ការបណ្តេញពីដី ធ្វើឲ្យមានការលើកឡើងជាសំណួរ
ភ្នំពេញៈ អនុក្រឹត្យមួយដែលចុះហត្ថលេខាកាលពីខែកក្កដាកន្លងទៅមានការផ្សព្វផ្សាយតិចតួចដែលភ្នំពេញប៉ុស្តិ៍បានរកឃើញនៅក្នុងទិន្នន័យរបស់អង្គការក្រៅរដ្ឋាភិបាលមួយដែលវាបានលើកឡើងជាសំណួរថាតើការបណ្តេញចេញគ្រួសារជនជាតិភាគតិចគួយចំនួន ៦ គ្រួសារកាលពីថ្ងៃសៅរ៍នៅក្នុងខេត្តព្រះវិហារគឺជាការបំពានលើបញ្ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឬយ៉ាងណា។
កាលពីថ្ងៃសៅរ៍ប៉ូលិសខេត្ត និងក្រុមមន្ត្រីរដ្ឋបាលព្រៃឈើបានអនុវត្តនូវអ្វីដែលសាក្សីបានរៀបរាប់ថាជាការបណ្តេញចេញដោយហិង្សាទៅលើជនជាតិភាគតិចគួយចំនួនប្រាំមួយគ្រួសារនៅភូមិបុសធំ ឃុំប្រមេរ ស្រុកត្បែងមានជ័យ។
ភូមិនេះស្ថិតនៅកណ្តាលដីសម្បទានសេដ្ឋកិច្ចទាំងប្រាំដែលគ្រប់គ្រងដោយក្រុមហ៊ុនផលិតស្ករសរបស់ចិនគឺក្រុមហ៊ុន Rui Feng។
ទោះជាយ៉ាងណា ការបណ្តេញចេញនេះទំនងជាការបំពានលើអនុក្រឹត្យលេខ ១៥៤ ដែលបានចុះហត្ថលេខាដោយលោក ហ៊ុន សែន នៅថ្ងៃទី ១៨ ខែកក្កដាដែលបញ្ជាក់ថាក្រុមហ៊ុន Rui Feng ត្រូវប្រគល់ដីច្រើនរយហិកតាទៅឲ្យរដ្ឋវិញជាដីដែលបានបម្រុងទុកសម្រាប់គ្រួសារជនជាតិភាគតិចគួយដែលរស់នៅក្នុងភូមិបុសធំ និងភូមិស្រែប៉េង។
អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានឱ្យដឹងថាលុះត្រាតែមានអនុក្រឹត្យជំនួសមួយទៀតដែលបានចេញនៅរយៈពេលបីខែចុងក្រោយហើយអ្នកទទួលខុសត្រូវចំពោះការបណ្តេញចេញនេះគឺពួកគេអាចប្រឈមនឹងការជាប់ពន្ធនាគារ។
លោកបញ្ជាក់ថា៖ «អ្នកណាដែលបំពានលើអនុក្រឹត្យនោះពួកគេនឹងប្រឈមការជាប់ពន្ធនាគារ។ ខ្ញុំគ្រាន់តែចង់ធ្វើឱ្យប្រាកដថាអនុក្រឹត្យនេះមិនត្រូវបានលុបចោលដោយមានអនុក្រឹត្យណាមួយផ្សេងទៀតមកជំនួសនោះទេ»។
នៅពេលសាកសួរបន្ថែមលោក ស៊ីផាន ថ្លែងថាលោកកំពុងរង់ចាំការបញ្ជាក់ពីក្រុមប្រឹក្សាច្បាប់របស់គណៈរដ្ឋមន្ត្រីថាតើមានអនុក្រឹត្យរបស់នាយករដ្ឋមន្ត្រីណាមួយផ្សេងទៀតឬទេ។
អ្នកសម្របសម្រួលគម្រោងរបស់សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជាលោក ង៉ាច សាមិន នៅជាមួយនឹងក្រុមគ្រួសារជនជាតិភាគតិចគួយដែលមកពីភូមិបុសធំនៅពេលដែលពួកគេដាក់ពាក្យបណ្តឹងពីការបណ្តេញចេញទៅអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិលោកស្រី រ៉ូណា ស្ម៊ីត ក្នុងរាជធានីភ្នំពេញកាលពីថ្ងៃអង្គារ។
លោក សាមិន បានឱ្យដឹងថាមុនពេលអនុក្រឹត្យដែលមានអាយុកាលបីខែនេះត្រូវបានដឹងឮដល់ក្រុមគ្រួសារទាំងនោះគឺពួកគាត់មិនបានដឹងទាល់តែសោះថាដីជាច្រើនហិកតាត្រូវបានប្រគល់ឲ្យទៅសហគមន៍របស់ពួកគាត់វិញ។
អនុក្រឹត្យនេះមិនបានផ្តល់នូវការសម្របសម្រួលជាក់លាក់ណាមួយចំពោះដីធ្លីដែលចោទជាសំណួរនោះទេដោយលោកថ្លែងថាគឺមានតែភូមិបុសធំតែមួយទេហើយទាំងមេឃុំប្រមេរ លោក ម៉ាច សាង និងអ្នកនាំពាក្យខេត្តលោក យូ យិន បានបញ្ជាក់ថាគ្រួសារដែលត្រូវបានបណ្តេញចេញគឺរស់នៅក្នុងភូមិបុសធំ។
ទោះជាយ៉ាងណាអភិបាលខេត្តលោក អូន ចិន្តា បានឱ្យដឹងថាលំនៅឋានរបស់អ្នកដែលត្រូវបានបណ្តេញចេញគឺបានសាងសង់នៅលើដីដែលជាកម្មសិទ្ធិរបស់អាជ្ញាធរស្រុកឆែបនៅជិតនោះ។ ការអះអាងរបស់លោកត្រូវបានគាំទ្រដោយចៅហ្វាយស្រុកឆែបលោក សុខ សដារ៉ា ដែលបានថ្លែងថាតាមពិតទៅពួកគេរស់នៅក្នុងភូមិពោធិ៍ទាប ឃុំម្លប់ព្រៃ។
លោក ដារ៉ា ថ្លែងថា៖ «អ្វីដែលមេឃុំនិយាយគឺមិនពិតទេយើងមានច្បាប់ និងប្រព័ន្ធ GPS ... យើងនឹងអភិវឌ្ឍភូមិមួយនៅ [ពោធិ៍ទាប]។ នឹងមានប្រជាពលរដ្ឋច្រើនទៅរស់នៅទីនោះ។
លោកបន្ថែមថា លំនៅឋានថ្មីនឹងត្រូវផ្តល់ទៅឱ្យអ្នកដែលផ្លាស់ទីលំនៅទាំងនោះ»៕ NS

ប្រភព៖ ភ្នំពេញប៉ុស្ត៏
ការបណ្តេញពីដី ធ្វើឲ្យមានការលើកឡើងជាសំណួរ
Reviewed by Unknown
on
12:17 AM
Rating:

No comments: