កញ្ញា តូតា ប្រាប់លោក អ៊ែត វីន ឲ្យឳបថើបទៅកុំអៀន
រឿង “ ម្ទេសហឺរប៉ះអំបិលប្រៃ “ និយាយពីការកាច់កុងគ្នារវាង ម្តាយក្មេក និងកូនប្រសា និងមានឈុតឆាកស្នេហាលាយឡំជាមួយកំប្លែងផងដែរ ។ កញ្ញាតូតា និយាយថានៅក្នុងឈុតសម្តែងរឿង “ ម្ទេសហឺរប៉ះអំបិលប្រៃ “ មានឈុតបែបស្នេហា ឳបថើបតែខ្ញុំថតមិនខុសច្រើនទេ បែរជាតួប្រុសខុសទៅវិញ មកពីគាត់គិតថាខា្លចខាតតួស្រី ឫគិតលើផលប៉ះពាល់មនុស្សស្រីតែនេះជាលក្ខណ:សម្តែងប៉ុណ្ណោះបើកាន់តែអៀនកាន់តែខុស ។
ចំណែកតារាសម្តែងរាងសង្ហារលោក អ៊ែត វីន ដែលរាសីឡើងបានតំណែងតួឯកនិយាយថាការសម្តែងឈុតស្នេហាខ្ញុំដូចជាអៀនព្រោះខ្លាចចិត្តតួស្រីណាមួយខ្ញុំយល់ពីតម្លៃស្ត្រីខ្មែរ ។ ទោះជាយ៉ាងណាក្តីកញ្ញា តូតា មានចំណុចណែនាំថាធ្វើបែបណាល្អហើយកុំឲ្យខុសនាំខាតពេលយើងក៏សម្រួលការសម្តែងឲ្យទៅជារលូនតែម្តង ។ លោក អ៊ែត វីន ឲ្យដឹងទៀតថារឿង “ ម្ទេសហឺរប៉ះអំបិលប្រៃ “ មានឈុតឆាកច្រើនទាំងស្នេហា កំប្លែង វាយតប់ និងកាច់កុង ។
លោក អ៊ែត វីន រំពឹងថារឿងនេះនឹងបានការគាំទ្រដោយសារមុនពេលបញ្ចាំងគ្រាន់តែបង្ហោះឈុតឆាក ខ្លីៗនៅតាមហ្វេសប៊ុកគឺមានអ្នកចង់ទស្សនា ច្រើនហើយស្នើរឲ្យចាក់បញ្ចាំងថែមទៀតផង ៕ប្រភព៖ dnt-news
កញ្ញា តូតា ប្រាប់លោក អ៊ែត វីន ឲ្យឳបថើបទៅកុំអៀន
Reviewed by Unknown
on
8:31 PM
Rating:

No comments: