អេក្វាឌ័រ កាត់ផ្តាច់អ៊ីនធឺណិត លោកអាសាង ជុំវិញការបែកធ្លាយការបោះឆ្នោតអាមេរិក
ក្រុងគីតូៈ ប្រទេសអេក្វាឌ័រ បាន និយាយពីថ្ងៃពុធថា ខ្លួនបានកាត់ផ្តាច់អ៊ីនធឺណិតរបស់ស្ថាបនិក WikiLeaksលោក Julian Assangeដែលបានលាក់ខ្លួននៅស្ថានទូតនៅក្រុងឡុងដ៍ដោយការលេចធ្លាយព័ត៌មានរបស់គេហទំព័រប្រឆាំងរឿងសម្ងាត់ដែលអាចជះឥទ្ធិពលដល់ការបោះឆ្នោតរបស់អាមេរិក។
ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ គេហទំព័រ WikiLeaks បានចុះផ្សាយព័ត៌មានតាមសារអេឡិចត្រូនិកជាច្រើនដែលត្រូវគេលួចចូលទាក់ទងនឹងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីរបស់លោកស្រី ហ៊ីឡារី ដែលបានចោទប្រកាន់គេហទំព័រនេះពីបទព្យាយាមប្រមូលព័ត៌មានអំពីការបោះឆ្នោត ដើម្បីគាំទ្រលោកដូណាល់ ត្រាំ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្រ្តីការបរទេសអេក្វាឌ័រ បាននិយាយថា រដ្ឋាភិបាលអេក្វាឌ័រគោរពគោលការណ៍មិនអន្តរាគមន៍នៅក្នុងកិច្ចការផ្ទៃក្នុងរបស់រដ្ឋដទៃទេ។
ជាលទ្ធផល ក្រសួងនោះបាននិយាយថា ខ្លួនបានសម្រេចចិត្តរឹតបន្តឹងការទំនាក់ទំនងនៅស្ថានទូតជាបណ្តោះអាសន្ន។
ក្រុមមន្ត្រីអាមេរិក បានស្តីបន្ទោសអ្នកលួចចូលយកព័ត៌មានរុស្ស៊ីឧបត្ថម្ភ ដោយរដ្ឋជាផ្លូវការពីបទលួចចូលព័ត៌មានតាមសារអេឡិចត្រូនិកផ្ទៃក្នុងពីគណបក្សសាធារណរដ្ឋនិងស្ថាប័ន និងស្ថាប័នដទៃទៀត។
កាលពីថ្ងៃចន្ទគេហទំព័រ Wiki Leaks បានចោទប្រកាន់អេក្វាឌ័រពីបទកាត់ផ្តាច់បណ្តាញអ៊ីនធឺណិតរបស់លោក Assangeតាមការស្នើរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោកចន ឃើរី ដោយបានបញ្ជាក់ពីប្រភពជាច្រើនរបស់អាមេរិក។
អាមេរិក បានទាត់ចោលការចោទប្រកាន់នោះ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោកចន ឃើប៊ី បាននិយាយពីថ្ងៃអង្គារថា កង្វល់របស់យើងអំពី WikiLeaks មានយូរមកហើយ៕

លោកអាសាង ថ្លែងទៅកាន់អ្នកកាសែតតាមរយៈវីដេអូពីថ្ងៃទី ៤ តុលា។
ប្រភព៖ ភ្នំពេញប៉ុស្ត៏
អេក្វាឌ័រ កាត់ផ្តាច់អ៊ីនធឺណិត លោកអាសាង ជុំវិញការបែកធ្លាយការបោះឆ្នោតអាមេរិក
Reviewed by Unknown
on
5:35 PM
Rating:

No comments: