញា​ខិតខំ​ស្រាវជ្រាវ​រក​ឲ្យ​ឃើញ​នូវ​អត្តសញ្ញាណ​អ្នក​ជួញដូរ​សត្វ​ទាំងនេះ​ លោក​បន្ត​ថា​ តាម​ទិដ្ឋភាព​ ដែល​នគរបាល​រក​ឃើញ​លើក​នេះ​ក៏​ដូច​លើក​មុន​ដែរ​ ជន​ ល្មើស​ មាន​គោលដៅ​ដឹកនាំ​ឆ្លងកាត់​ភូមិសាស្ត្រ​ខេត្តបាត់ដំបង​ យក​ទៅ​ខេត្ត​ផ្សេង​ ហើយ​ករណី​នេះ​ គឺ​ផ្តើម​ចេញពី​ការ​ល្បាត​ តាម​ដងផ្លូវ​របស់​សមត្ថកិច្ច​យើង​និង​ពិនិត្យ​ឃើញ​វត្ថុ​គួរ​សង្ស័យ​នគរបាល​ធ្វើការ​ពិនិត្យ​ក៏​ប្រទះ​ឃើញ​សត្វ​អណ្តើក​ទាំងនេះ​ ៕

ប្រភព៖  នគរបាលជាតិ
នគរបាល​ខេត្តបាត់ដំបង​រក​ឃើញ​សត្វ​អណ្តើក​ចំនួន​ ៩៣​ ក្បាល​ដាក់​បង្កប់​ នគរបាល​ខេត្តបាត់ដំបង​រក​ឃើញ​សត្វ​អណ្តើក​ចំនួន​ ៩៣​ ក្បាល​ដាក់​បង្កប់​ Reviewed by Unknown on 7:28 PM Rating: 5

No comments:

Flickr Widget

Powered by Blogger.