ប៉ូលិសអន្តោប្រវេសន៍ប្រចាំច្រកដូង ជំរិតទារលុយពីពលករយ៉ាងចាស់ដៃ
ខេត្តបាត់ដំបង ៖ ពលករខ្មែរមួចំនួនដែលធ្វើចំណាកស្រុកចេញទៅរកការងារធ្វើនៅប្រទេសថៃ បាននិងកំពុងត្អូញត្អែរពីការលំបាកដោយសារពួកគាត់បានចោទប៉ូលិសអន្តោប្រវេសន៍ប្រចាំច្រកដូង ស្ថិតក្នុងស្រុកកំរៀង បានជំរិតទារលុយពីពលករក្នុងម្នាក់ៗហួសហេតុលើសពីសៀវភៅបន្ទុក ពិសេសសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ។
ពលករម្នាក់ដែលអះអាងថា ធ្លាប់រងគ្រោះពីករណីនេះបានលើកឡើងថា មុនពេលខ្លួនបានសិទ្ឋិស្របច្បាប់ចូលទៅធ្វើការនៅក្នុងប្រទេស ត្រូវបង់លុយឲ្យប៉ូលិសអន្តោប្រវេសន៍ប្រចាំស្រកដូងចំនួន៧៣០០០រៀល ដើម្បីធ្វើប័ណ្ណឆ្លងដែន (Border Pass) ខណៈដែលរាជរដ្ឋាភិបាលតាមរយៈក្រសួងមហាផ្ទៃបានកំណត់ឲ្យបង់តែ២០០០០រៀល ។
យ៉ាងណាក៍ដោយ នៅរសៀលថ្ងៃទី២២ តុលា២០១៦នេះ ប្រធានប៉ូលិសអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិដូង លោក សៅ ប៊ុនរិទ្ឋ មិនអាចរកការសុំអត្ថាធិប្បាយបំភ្លឺតបបានទេ ជុំវិញការចោទប្រកាន់ខាងលើ ៕

ប្រភព៖ កោះសន្តិភាព
ប៉ូលិសអន្តោប្រវេសន៍ប្រចាំច្រកដូង ជំរិតទារលុយពីពលករយ៉ាងចាស់ដៃ
Reviewed by Unknown
on
11:38 PM
Rating:

No comments: