មិនបាច់លេង និងស្ទាបអង្អែល តើអាចសម្រេចកាមបានអត់?
បុរសៗ ពួកគេតែងតែចង់រៀនពីបច្ចេកទេសបង្កាត់ភ្លើងស្នេហ៍ តែពួកគេមិនសូវយល់ថា អ្វីដែលធ្វើឱ្យគូស្នេហ៍របស់ពួកគេឈានដល់ចំណុចកំពូលឡើយ។
ហើយនេះប្រហែលជាមូលហេតុដែលធ្វើឱ្យបុរសជាច្រើនមានក្តីសុខនឹង ការសម្រេចទឹកកាម ប៉ុន្តែមនុស្សស្រីភាគច្រើននៅតែត្អូញត្អែថា ពួកនាងមិនដែលបានសម្រេចទឹកកាមបានម្តងទេ។
ដូច្នេះ មុនពេលរៀនពីវិធីធ្វើឱ្យសម្រេចទឹកកាម យល់ល្អអ្នកត្រូវរៀនពីវិធីជម្រុញអារម្មណ៍មនុស្សស្រីដោយមិនចាំ បាច់ការលេង និងស្ទាបអង្អែលក៏បានដែរ។
នៅពេលអ្នកទទួលបានជោគជ័យ ការលេង និងការស្ទាបអង្អែលគួរលើកទៅដំណាក់កាលបន្ទាប់។ ខាងក្រោមនេះ ជាការពិតមួយចំនួនដែលអ្នកគួរដឹង៖
ការពិតទី ១
មនុស្សភាគច្រើនដឹងតែម្យ៉ាងគឺ ការសម្រេចទឹកកាម។ វាជាការបាញ់ទឹកកាម។ ប៉ុន្តែការសម្រេចទឹកកាមក៏មានន័យថា ជាការបញ្ចេញក្តីសុខដែរ។ វាមិនមែនគ្រាន់តែជាអារម្មណ៍កើតឡើងពេលបានប៉ះពាល់ខ្លួនប្រាណឡើយ។ ជាការពិតណាស់ អារម្មណ៍សម្រេចទឹកកាមពិតបានមកពីការរួមបញ្ចូលពីមួយទៅមួយទៀត មិនថាជាខ្លួនប្រាណ បញ្ញា ឬអារម្មណ៍ទេ។
ការពិតទី ២
អ្នកមិនអាចធ្វើឱ្យអ្នកណាម្នាក់សម្រេចទឹកកាមបានឡើយ។ គេគួរតែជាអ្នកមានចំណង់នឹងវាមុន។ គេគួរតែមានចំណង់តណ្ហានឹងវា។ ដោយគ្មានចំណង់តណ្ហា អ្នកមិនអាចធ្វើអ្វីៗបានឡើយ។ អ្នកមិនអាចបង្ខំឱ្យអ្នកដទៃសម្រេចទឹកកាមបានឡើយ។
ការពិតទី ៣
ការសិក្សាជាច្រើនបានអះអាងថា ការសម្រេចទឹកកាម ជាជម្រើសមួយដែលកើតឡើង បន្ទាប់ពីចូលចិត្តអ្នកណាម្នាក់។ ប្រសិនបើជម្រើសមិនស៊ីជម្រៅទេ អ្នកមិនអាចឈានដល់ការសម្រេចទឹកកាមបានទេ ហើយគូស្នេហ៍របស់អ្នកក៏ដូចគ្នា។
ការពិតទី ៤
ការសម្រេចទឹកកាមកើតឡើងបាន នៅពេលអ្នកអនុញ្ញាតបើកផ្លូវឱ្យវា។ គូស្នេហ៍អ្នកក៏ដូចគ្នាដែរ។ លុះត្រាតែនាងព្រមឱ្យវាកើតឡើង បើមិនដូច្នេះទេ វានឹងមិនកើតឡើងឡើយ។
ការពិតទី ៥
ការសម្រេចទឹកកាមជាការចុះចាញ់។ ប្រសិនបើអ្នកមានសមត្ថភាពអាចព្រមឱ្យអារម្មណ៍ និងរាងកាយបញ្ចូលគ្នាបង្កើតជាក្តីសុខដល់កំពូល ការសម្រេចទឹកកាមអាចកើតឡើង។ ដូច្នេះ ប្រសិនបើគូស្នេហ៍អ្នកត្រូវការការសម្រេចទឹកកាម នាងនឹងអាចធ្វើបាន នៅពេលនាងចុះចាញ់នឹងសេចក្តីស្នេហា។
ការពិតទី ៦
ការសម្រេចទឺកកាមជាការផ្តល់ឱ្យកាន់តែច្រើនឡើង ដោយមិនត្រូវការការតបស្នងវិញ។ លុះត្រាតែអ្នកមានចិត្តសប្បុរសនឹងស្នេហា និងការបង្កាត់ភ្លើងស្នេហ៍, បើមិនដូច្នេះទេ អ្នកមិនអាចធ្វើឱ្យនាងឈានដល់ចំណុចកំពូលបានឡើយ។ ប្រសិនបើអ្នកជាមនុស្សអាត្មានិយម, នាងមិនអាចទទួលបានរសជាតិក្តីសុខពេលរួមភេទឡើយ។
ការពិតទី ៧
តើអ្នកគិតថា ការលេង និងការស្ទាបអង្អែលតែម្យ៉ាង អាចប៉ះពាល់ដល់អារម្មណ៍អ្នកដទៃមែនទេ? តើអ្នកធ្លាប់ដឹងទេថា ពាក្យសម្តីរបស់អ្នកអាចប៉ះពាល់ដល់អារម្មណ៍អ្នកដទៃ? តើអ្នកធ្លាប់ឃើញទេថា សកម្មភាពពីចម្ងាយរបស់អ្នក អាចប៉ះពាល់ដល់អារម្មណ៍គូស្នេហ៍អ្នក? តើអ្នកដឹងទេថា សូម្បីតែការសម្លឹងមើលរបស់អ្នក ក៏អាចធ្វើឱ្យនាងមានអារម្មណ៍ដែរ? ដូច្នេះ វាអាចធ្វើឱ្យនាងសម្រេចទឹកកាមបាន ដោយប្រើអារម្មណ៍ ដោយមិនចាំបាច់ការលេង និងការស្ទាបអង្អែល។
ការពិតទី ៨
ការសិក្សាជាច្រើនបានអះអាងថា គូស្នេហ៍ដែលស្រឡាញ់គ្នាជ្រាលជ្រៅ មិនសូវត្រូវការលេង និងការស្ទាបអង្អែល ដើម្បីសម្រេចទឹកកាមឡើយ។
ប្រភព៖ ខ្មែរប្រពៃ
មិនបាច់លេង និងស្ទាបអង្អែល តើអាចសម្រេចកាមបានអត់?
Reviewed by Unknown
on
8:17 PM
Rating:

No comments: