តាអាយុ ៩២ឆ្នាំមានប្រពន្ធ ១០៧នាក់ហើយមិនស្កប់ នៅបន្ដរៀបការលុះអស់ដង្ហើម
ក្រុងអាប៊ូហ្សា: ខណៈមនុស្សភាគច្រើននៅតែបន្ដពុះពារឥតល្ហែស្វែងរកអ្នកជាទីស្រឡាញ់តែមួយគត់ក្នុងឆាកជីវិតរួមរស់ជាមួយគ្នាលុះក្ស័យ បុរសចំណាស់សញ្ជាតិ នីហ្សេរីយ៉ា មានភរិយារហូតដល់ ១០៧ នាក់ហើយបច្ចុប្បន្ននៅសល់ ៩៧ នាក់។
មែនហើយ! លោក មូហាមេដ ប៊េលឡូ អាប៊ូបាការ អាយុ ៩២ ឆ្នាំ រស់នៅក្នុងទីក្រុងប៊ីដា រដ្ឋនីហ្គ័រ បានរៀបអាពាហ៍ពិពាហ៍ជាមួយនារីជាង ១០០ នាក់ក្នុងឆាកជីវិតរបស់លោក ជាអ្វីដែលលោកបានចាត់ទុកជា «កំពូលបុរសមានសំណាង»។
ពេញមួយជីវិត លោក អាប៊ូបាការ គឺជាឪពុកមានកូនសរុប ១៨៥ នាក់ ដែលពួកគេភាគច្រើនអាយុខ្លីជាងលោក និងភរិយា ១០៧ នាក់ ដែល ១០ នាក់បានលែងលះ។
លោក អាប៊ូបាការ បានក្លាយជាប្រធានបទក្ដៅពាសពេញបណ្ដាញផ្សព្វផ្សាយអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្ដែលោកវិលមកភាពល្បីល្បាញវិញនៅឆ្នាំក្រោយ ក្រោយពីរបាយការណ៍ជាច្រើនបានចុះផ្សាយពីមរណភាពរបស់លោក។
នៅក្នុងគម្ពីរកូរ៉ាន បុរសអាចយកប្រពន្ធបានតែ ៤ នាក់ និងត្រូវទទួលរ៉ាបរងសព្វបែបយ៉ាងទាំងសេដ្ឋកិច្ចគ្រួសារ និងការគាំពារផ្សេងៗឲ្យស្មើភាពគ្នា។ បន្ថែមពីដៃគូជីវិត រហូតដល់ ៩៣ នាក់ អតីតគ្រូបង្រៀន និងអ្នកទេសនារូបនេះ បច្ចុប្បន្នគ្មានចំណូលដុំកំភួននោះទេ ហើយមានកាសែតខ្លះចុះផ្សាយថា មហាគ្រួសារសមាជិកជិត ៣០០ នាក់មួយនេះ អាស្រ័យចំណូលដោយការប្រើកូនខ្លះដើរសុំទាន។
ក្នុងឆ្នាំ ២០០៨ តុលាការនីហ្សេរីយ៉ា បានសម្រេចឲ្យលោក អាប៊ូបាការ លែងលះភរិយា ៨២ នាក់ក្នុងចំណោម ៨៦ នាក់ត្រឹមរយៈពេល ៤៨ ម៉ោង បើមិនដូច្នោះត្រូវបណ្ដេញចេញពីរដ្ឋ។ ដោយផុតឱសានុវាទ លោកនៅតែមិនព្រមលែងលះភរិយាណាម្នាក់ឡើយ។
ប៉ុន្ដែទោះជាខំរឹងរូសយ៉ាងណាក៏ដោយ ក៏លោកបានលើកឡើងថា លោកមិនចង់ឲ្យបុរសដទៃដើរតាមផ្លូវរបស់លោកនោះទេ។
លោកនិយាយថា៖ «ខ្ញុំមិនបានខំស្វះស្វែងអីទេពួកគេមករកខ្ញុំខ្លួនឯង។ ខ្ញុំនឹងពិចារណាពីការពិតថាព្រះបានប្រទានឲ្យខ្ញុំធ្វើបែបនេះ ហើយខ្ញុំគ្រាន់តែរៀបការជាមួយពួកគេប៉ុណ្ណោះ»។
លោកបានអះអាងថា ភរិយារបស់លោកនាំគ្នាមកសុំរួមរស់ជាមួយលោក ដោយសារតែលោកមានកេរ្ដិ៍ឈ្មោះល្បីខាងព្យាបាលជំងឺ។ ភរិយាភាគច្រើន មានអាយុក្មេងជាងកូនខ្លះទៀត ដោយពួកគេបានបញ្ជាក់ថា លោកអាចព្យាបាលជំងឺជាច្រើនប្រភេទ។
ក្រោយពីដំណឹងមរណភាពក្នុងខែមិថុនា ឆ្នាំ២០១២ លោក អាប៊ូបាការ បានផ្ដល់បទសម្ភាសកម្រមួយដល់កាសែត The Nation ដែលលោកបាននិយាយថា លោកនៅមិនទាន់បញ្ចប់គម្រោងអាពាហ៍ពិពាហ៍ឡើយ។ លោកបានលើកឡើងថា៖ «ភរិយាប៉ុណ្ណឹងមានទាន់ច្រើនឯណា? មានតែ ៩៧ នាក់ហ្នឹង។ ខ្ញុំនឹងនៅបន្ដរៀបការបន្ថែមទៀត ដរាបណាខ្ញុំនៅមានដង្ហើមដក»៕ HR
