ម៉ៃយ៉ា តារាស្រីកូនកាត់កាន់តែល្បីសម្បូរកន្លង់តាមចោមសុំក្តីស្នេហ៍
ភ្នំពេញៈ ដោយសារនៅក្មេងខ្ចីមានសម្រស់ផូរផង់ ហើយទីផ្សារលើវិថីសិល្បៈដែលប្រឡូកចូលបានជាងពីរឆ្នាំក៏កំពុងតែស្ទុះ ឡើងក្រឺតៗទៀតនោះ ទើបជាហេតុនាំឲ្យបុប្ផាមួយទងជាតារាស្រីមានឈាមជ័រកូនកាត់ ខ្មែរ-អាល្លឺម៉ង់កញ្ញា ខាហ្គឺម៉ៃយ៉ា សូរ៉ៃយ៉ាម៉ាថា ហៅ ម៉ៃយ៉ា សម្បូរក្រុមកន្លងចោមរោមតាមសុំស្នេហ៍មិនតិចឡើយពីលំដាប់អ្នកមាន ទ្រព្យស្តុកស្តម្ភរហូតដល់ឋានជាឧកញ៉ាទៀតផង។
តារាសម្តែងស្រី ជាម៉ូដែល និងពិធីការិនីទូរទស្សន៍ CNC ទើបតែមានវ័យ ២០ ឆ្នាំ មានរូបឆោមល្អ សាច់សខ្ចី មានទម្រង់មុខស្អាតជាកូនកាត់ជាតិសាសន៍អាស៊ីអឺរ៉ុប កញ្ញា ម៉ៃយ៉ា ក៏ទទួលស្គាល់ និងបានបង្ហើបប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃម្សិលមិញដែរថា៖ «ចាស!ពិតជាមានបុរសៗច្រើនមកតាមសុំស្នេហ៍ខ្ញុំមែន នាមួយរយៈពេលថ្មីៗនេះ តែនាងខ្ញុំដូចជាមិនសូវចាប់អារម្មណ៍ទេ នោះក៏ដោយសារតែនាងខ្ញុំត្រូវការនូវពេលវេលាផ្តោតទៅលើការងារផ្នែក សិល្បៈ និងការសិក្សាជាង»។
នៅពេលសាកសួរថាតើមូលហេតុចម្បងជាអ្វីជុំវិញការបដិសេធមិនព្រមទទួល យកក្តីស្រឡាញ់ពីក្រុមកន្លង់ទ្រព្យស្តុកទាំងនោះ ហើយប្រកាន់វ័យឬទេបានជាមិនព្រមទទួលយក? តើអាចបណ្តាលមកពីមានវត្តមានឪពុកម្តាយជាឧបសគ្គដែរទេក្នុងការ សម្រេចចិត្តរឿងនេះ?
បើតាមស្តាប់បន្តទៀតទៅនោះកញ្ញា ម៉ៃយ៉ា ហាក់ដូចជាបានឆ្លើយបែបជាសភាពពាំត្រណោតខ្លួនឯង និងមានភាពអៀនព្រៀនផងដែរថា៖ «ខ្ញុំមិនទាន់គិតច្បាស់ទេរឿងនេះ ព្រោះអ្នកតាមសុំស្នេហ៍ភាគច្រើនគឺនាងខ្ញុំមិនត្រូវចិត្តតែម្តង។ ចំណែកវ័យក្មេង ឬចាស់នោះគឺនាងខ្ញុំមិនដឹងទេ!ចំពោះខាង ប៉ា និងម៉ាក់ វិញគ្មានបញ្ហាទេ ដោយសារពួកគាត់ទុកការសម្រេចចិត្តឲ្យនាងខ្ញុំជាអាទិភាពដែរ។ និយាយទៅនាងខ្ញុំមិនទាន់ចង់គិតគូរអីទេព្រោះថានៅពុំទាន់ត្រូវចិត្ត ឡើយគឺចង់ផ្តោតសំខាន់លើការងារសិល្បៈបន្តឲ្យបានយូរក្រែលបន្តិចសិន បង!»។
យ៉ាងតារាស្រីកូនកាត់ មានឪពុកជាតិអាល្លឺម៉ង់ ម្តាយជាតិខ្មែរ និងសព្វថ្ងៃជានិស្សិតឆ្នាំទី ៣ ផ្នែក Decor Designer នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈផងដែរនោះ មានរាសីឡើងក្រឺតៗ គឺចាប់យកបានឱកាសថតកុនទាំងរឿងដុំ និងរឿងភាគតែសម្តែងសឹងតែគ្មានពេលទំនេរទេ ខណៈកញ្ញា ម៉ៃយ៉ា បានតំណែងជាតួឯកស្រីដំបូងនៅក្នុងកុនភាគរឿង «ហង្សបាក់ស្លាប» ឲ្យទូរទស្សន៍ប៉ុស្តិ៍លេខ ៥ ស្របពេលនាងក៏បានតំណែងជាពិធីការិនីនៅទូរទស្សន៍ CNC នៃកម្មវិធីកំពូលតន្ត្រីប៉ូការីស្វេតផងដែរ ក្រៅពីនេះនាងច្រើនលេចមុខក្នុងស្ប៉តពាណិជ្ជកម្មនានាស្ទើរតែគ្រប់ ផ្នែក។
តារាស្រីកូនកាត់សាសន៍អាស៊ីអឺរ៉ុប កញ្ញា ម៉ៃយ៉ា បង្ហើបឲ្យដឹងពីភាពមមាញឹកក្នុងការថតខ្សែភាពយន្តផងដែរ បើទោះនាងជាតារាស្រីរលកក្រោយរះលើវិថីសិល្បៈបានតិចក្តីនោះថា៖ «សព្វថ្ងៃនាងខ្ញុំកំពុងតែជាប់រវល់ថតកុនទាំងដុំ និងកុនភាគ គឺចប់ពីរឿងមួយទៅរឿងទៀតមិនសូវដាច់ឡើយ។ រឿងភាគមួយខ្ញុំថតឲ្យផលិតកម្ម ទូរទស្សន៍ PNN គឺរឿងអម្ពិលផ្អែម និងកុនភាគមួយទៀតរឿងភូមិខ្ញុំក្រមុំឆ្នាស ថតឲ្យខាងផលិតកម្មទូរទស្សន៍បាយ័ន និងរឿងដុំមួយចំនួនកំពុងតែបានចាក់បញ្ចាំងតាមរោងកុននានានៅក្នុង ភ្នំពេញហើយដែរ»។
ប្រហែលដោយសារទេពកោសល្យរួមផ្សំនឹងចំណូលចិត្ត និងមានភាពស៊ាំព្រោះតែឆ្លងកាត់នឹងថតស្ប៉តពាណិជ្ជកម្ម ជាច្រើនស្អេកស្កះឲ្យក្រុមហ៊ុនភេសជ្ជៈ និងថតឲ្យផលិតផលថែរក្សាសម្ផស្សនានានោះហើយ ដែលរុញច្រានឲ្យតារាស្រីវ័យ ២០ ឆ្នាំ កញ្ញា ម៉ៃយ៉ា ហាក់ដូចជាមិនបានត្អូញត្អែរពីផលលំបាកនៅក្នុងពេលថតកុននានានោះឡើយ ដោយគ្រាន់តែនាងប្រាប់ថា៖ «ការថតកុនខ្ញុំគិតថាដូចជាមិនពិបាកទេ គ្រាន់តែមានអារម្មណ៍ថា ខ្លួនឯងមានបន្ទុកច្រើនបន្តិចដោយសារគេតម្រូវឲ្យយើងចងចាំប៉ារ៉ូល សាច់រឿងរបស់ខ្លួនឯង»។
នៅចាំបានថា គ្រាកន្លងមកមុននេះបន្តិច កញ្ញា ម៉ៃយ៉ាក៏ធ្លាប់បានឲ្យដឹងថានាងមិនចង់ទទួលការថតកុនអ្វីឡើយ។ តែចាប់ពីធ្វើពិធីការិនីទាំងមិនធ្លាប់មានបទពិសោធកាលពីមុននោះ ក៏ស្រាប់តែនាងទទួលការថតកុនទាំងដុំ និងភាគជាប់គ្នាឲ្យរដឹកតែម្តង៕

តារាស្រីវ័យក្មេងទើបរះកូនកាត់ខ្មែរ-អាល្លឺម៉ង់កញ្ញា ម៉ៃយ៉ា។
ប្រភព៖ ភ្នំពេញប៉ុស្ត៏
ម៉ៃយ៉ា តារាស្រីកូនកាត់កាន់តែល្បីសម្បូរកន្លង់តាមចោមសុំក្តីស្នេហ៍
Reviewed by Unknown
on
7:55 PM
Rating:

No comments: