សុំគូស្នេហ៍រៀបការដោយលុតជង្គង់ជូនស្បែកជើងកែវដូចរឿងព្រេង
ថ្ងៃអាទិត្យ ទី៤ ខែធ្នូ ឆ្នាំ២០១៦ ម៉ោង ០៩:១២ (04-12-2016 09:12)
នារីម្នាក់ក្លាយជាម្ចាស់ក្សត្រីដូចក្នុងរឿងព្រេង ខណៈបុរសជាគូស្នេហ៍លុតជង្គង់សុំរៀបការនៅរមណីយដ្ឋាន «Disneyland» សហរដ្ឋអាមេរិក ព្រមទាំងជូនស្បែកជើងកែវ និងចិញ្ចៀនពេជ្រ ។«Daily Mail» កាលពីពេល ថ្មីៗកន្លងមកផ្សាយថា លោក Chris Cole និងនាង Courtney បានជួបគ្នាជាលើកដំបូង ក្នុងពិធីជប់លៀង Halloween 2011 ហើយពួកគេបណ្តុះពន្លកស្នេហ៍តាំងពីពេលនោះមក ។ ការសុំរៀបការនោះកើតឡើងនៅរមណីយដ្ឋាន Disneyland សហរដ្ឋអាមេរិក ដោយលោក Chris និយាយទៅកាន់គូស្នេហ៍ថា «ខ្ញុំមកទីនេះដើម្បីប្រគល់ស្បែកជើងកែវជូនអូន» ។ គ្រានោះនាងCourtney អង្គុយលើកៅអី ហើយលោក Chris ក៏ពាក់ស្បែកជើងជូននាង ព្រមទាំងនិយាយថា «សូមរីករាយណាអូន » ។ ប៉ុន្មានវិនាទីក្រោយមកលោក Chris ក្រោកឈរ ហើយដើរទៅរកប្អូនប្រុសរបស់គេ ។ នៅពេលគេងាកត្រឡប់មករកគូស្នេហ៍វិញ ជាហេតុការណ៍ដ៏រំភើបមួយ គឺគេលុតជង្គង់នៅចំពោះនារីម្ចាស់ស្នេហ៍ ព្រមទាំងបំពាក់ចិញ្ចៀនជូននាងនៅមុខមហាជនយ៉ាងច្រើនកុះករ ៕
សុំគូស្នេហ៍រៀបការដោយលុតជង្គង់ជូនស្បែកជើងកែវដូចរឿងព្រេង
Reviewed by Unknown
on
4:49 AM
Rating:

No comments: