ចេញ​ហើយ​នេះ Trailer ទី ២ ក្នុង​រឿង xXx វគ្គ​ថ្មី ដែល​រួម​សម្តែង​ដោយ កុំកុំ

ក្រោយពីស្ងាត់ ប្រហែលជា រយៈពេល 3 ខែ បន្ទាប់ពីបាន បញ្ចេញនូវ Trailer ទី ១ នោះ ថ្មីៗនេះ រឿង xXx វគ្គថ្មីនេះ ក៏បាន បញ្ចេញនូវ Trailer ទី ២ មួយទៀត ផងដែរ ដែលមើល ទៅកាន់តែ ជក់ចិត្តដិត អារម្មណ៍ បន្ថែមទៀត មែនទែន។
ក៏សូមបញ្ជាក់ផងដែរថា រឿង xXx វគ្គថ្មីនេះ មានឈ្មោះ The Return of Xander Cage ដែលនិយាយ ពី តួអង្គសំខាន់ ម្នាក់ឈ្មោះ Xander Cage សម្តែងដោយ Vin Diesel បានបង្ហាញ ខ្លួនម្តងទៀត បន្ទាប់ពីមនុស្ស ជាច្រើនគិត ថាគាត់ បានស្លាប់ ដោយគាត់បាន បង្ហាញខ្លួនវិញ ដើម្បីស្វែងរក អាវុធប្រល័យ ជីវិត ដ៏សាហាវ និងបញ្ឈប់ការ ប្រើប្រាស់។ ហើយនៅ ក្នុងនោះក៏ មានចូលរួម សម្តែងដោយ Neymar, Donnie Yen (កុំកុំ), Tony Jaa (កែងឆេះ), Kris Wu និងតួសម្តែង ល្បីៗ ច្រើននាក់ទៀត។

សូមទស្សនា Trailer នៅខាងក្រោម៖
យល់យ៉ាងណាដែរ បន្ទាប់ពីបាន ទស្សនាវីដេអូ ខាងលើនេះរួច? មិនយូរទេ ខ្សែភាពយន្តនេះ នឹងមានដាក់ បញ្ចាំងនៅលើ កញ្ចក់កុន ឆាប់ៗខាង មុខនេះហើយ ដោយសម្រាប់ ថ្ងៃចាក់បញ្ចាំង ​អន្តរជាតិ​ គឺត្រូវនឹងថ្ងៃទី 20 មករា ឆ្នាំ 2017 ខាងមុខនេះ។
ប្រភព៖ Camboreport
ចេញ​ហើយ​នេះ Trailer ទី ២ ក្នុង​រឿង xXx វគ្គ​ថ្មី ដែល​រួម​សម្តែង​ដោយ កុំកុំ ចេញ​ហើយ​នេះ Trailer ទី ២ ក្នុង​រឿង xXx វគ្គ​ថ្មី ដែល​រួម​សម្តែង​ដោយ កុំកុំ Reviewed by Unknown on 7:42 PM Rating: 5

No comments:

Powered by Blogger.