កញ្ញាបៃតង វ័យ៧៥ឆ្នាំ តែងកាយ និងប្រើសម្ភារពណ៌បៃតងសុទ្ធ
ក្រុងញូវយ៉ក: ២០ ឆ្នាំចុងក្រោយ អ្នកស្រី អេលីហ្សាប៊េត អៀតុន រ៉ូសេនថល ហៅ អេលីហ្សាប៊េត ស្វីតហាត ជាវិចិត្រសិល្បការិនីនៅសង្កាត់ប្រូកលីន ក្រុងញូវយ៉ក បានតុបតែងខ្លួនពីក្បាលដល់ចុងជើងជាពណ៌បៃតងសុទ្ធសាធ។
ចំពោះអ្នកស្រី ពណ៌បៃតងឆ្លុះបញ្ចាំងពីសុភមង្គល និងជាពណ៌ដ៏ល្អបំផុតក្នុងលោក។ ដូច្នេះ អ្នកស្រីមិនប្រាថ្នាចង់ប្រើពណ៌អ្វីផ្សេងទៀតទេ។
បច្ចុប្បន្ន អ្នកស្រីតែងតែលេងសក់ពណ៌បៃតង គ្រឿងតែងកាយសណ្ឋានពណ៌បៃតង ហើយសម្ភារប្រើដែលអ្នកស្រីទិញភាគច្រើនចាប់ពីកន្សែងពោះគោ និងផលិតផលថែទាំស្បែកដល់គ្រឿងសង្ហារិម និងសម្ភារប្រើប្រាស់ផ្សេងៗក៏មានពណ៌រុក្ខជាតិនេះដែរ។
អ្នកស្រី ស្វីតហាត បានប្រាប់ The New York Times ថា៖ «វាបានកើតឡើងតាមធម្មជាតិ។ ប្រហែលជាខ្ញុំនឹកដល់ពណ៌បៃតងនៅជុំវិញខ្លួនខ្ញុំ»។
អ្វីដែលអ្នកស្រីដឹងគឺថា ពណ៌បៃតងធ្វើឲ្យអ្នកស្រីរីករាយ។ វិចិត្រករវ័យ ៧៥ ឆ្នាំរូបនេះក៏តែងកាយបែបនេះពីព្រោះវាធ្វើឲ្យមនុស្សម្នាសប្បាយ ផងដែរ។ ស្វាមីអ្នកស្រី ឈ្មោះ ឌីឡាន បានអះអាងថា៖ «វាពិតជាគួរឲ្យរីករាយ។ មនុស្សម្នាបានស្រែកចេញពីរថយន្ដ កុមារចោមរោមគាត់លើរថយន្ដ ហើយភ្ញៀវទេសចរនាំគ្នាថតរូបគាត់។ អ្នកដំណើរភាគច្រើនបានស្រែករំលងផ្លូវហៅគាត់ បានផ្ដល់សញ្ញាមេដៃឲ្យគាត់ និងបានហៅគាត់ថា កញ្ញាបៃតង»។កម្រាលពូក វាំងននបង្អួច កៅអី សូម្បីកំសៀវទឹក ខ្ទះ ប៊ិក និងផលិតផលអនាម័យ ក៏សុទ្ធតែពណ៌បៃតងដែរ។ អ្នកស្រីប្រាប់ពីចំណូលចិត្ដថា៖ «អូ! ទេ! មិនដែលធុញទេ។ ខ្ញុំនៅតែមានអារម្មណ៍ល្អរៀងរាល់ថ្ងៃ»៕
ប្រភព៖ ភ្នំពេញប៉ុស្

Reviewed by Unknown
on
5:55 PM
Rating:

No comments: