អាណិតណាស់! ទើបតែមាន អាយុ១ឆ្នាំសោះក៏ស្លាប់ទៅវិញ ដោយសារតែ…
(កណ្ដាល)៖ កាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ប្តីប្រពន្ធពីរនាក់បានដាក់ឲ្យកូនដែលជាកុមារា រងគ្រោះដេកនៅលើផ្ទះតែម្នាក់ឯងរួចក៏បានធ្វើដំណើរទៅរាយមងនៅខ្ពបខាងក្រោយផ្ទះ លុះដល់ពេលត្រឡប់មកវិញស្រាប់តែមិនឃើញកូនដេកនៅលើផ្ទះក៏ផ្អើរឆោឡោនិងនាំគ្នារាវរកមើលក្នុងទឹកខាងក្រោមផ្ទះក៏ប្រទះឃើញសពកុមារារងគ្រោះបានលង់ទឹកស្លាប់បាត់បង់ជីវិតទៅហើយស្ថិតនៅចំណុចភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋស្រុកកៀនស្វាយ ខេត្តកណ្តាល។ តាមសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា កុមារារងគ្រោះ នោះឈ្មោះ ចំណាប់ សុខរក្សា ភេទប្រុសអាយុ០១ឆ្នាំ ជនជាតិខ្មែរមាន ទីលំនៅភូមិ-ឃុំកើត ហេតុខាងលើ។ ដែលឱពុកមានឈ្មោះ ហម ចំណាប់ អាយុ៣១ឆ្នាំ ម្តាយឈ្មោះ ចាប ចន្ធី អាយុ៣៣ឆ្នាំ មុខរបរកសិករ។ តាមការសន្និដ្ឋានរបស់សមត្ថ កិច្ចបានដឹងថា សាកសពស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន បានប្រគល់សពជូនទៅក្រុមគ្រួសារ ដើម្បីធើ្វបុណ្យតាមប្រពៃណី ៕
អាណិតណាស់! ទើបតែមាន អាយុ១ឆ្នាំសោះក៏ស្លាប់ទៅវិញ ដោយសារតែ…
Reviewed by Unknown
on
7:23 PM
Rating:

No comments: