ក្មេងម្នាក់ដើរឆ្លង ត្រូវបានម៉ូតូ បុកស្លាប់ភ្លាមៗ

ខេត្តសៀមរាប៖ ក្មេងអាយុ៤ឆ្នាំម្នាក់ ដើរឆ្លងផ្លូវ ត្រូវបាន ម៉ូតូបុក ចំពេញទំហឹង បណ្ដាលឲ្យ ស្លាប់ភ្លាមៗ នៅកន្លែង កើតហេតុ។ ករណីនេះ បានកើតឡើង ម៉ោង១៦ និង២០នាទីត្រូវនិងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ ម្សិលមិញ តាមបណ្ដោយ ផ្លូវជាតិលេខ៦៨ នៅចំណុច ស្ថិតក្នុងភូមិខ្វែក ឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប។ ចំណែក អ្នកបើកម៉ូតូ ររងរបួសធ្ងន់ ត្រូវបានដឹក យកទៅជួយ សង្គ្រោះភ្លាមៗ ។

នគរបាលចរាចរណ៍ ស្រុកបានឲ្យដឹងថា អ្នកបើកម៉ូតូឈ្មោះ អ៊ិន យេន ភេទស្រី អាយុ១៧ឆ្នាំ មានទីលំនៅ ភូមិបន្ទាយចាស់ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ បើកម៉ូតូ ម៉ាក់ហុងដាឌ្រីម សេ១២៥ គ្មានស្លាកលេខ ក្នុងទិសដៅ ពីត្បូងទៅជើង ដល់ចំណុច កន្លែងកើតហេតុ បានបុក ជនរងគ្រោះឈ្មោះ ពេញ មេសា ដើរឆ្លងកាត់ផ្លូវ ពីកើតទៅលិច។
ម៉ូតូ ត្រូវបានយក ទៅរក្សាទុក នៅអធិការដ្ឋាន នគរបាលស្រុកស្រីស្នំ រងចាំភាគីទាំង សងខាងចូលខ្លួន ធ្វើការដោះស្រាយ ទៅតាមនីតិវិធីច្បាប់
ក្មេងម្នាក់ដើរឆ្លង ត្រូវបានម៉ូតូ បុកស្លាប់ភ្លាមៗ ក្មេងម្នាក់ដើរឆ្លង ត្រូវបានម៉ូតូ បុកស្លាប់ភ្លាមៗ Reviewed by Unknown on 9:25 PM Rating: 5

No comments:

Flickr Widget

Powered by Blogger.