គួរអាសូរពេលដែលឮស្ត្រីម្នាក់ប្រកាសស្វែងរកសប្បុរសជនជួយចិញ្ចឹមកូន
កំពត: វាពិតជារឿងគួរអោយសោកសង្រែងណាស់ទៅហើយ នៅពេលដែលទទួលដំណឹងមកថាមានស្ត្រីម្នាក់បានប្រកាសស្វែងរកសប្បុរសជនអោយជួយទទួលកូនរបស់នាងយកទៅចិញ្ចឹមផង ព្រោះនាងគ្មានលទ្ធភាពនឹងចិញ្ចឹមកូនតទៅមុខទៀតបានឡើយ។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុកនាពេលថ្មីៗនេះបានធ្វើការចែករំលែកសារនិងរូបភាពតៗគ្នា ។
ចំពោះស្ត្រីដែលគ្មានលទ្ធភាពចិញ្ចឹមកូនរូបនេះមានឈ្មោះនេវ មានស្រុកកំណើត នៅភូមិដូនស៊យ ស្រុកទឹកឈូ ខេត្តកំពត ដោយកូនដែលនាងប្រកាសរកអ្នកជួយចិញ្ចឹមនេះគឺជាកូនទី៣ហើយ។
ចំពោះរឿងរ៉ាវដ៏ជូរចត់មួយនេះត្រូវបានស្ត្រីកម្សត់ឈ្មោះនេវ ជាម្តាយដែលគ្មានលទ្ធភាពចិញ្ចឹមកូនរូបនេះបាននិយាយថា គាត់ត្រូវបានប្តីចុះចោល តាំងពីពពោះកូនទី៣បាន៣ខែ ហើយប្តី មិនដែលខ្វល់ខ្វាយនិងមិនដែលជួយទំនុក បម្រុងចិញ្ចឹមកូន១រៀលនោះឡើយ។ លុះ រហូតនាងគ្រប់ខែឆ្លងទន្លេក៏ជួបរឿងអកុសលម្តាយបានចងកសម្លាប់ខ្លួនមុនពេល នាងសម្រាលកូនបាន១០ថ្ងៃ។ ករណីដែល ម្តាយនាងធ្វើអត្តឃាតនេះក៏ព្រោះតែគាត់ មិនចង់ឃើញកូនស្រី និងចៅរស់រងទុក្ខ ខ្លាចផ្សាក៏ព្រោះតែប្តីដែលមានភារៈចិញ្ចឹម បីបាច់ថែរក្សាកូនបែរជាមិនខ្វល់ខ្វាយទាល់ តែសោះ។
ស្ត្រីរូបនោះបានបន្តទៀតថាសព្វថ្ងៃនេះគាត់គ្មានដីធ្លីផ្ទះសម្បែងទេគឺរស់អាស្រ័យដោយសុំដីអ្នកភូមិដែលគេមានចិត្តធម៌ស្នាក់នៅបណ្តោះអាសន្នតែប៉ុណ្ណោះ។ស្ត្រីកំសត់រូបនេះបាននិយាយទៀតថា ប្រសិនបើបងប្អូននិងសប្បុរសជនមានចិត្តមេត្តាចង់យកកូនរបស់នាងយកទៅចិញ្ចឹមនោះសូមទាក់ទង តាមទូរស័ព្ទលេខ ០៩៧ ៨៥៨ ១២៣៤ឬ ០៩៦ ៧០៧៧ ៨០០(លេខទូរស័ព្ទនេះមិនមែនជាលេខទូរស័ព្ទរបស់ស្ត្រីឈ្មោះ នេវ នោះទេ តែអាចផ្ដល់ព័ត៌មានដល់ស្ត្រីរូបនោះបាន)៕

ប្រភព៖ CEN
គួរអាសូរពេលដែលឮស្ត្រីម្នាក់ប្រកាសស្វែងរកសប្បុរសជនជួយចិញ្ចឹមកូន
Reviewed by Unknown
on
10:21 PM
Rating:

No comments: