វិធីសាស្ត្រធ្វើឱ្យខាងប្រុសឆាប់ សុំអ្នករៀបការ

បន្ទាប់ពីការស្វែងយល់ចិត្ត​គ្នា​អស់ពេល​មួយ​រយៈ​ក្រោយមក រឿង​សំខាន់​បំផុត​ដែល​មនុស្ស​ស្រី​ចង់បាន​គឺ ការ​រៀប​ការ។ ប៉ុន្តែ​មិត្តនារី​ដឹងទេថា តើ​មានគន្លឹះ​អ្វីខ្លះ​ដែល​ធ្វើឱ្យ​មិត្ត​ប្រុស​របស់​អ្នក ឆាប់​សុំ​អ្នក​រៀប​ការជាមួយ? គ្មាន​អ្វី​ពិបាក​នោះ​ទេ អ្នក​គ្រាន់តែ​អាន​វិធីសាស្ត្រ​សាមញ្ញៗ​ប៉ុន្មាន​ចំណុច​ខាង​ក្រោមនេះ អ្នក​នឹងដឹង​ជា​មិនខាន។
បង្កើតឱកាសឱ្យគាត់នេះ​គឺជា​ចំណុច​មួយ​ដែល​ប្រុសៗ​គ្រប់រូប​ចង់​បាន​បំផុត ព្រោះ​ពួកគេ​ចង់មាន​ឱកាស​ល្អ​ៗនៅ​ជាមួយនឹង​មនុស្សស្រី​ដែល​គេ​ស្រឡាញ់ ដើម្បី​ស្វែង​យល់​ចិត្ត​របស់​នាង​តាមរយៈ​សកម្មភាព​ផ្សេងៗ។
ផ្តល់សញ្ញាដល់គាត់ការផ្តល់សញ្ញា​ដូចជា​ សម្លឹង​មើល​ទៅក្នុង​កែវភ្នែក​របស់គាត់​, ញញឹម ឬ​បង្ហាញ​កាយវិការ​អៀន​ខ្មាស់នៅពេល​ដែលគាត់​និយាយ​ទៅ​កាន់អ្នក ទាំង​នេះបង្ហាញ​ថា​អ្នក​ចូលចិត្ត​គាត់ និងធ្វើ​ឱ្យគាត់​កាន់តែ​ចង់​សុំអ្នក​រៀប​ការ​ឆាប់ៗ។ធ្វើឱ្យគាត់​មាន​ទំនុកចិត្តលើអ្នក
មិន​ថា​តែ​ធ្វើអ្វី ឬ​ភាពស្មោះត្រង់​នោះទេ អ្នក​ត្រូវតែ​ធ្វើឱ្យ​គាត់​មាន​ទំនុក​ចិត្ត​​ខ្លាំង​បំផុត ទើប​គាត់​អាច​សម្រេចចិត្ត​ឆាប់សុំ​អ្នក​រៀបការ​លឿន​បំផុត។
បង្ហាញពីការចាប់អារម្មណ៍អ្នក​ក៏ត្រូវបាន​ពីការ​ចាប់​អារម្មណ៍​ចំពោះ​គាត់​ផងដែរ ដូចជា​ការសួរ​នាំ​ពី​ក្រុមគ្រួសារ និង​ជីវិត​រស់នៅ​របស់​ពីមុនៗ​ជាដើម។
តែងតែ​បង្ហាញស្នាមញញឹមការបញ្ចេញ​ស្នាម​ញញឹម​ជាញឹកញាប់​បង្ហាញ​ពីអារម្មណ៍​វិជ្ជមាន​ចំពោះ​គាត់។ ក្នុង​កំឡុង​ពេល​នៃការសន្ទនា​ ប្រសិន​បើ​អ្នក​រក្សា​ស្នាម​ញញឹម​ជានិច្ច គាត់នឹង​យល់ថា​អ្នក​កំពុងតែ​មាន​ភាព​វិជ្ជមាន​ចំពោះគាត់។
លើកកម្កើង​ដល់គាត់ដើម្បើឱ្យ​បុរស​ម្នាក់សុំ​អ្នករៀប​ការជា​មួយឆាប់ៗ អ្នក​ត្រូវ​ចេះ​ឆ្លៀត​សសើរ​តលើក​តម្តើង​គាត់ជា​ពិសេស​នៅ​មុខ​មនុស្ស​ជាច្រើន នោះគាត់​នឹង​យល់ថា​អ្នក​តែងតែ​យក​ចិត្ត​ទុកដាក់​ចំពោះ​គាត់​ជានិច្ច។
ទាំងអស់នេះ​ជាហេតុ​ផល​គ្រប់គ្រាន់​ ដែល​អាចឱ្យ​គាត់​សម្រេច​ចិត្ត និងត្រៀម​ខ្លួន​រួចជាស្រេច​ដើម្បី​សុំ​អ្នក​រៀបការ​ជាមួយ៕
វិធីសាស្ត្រធ្វើឱ្យខាងប្រុសឆាប់ សុំអ្នករៀបការ វិធីសាស្ត្រធ្វើឱ្យខាងប្រុសឆាប់ សុំអ្នករៀបការ Reviewed by Unknown on 5:19 AM Rating: 5

No comments:

Powered by Blogger.