ប្រជាពលរដ្ឋ​នៅ​ខេត្តស្វាយរៀង ទ​ទួ​ច​សុំឱ្យ​ប្រមុខ​រាជរដ្ឋាភិបាល ជួយ​ជួសជុល​ផ្លូវលំ​តាម​ជនបទ​ឡើងវិញ

ស្វាយរៀង: ប្រជាពលរដ្ឋ​ក៏ដូចជា​បងប្អូន​កម្មក​រ​រោងចក្រ​ជាច្រើន​អ្នក​បាន និយាយថាៈ ផ្លូវលំ​ជាច្រើន​ខ្សែ​នៅ​ស្រុក​ស្វាយជ្រំ ស្រុក​កំពង់រោទិ៍ និង​ស្រុក​ចន្ទ្រា រង​ការខូចខាត​យ៉ាងដំណំ​ដោយមាន​ភ្លៀង​ធ្លាក់​រាល់ថ្ងៃ ហើយ​មាន​រថយន្ត​ដឹកទំនិញ​យី​ឌុប​ភ្លៅ​ប្រាំ​ធុន​យក្ស​ធ្វើ ចរាចរណ៍​ដឹកឈើ ដឹក​អេតចាយ​លើស​ទម្ងន់ បណ្តាល​ឲ្យ​ខូច​បាក់ស្រុត​ផ្លូវ អាជ្ញាធរ​គ្មាន​លទ្ធភាព​ទប់ស្កាត់ និង​ការពារ​បាន​ទើប​ប្រជាពលរដ្ឋ​សូម​ឲ្យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជួយ​ជួសជុល និង​ស្ថាបនា​ឡើងវិញ ខណៈដែល​អាជ្ញាធរខេត្ត​គ្មាន លទ្ធភាព​ដោះស្រាយ​បញ្ហា​ផ្លូវ នេះ​។

​ប្រជាពលរដ្ឋ និង​កម្មករ​កម្ម​ការ​នី​រោងចក្រ​រង​ទុក្ខលំបាក​ជាច្រើន​ឆ្នាំ មកហើយ មាន​អ្នកខ្លះ​រុញ​ឡាន រុញ​ម៉ូតូ​ដោយសារ​ជាប់​ភក់ល្បាប់​យ៉ាង​លំបាក​វេទនា​។ ប្រភព​ខាងលើ​បាន​បន្តទៀតថាៈ ផ្លូវលំ​ដែល​ខូច​នេះ អាជ្ញាធរ​សន្យាថា​នឹងធ្វើ ឆ្នាំនេះ ឆ្នាំ​នោះ ប្រជាពលរដ្ឋ​រង់ចាំរ​ហូត ហើយ​ផ្លូវលំ​ខ្លះ ធ្វើ​គ្មាន​ស្តង់ដារ សង្ស័យ​ប្រព្រឹត្តិ​អំពើ​ពុក រលួយ បានតែ​មួយឆ្នាំ​ឬ​ពីរ​ឆ្នាំ ត្រូវ​ភ្លៀង​ក៏​រលាយ​ដូច​អំបិល​ត្រូវ​ទឹក​អស់​។

​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀតថា មានតែ​សម្តេច​តេ​ជោ ហ៊ុន សែន ទេ​ទើប​អាចជួយ​ដោះស្រាយ​នូវ​ទុក្ខលំបាក​របស់​ពលរដ្ឋ​បាន​។ បើ​សង្ឃឹម​អាជ្ញា​ខេត្ត​វិញ​ដូច​កាប់​បំពង់​រង់ចាំ​ទឹកភ្លៀង ទោះ​ពលរដ្ឋ​ខំ​ស្រែកហៅ​ឲ្យ​ជួយ អន្តរាគមន៍​ពី​អាជ្ញាធរ​មូល​ដ្ឋា ន​ព្រមទាំង តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សង្គម​ហ្វេ​ស​បុក​យ៉ាងណា​ក៏ ដោយ ក៏​មិនមាន​ផល​រមាស់​នោះដែរ​។​
​មន្ត្រី​មួយចំនួន​ក្នុង​ខេត្ត បើ​ចុះ​ទៅធ្វើ​កម្មវិធី​អ្វី នៅតាម​ស្រុក​ផ្លូវ​ណា​លំបាក​សុ ខ​ចិត្ត​ជិះ​រថយន្ត​ស៊េរី​ទំនើប ៗ វាង​ផ្លូវ​នោះ​ទោះ​គោលដៅ​ទៅ​តា ម​ផ្លូវ​លំបាក​នេះ​ក៏ដោយ ហើយ​ការធ្វើ​វេទិការ​សាធារណៈ ជាមួយ​ប្រជាពលរដ្ឋ​វិញ មួយចំនួន​តូច​ដោះស្រាយបាន ក៏ប៉ុន្តែ​មួយចំនួនធំ​បានត្រឹមតែ និង​យកទៅ​ពិភាក្សា​បន្តទៀត​។

​ប្រជាពលរដ្ឋ និង​ទន្ទឹង​សុំ​ឲ្យ​សម្តេច​តេ ជោ ហ៊ុនសែន ដែល​ជិត​មក​ខេត្តស្វាយរៀង​នោះ សូមជួយ​អភិវឌ្ឍន៍​ផ្លូវលំ​ឡើង វិញ​ក្នុង​ទឹកដី​ស្រុក​ស្វាយជ្រំ ស្រុក​កំពង់រោទិ៍ និង​ស្រុក​ចន្ទ្រា ព្រមទាំង​តាម​បណ្តា​ស្រុក ក្រុង មួយចំនួន​នៅ​ខេត្តស្វាយរៀង​ឲ្ យ​ពលរដ្ឋ​ធ្វើដំណើ​បាន​ស្រួល ផង​។​

​ពាក់ព័ន្ធ​និង​ករណី​ផ្លូវលំ​នៅតាម​ជនបទ​ខូចខាត​ស្ទើរ​ទាំងស្រុង​ខាងលើ នេះ​ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង បាន​មានប្រសាសន៍ថាៈ ដោយយោង​ទៅលើ​ស្ថានភាព​បច្ចុប្បន្ន​ដី​មាន​សភាព សើម​មិនអាច​ធ្វើការ​ជួសជុល​បានទេ​ហើ យ​នៅពេល​ដី​ស្ងួត​បន្តិច​ខាង​អ​ជ្ញា ធរ​ខេត្ត​និង​មន្ទីរជំនាញ​នឹងធ្វើ ការជួសជុល​ផ្លូវ​ដែល​ខូចខាត​ទាំងនោះ ឡើងវិញ​ដើម្បី សំរួល​ដល់​ការធ្វើដំណើរ​របស់​ប្រជា ពលរដ្ឋ​៕​K/S



ប្រជាពលរដ្ឋ​នៅ​ខេត្តស្វាយរៀង ទ​ទួ​ច​សុំឱ្យ​ប្រមុខ​រាជរដ្ឋាភិបាល ជួយ​ជួសជុល​ផ្លូវលំ​តាម​ជនបទ​ឡើងវិញ ប្រជាពលរដ្ឋ​នៅ​ខេត្តស្វាយរៀង ទ​ទួ​ច​សុំឱ្យ​ប្រមុខ​រាជរដ្ឋាភិបាល ជួយ​ជួសជុល​ផ្លូវលំ​តាម​ជនបទ​ឡើងវិញ Reviewed by Unknown on 8:27 PM Rating: 5

No comments:

Flickr Widget

Powered by Blogger.