អ្នកហែលទឹកទី ២ បានស្លាប់ ក្រោយពីការប្រកួតនៅលើដែនទឹករបស់ហុងកុង
អ្នកហែលទឹកទី ២ ម្នាក់ ដែលបានចូលរួមប្រកួតហែលទឹកក្នុងទីក្រុងហុងកុង បានស្លាប់ ក្រោយពីស្ត្រីម្នាក់ត្រូវបានគេទាញចេញពីទឹកទាំងសន្លប់បាត់ស្មារតី អំឡុងពេលព្រឹត្តិការណ៍នេះ និងត្រូវបានបញ្ជូនទៅធ្វើការសង្គ្រោះបន្ទាន់។
ការស្លាប់នេះបានកើតឡើង ក្រោយពីការស្លាប់របស់បុរសម្នាក់អំឡុងការប្រកួតហែលទឹកកាលពីថ្ងៃអាទិត្យ ដែលទាក់ទាញអ្នកចូលប្រកួតអន្តរជាតិក្នុងកម្រិតពិភពលោកជាច្រើន និងអ្នកដែលចូលរួមដែលស្ថិតក្នុងថ្ងៃសម្រាកវិស្សមកាល ក្រោយពីបុរសនោះត្រូវបានទាញចេញពីទឹកដោយ ទូកសង្គ្រោះ និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។
បញ្ហានេះ កើតឡើង ក្រោយពីការសេចក្តីសម្រេចចិត្តមួយពីសំណាក់អង្គភាពគ្រប់គ្រងកីឡាហែលទឹកពិភពលោក FINA ក្នុងការត្រួតពិនិត្យការប្រកួតនេះឡើងវិញ និងព្រឹត្តិការណ៍លើផ្ទៃទឹកដែលមានលក្ខណៈបើកចំហផ្សេងទៀត ក្រោយពីការស្លាប់របស់អ្នកហែលទឹកទី ១។ អ្នកនាំពាក្យម្នាក់សម្រាប់ព្រឹត្តិការណ៍នេះ បានអះអាងកាលពីថ្ងៃពុធថា អ្នកស្លាប់ទី ២ គឺជាស្ត្រីមានវ័យ ៥៩ ឆ្នាំ៕
ប្រភព៖ ភ្នំពេញប៉ុស្ត៏

Reviewed by Unknown
on
7:00 PM
Rating:

No comments: