ប្លន់នៅ ក្បែរសាលា ខេត្តសៀមរាប ចាប់បានម្នាក់ មន្ត្រីអាវុធម្នាក់ រងរបួសដៃ ដោយជនសង្ស័យកាប់ត្រូវ

ខេត្តសៀមរាប៖ សេចក្ដីរាយការណ៍ បឋមបាន ឲ្យដឹងថា នៅម៉ោងប្រម៉ាណ៨ទៅម៉ោង៩យប់ ថ្ងៃទី២០ខែតុលាឆ្នាំ ២០១៦ មានករណីប្លន់ នៅមុខអង្គរX ក្បែរសាលា ខេត្តសៀមរាប ដោយសមត្ថកិច្ច ចាប់បាន ជនសង្ស័យម្នាក់ ចំណែកបក្ខពួក កំពុងរត់ គេចខ្លួន ក្នុងនោះ មន្ត្រីអាវុធហត្ថ ម្នាក់រងរបួសចំដៃ ផងដែរ ដោយជនសង្ស័យ បានកាប់ប្រហារ។
មេបញ្ជាការ កងរាជអាវុធហត្ថ ក្រុងសៀមរាបលោកប្រាក់ វណ្ណះ បានឲ្យដឹងថា ពិតជាមាន ករណីប្លន់ ប្រាកដមែន មន្ត្រីអាវុធហត្ថ ដែលរងរបួស ក្នុងពេល ចុះប្រតិបត្តិការ បង្ក្រាបនោះ ជាមន្ត្រីអាវុធហត្ថ ក្រុងសៀមរាប។
មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ច នៅមិនទាន់ បញ្ជាក់លំអិត នៅឡើយ ក្នុងករណីនេះ។ ដោយឡែកជនសង្ស័យ ម្នាក់ក្រោយចាប់ខ្លួន ត្រូវបាន នាំយកទៅ ធ្វើការសាកសួរ ភ្លាមៗផងដែរ៕
ប្លន់នៅ ក្បែរសាលា ខេត្តសៀមរាប ចាប់បានម្នាក់ មន្ត្រីអាវុធម្នាក់ រងរបួសដៃ ដោយជនសង្ស័យកាប់ត្រូវ ប្លន់នៅ ក្បែរសាលា ខេត្តសៀមរាប ចាប់បានម្នាក់ មន្ត្រីអាវុធម្នាក់ រងរបួសដៃ ដោយជនសង្ស័យកាប់ត្រូវ Reviewed by Unknown on 5:33 PM Rating: 5

No comments:

Powered by Blogger.