ប្រភព៖ ភ្នំពេញប៉ុស្ត៏
មែនហើយ! លោក មូហាមេដ ប៊េលឡូ អាប៊ូបាការ អាយុ ៩២ ឆ្នាំ រស់នៅក្នុងទីក្រុងប៊ីដា រដ្ឋនីហ្គ័រ បានរៀបអាពាហ៍ពិពាហ៍ជាមួយនារីជាង ១០០ នាក់ក្នុងឆាកជីវិតរបស់លោក ជាអ្វីដែលលោកបានចាត់ទុកជា «កំពូលបុរសមានសំណាង»។
ពេញមួយជីវិត លោក អាប៊ូបាការ គឺជាឪពុកមានកូនសរុប ១៨៥ នាក់ ដែលពួកគេភាគច្រើនអាយុខ្លីជាងលោក និងភរិយា ១០៧ នាក់ ដែល ១០ នាក់បានលែងលះ។
លោក អាប៊ូបាការ បានក្លាយជាប្រធានបទក្ដៅពាសពេញបណ្ដាញផ្សព្វផ្សាយអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្ដែលោកវិលមកភាពល្បីល្បាញវិញនៅឆ្នាំក្រោយ ក្រោយពីរបាយការណ៍ជាច្រើនបានចុះផ្សាយពីមរណភាពរបស់លោក។
បុរស នីហ្សេរីយ៉ាអាយុ ៩២ឆ្នាំ ដែលល្បីមានប្រពន្ធជាង១រយនាក់។ Youtube
លោកបានប្រាប់ កាសែត វ៉ានហ្គាដ របស់នីហ្សេរីយ៉ា ថា៖ «អូ! ម្ចាស់ថ្លៃអើយ! ខ្ញុំនៅរស់រវើក ទាំងមាំទាំ និងសុខភាពបរិបូណ៌»។ នៅក្នុងគម្ពីរកូរ៉ាន បុរសអាចយកប្រពន្ធបានតែ ៤ នាក់ និងត្រូវទទួលរ៉ាបរងសព្វបែបយ៉ាងទាំងសេដ្ឋកិច្ចគ្រួសារ និងការគាំពារផ្សេងៗឲ្យស្មើភាពគ្នា។ បន្ថែមពីដៃគូជីវិត រហូតដល់ ៩៣ នាក់ អតីតគ្រូបង្រៀន និងអ្នកទេសនារូបនេះ បច្ចុប្បន្នគ្មានចំណូលដុំកំភួននោះទេ ហើយមានកាសែតខ្លះចុះផ្សាយថា មហាគ្រួសារសមាជិកជិត ៣០០ នាក់មួយនេះ អាស្រ័យចំណូលដោយការប្រើកូនខ្លះដើរសុំទាន។
កូនស្រីរបស់លោកផ្ដល់បទសម្ភាស។ Youtube
ប៉ុន្ដែទោះជាខំរឹងរូសយ៉ាងណាក៏ដោយ ក៏លោកបានលើកឡើងថា លោកមិនចង់ឲ្យបុរសដទៃដើរតាមផ្លូវរបស់លោកនោះទេ។
លោកនិយាយថា៖ «ខ្ញុំមិនបានខំស្វះស្វែងអីទេពួកគេមករកខ្ញុំខ្លួនឯង។ ខ្ញុំនឹងពិចារណាពីការពិតថាព្រះបានប្រទានឲ្យខ្ញុំធ្វើបែបនេះ ហើយខ្ញុំគ្រាន់តែរៀបការជាមួយពួកគេប៉ុណ្ណោះ»។
ប្រពន្ធទី៣របស់លោកផ្ដល់បទសម្ភាស។ Youtube
ក្រោយពីដំណឹងមរណភាពក្នុងខែមិថុនា ឆ្នាំ២០១២ លោក អាប៊ូបាការ បានផ្ដល់បទសម្ភាសកម្រមួយដល់កាសែត The Nation ដែលលោកបាននិយាយថា លោកនៅមិនទាន់បញ្ចប់គម្រោងអាពាហ៍ពិពាហ៍ឡើយ។ លោកបានលើកឡើងថា៖ «ភរិយាប៉ុណ្ណឹងមានទាន់ច្រើនឯណា? មានតែ ៩៧ នាក់ហ្នឹង។ ខ្ញុំនឹងនៅបន្ដរៀបការបន្ថែមទៀត ដរាបណាខ្ញុំនៅមានដង្ហើមដក»៕ HR
ប្រភព៖ ភ្នំពេញប៉ុស្ត៏
តាអាយុ ៩២ឆ្នាំមានប្រពន្ធ ១០៧នាក់ហើយមិនស្កប់ នៅបន្ដរៀបការលុះអស់ដង្ហើម
Reviewed by Unknown
on
2:01 AM
Rating:

No comments: