សាកសពបុរសម្នាក់អណ្តែតទឹកបឹង ហើយអត់ស្គាល់អត្តសញ្ញាណទេ
ខេត្តតាកែវ ៖ សាកសពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវប្រជាពលរដ្ឋប្រទះឃើញអណ្ដែតទឹកបឹង បង្កឱ្យមានការភ្ញាក់ផ្អើលដល់មនុស្សម្នា មកចោមរោមមើល ស្របពេលនោះប៉ូលិសក៏បានទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យស្រាវជ្រាវរកថា តើស្លាប់ដោយលង់ទឹក ឬក៏គេវាយសម្លាប់យកមកទម្លាក់ចោលនៅទីនោះ?
ហេតុការណ៍ប្រជាពលរដ្ឋប្រទះឃើញសាកសពអណ្ដែតទឹកនេះ កើតឡើងកាលពីម៉ោង០៦ និង៣០ព្រឹកថ្ងៃទី២០ តុលា ២០១៦ស្ថិតនៅក្នុងភូមិទួលទ្រា ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ។
លោកមឿង សារុន អធិការនគរបាលស្រុកសំរោងបានឱ្យដឹងថា សាកសពមានលក្ខណៈហើមទៅហើយ និងមិនមែនអ្នកស្រុកសំរោងនេះដែរ គឺយើងមិនទាន់ស្គាល់ពីអត្តសញ្ញាណទេ ។ សាកសពភេទប្រុសអាយុប្រហែលជាង៣០ឆ្នាំ ពាក់អាវពណ៌.សដៃខ្លីមានរូបឡូហ្គោរបស់គណបក្សប្រជាជនកម្ពុជា ស្លៀកខោពណ៌ត្រាវជើងវែងក្ រោយពីមើលភិនភាគរួចរាល់ ក៏បានបង្កើតគណៈកម្មាធិកាមានអាជ្ញាធរ ស្រុក ឃុំ ភូមិ និងគ្រូពេទ្យ ដើម្បីពិនិត្យ ។
លោកអធិការនគរបាលស្រុកបានបញ្ជាក់ថា ក្រោយពីពិនិត្យទៅ អត់មានឃើញស្នាមអ្វីគួរឱ្យដឹងថា ជនរងគ្រោះត្រូវគេវាយសម្លាប់នោះ ខាងគណៈកម្មាធិការបានសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ដោយកំពុងស្រាវជ្រាវរកសាច់ញាតិ ។
ប្រភព៖ កោះសន្តិភាព

Reviewed by Unknown
on
5:24 AM
Rating:

No comments: