បុរសថៃរួមរស់ជាមួយពស់វែកយក្សដោយជឿថា វាជាមិត្ដស្រីចាប់ជាតិ
ក្រុងបាងកក: បុរស របួសបេះដូងដោយសារមរណភាពមិត្ដស្រីបានរួមរស់ជាមួយពស់វែកប្រវែង ៣ ម៉ែត្រដែលជឿថាជាសង្សារចាប់ជាតិ។ រូបថតបង្ហោះលើហ្វេសប៊ុកកំពុងល្បី បុរសម្នាក់ត្រូវបានមើលឃើញអង្គុយមើលទូរទស្សន៍ជាមួយពស់ពិស ដើរលេងក្នុងសួន និងសូម្បីតែលើកដុំដែកនៅបន្ទប់ហាត់ប្រាណ ខណៈពស់វែកនេះសម្លឹងមុខលោកថ្មែ។
ដំណើររឿងរ៉ាវស្នេហាដ៏ចម្លែករបស់មនុស្ស និងពស់នេះបង្ហោះដំបូងលើទំព័រហ្វេសប៊ុក វូរ៉ាណាន់ សារ៉ាសាលីន មកពីខេត្ដខាន់ចាន់ណាបូរី ប្រទេសថៃ រួមនឹងរូបភាពបុរសកម្សត់ស្នេហ៍ និងដៃគូពស់ក្នុងសកម្មភាពផ្សេង។
សារ៉ាសាលី ដែលបង្ហោះរឿងក្នុងស្រុកប្លែកៗជាប្រចាំ បានអះអាងថា បុរសដែលមិនត្រូវបានស្គាល់ឈ្មោះនោះរមែងបង្ហាញទំនាក់ទំនងកាន់តែ ស្អិតល្មួតតជាមួយពស់ពិសមួយក្បាលនេះ ក្រោយពីសម្គាល់ពីភាពស្រដៀងគ្នាមួយចំនួនរវាងអតីតមិត្ដស្រី និងជឿជាក់ថា នាងចាប់ជាតិជាពស់។
វូរ៉ាណាន់ បានសរសេរថា៖ «បុរសនេះជឿថា មិត្ដស្រីខ្លួនបានចាប់ជាតិជាពស់វែកសក្រោយពីនាងបានស្លាប់កាលពី ប៉ុន្មានឆ្នាំមុន»។ ប្រភពដដែលបន្ថែមថា៖ «លោកមិនដែលឃ្លាតឆ្ងាយពីពស់វែកនេះឡើយ ដោយនាំយកសត្វដ៏គ្រោះថ្នាក់តាមខ្លួនជានិច្ច សូម្បីតែដេក»។
មនុស្សទូទៅរមែងព្រមានដល់បុរសរូបនោះអំពីគ្រោះថ្នាក់ចំពោះ ការរស់នៅជាមួយពស់ពិស។ ប៉ុន្ដែលោកមិនខ្វាយខ្វល់នោះទេ។ លោកល្បីដោយសារហ៊ានរស់នៅជាមួយពស់វែក និងត្រូវបានព្រមានពីសុវត្ថិភាពជារឿយ៕
ប្រភព៖ ភ្នំពេញប៉ុស្ត៏

Reviewed by Unknown
on
8:11 PM
Rating:

No comments: