ចោទនគរបាលថាជាអ្នកវ៉ៃ តែនគរបាលថាមិនបានវ៉ៃទេ គឺពលរដ្ឋជាអ្នកព្រួតវ៉ៃ
ខេត្តកណ្ដាល ៖ បុរសម្នាក់បាននិយាយថា ពួកខ្លួនត្រូវបាននគរបាលវាយដំរងរបួសធ្ងន់ និងបានស្លាប់ម្នាក់បន្ទាប់ពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ប៉ុន្តែខាងនគរបាលវិញបាននិយាយថា សមត្ថកិច្ចមិនបានវាយដំទេ គឺប្រជាពលរដ្ឋជាអ្នកព្រួតវ៉ៃទេ ។
ហេតុការណ៍ចោទថានគរបាលជាវាយជនសង្ស័យនេះបានកើតឡើងកាលវេលាម៉ោង៥ និង៤៥នាទីល្ងាច ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ នៅចំណុចលើកំណាត់ផ្លូវលំចូលវត្តធនមន្ត ដែលមានចម្ងាយពីផ្លូវលេខ២១ប្រហែល២០០ ម៉ែត្រ ស្ថិតក្នុងភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។
បុរសដែលស្លាប់មានឈ្មោះ ចំរើន សីហា ភេទប្រុស អាយុ២៦ឆ្នាំ និងម្នាក់ទៀររងរបួសឈ្មោះ ទិត លាភ ។ ជនទាំង២មានទីលំនៅភូមិតានង់ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មុខរបរជាកម្មករសំណង់ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូ៣គ្រឿងជិះជ្រែគ្នាយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូ១គ្រឿងបើកបរដោយឈ្មោះ ឆៃ ស៊ីណា ជានគរបាលស្រុកស្អាង បានបើកម៉ូតូផ្ដួលខាងមុខម៉ូតូជនសង្ស័យហើយឮសម្លេងស្រែកថា ចោរៗ ក៏មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរត់មកជួយនាំគ្នាវាយជនសង្ស័យបណ្តាលឲ្យជនសង្ស័យ២នាក់រងរបួសធ្ងន់់ ។
ក្រោយពីទទួលបានព័ត៌មាននេះលោក ភក្តី វិទូ អធិការរងទទួលផែនអន្តោប្រវេសន៍ និងលោក ឃាង សុខថេង នាយរងផ្នែកប្រឆាំងគ្រឿងញៀន បានចុះទៅជួយអន្តរាគមន៍រំដោះយកអ្នករបួសចំនួន២នាក់ ដែលគេសង្ស័យថាជាចោរនោះមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីធ្វើការសាកសួរ ។ ខណៈដែលប៉ូលិសចាប់ដាក់លើម៉ូតូបម្រុងនាំមកអធិការដ្ឋាន ស្រាប់តែប្រជាពលរដ្ឋមួយចំនួនស្ទុះទៅវាយថែមទៀត ប៉ុន្តែមិនត្រូវជនសង្ស័យទេ បែរជាត្រូវប៉ូលិសបណ្តាលឲ្យរងរបួសស្រាលទៀតផង ។
លោក សេង សុជាតិ អធិការស្រុកស្អាង បញ្ជាក់ថា ពេលនាំជនសង្ស័យមកដល់អធិការដ្ឋាន ឈ្មោះ ចំរើន សីហា ចេះតែត្អូញថាចុកពោះ និងឈឺពេញខាងក្នុងខ្លួន ដោយមើលឃើញអការៈមិនស្រួល លោកក៏បានទាក់ទងក្រុមគ្រួសារនាំឈ្មោះ ចំរើន សីហា យកទៅមន្ទីរបង្អែកស្រុកស្អាង និងបានបញ្ជូនបន្តទៅមន្ទីពេទ្យជ័យជំនះក្រុងតាខ្មៅ ។ លុះព្រឹកឡើងថ្ងៃទី២២ខែឆ្នាំដដែលស្រាប់តែឮដំណឹងថា ឈ្មោះ ចំរើន សីហា បានស្លាប់ ។
លោកអធិការបានឱ្យដឹងបន្ថែមថា តាមពិតឈ្មោះ ចំរើន សីហា ដែលបានស្លាប់នេះ នគរបាលស្រុកមិនបានវាយដំទេ គឺមានជម្ងឺ វះពោះវៀនដុះខ្នែង ហើយពោះវៀននោះតចំនូន២កង់ អាចដាច់ពោះវៀនឈឺរហូតស្លាប់ ។
ប៉ុន្តែ បើតាមឈ្មោះ ទិត្យ លាភ ដែលជិះម៉ូតូជាមួយឈ្មោះ ចំរើន សីហា នោះបាននិយាយដោយចោទនគរបាល៣នាក់ខាងលើថាបានវាយដំ និងប្រើអំពើហឹង្សាលើពួកខ្លួន ដោយចោទថាជាចោរ ។ នៅពេលកើតហេតុនោះ គឺពួកគេបើកម៉ូតូត្រឡប់មកពីផ្ទះបងនៅស្វាយតានី ពេលមកដល់កន្លែងកើតហេតុ ស្រាប់តែមាននគរបាលស្រុកស្អាងម្នាក់បានបើកមកកៀរម៉ូតូខ្លួនឱ្យឈប់ ដោយចោទថា ពួកគេជាចោរ ពេលនោះនគរបាលបានដកកាំភ្លើងខ្លីភ្ជង់ពួកគេ និងបានស្រែកឆោឡោ ទាក់ទងហៅនគរបាល មកបន្ថែមទៀត ពេលគ្នីគ្នាមកដល់ បានវាយទាត់ធាក់លើពួកគាត់ ហើយដាក់ខ្នោះនាំពួកគាត់មកអធិការដ្ឋាន ។ ពេលមកដល់អធិការដ្ឋានពួកគាត់ត្រូវបាននគរបាលវាយដំយ៉ាងដំណំថែមទៀត ដោយចោទថា ពួកគាត់ជាក្រុមចោរប្លន់ ។ រហូតដល់យប់ឈ្មោះ ចំរើន សីហា មានការឈឺចុកចាប់ខ្លាំង ក៏ត្រូវបានបញ្ជូនទៅមន្ទីពេទ្យ និងបានស្លាប់នៅមន្ទីពេទ្យតែម្ដង ។
ករណីនេះ នគរបាលខេត្តកណ្ដាលកំពុងធ្វើការស្រាវជ្រាវ និងបន្តនីតិវិធី ៕
ប្រភព៖ កោះសន្តិភាព

Reviewed by Unknown
on
1:38 AM
Rating:

No comments: