ប្រសិនបើអ្នកមិនចូលចិត្ត iOS 10 ទេនោះអ្នកអាចទម្លាក់ទៅ iOS 9 វិញបាននៅពេលនេះ
មិត្តអ្នកអាន មួយចំនួនដែលប្រើប្រាស់ iPhone ច្បាស់ជាបានដំឡើងទៅកាន់ iOS 10 ហើយ។ ឥឡូវនេះ iOS 10 គឺកំពុងមានអ្នកប្រើប្រាស់ច្រើនណាស់ អ្នកខ្លះក៏ចូលចិត្តប្រើវាហើយអ្នកខ្លះ ទៀតក៏គិតថាវាពិបាក។ មិត្តអ្នកអានដែលមិនចង់ប្រើនូវ iOS 10 ហើយចង់ត្រលប់ទៅ iOS 9 វិញនោះក៏បាន។ គ្រប់ iDevice យើងអាចធ្វើការទម្លាក់ទៅ ជំនាន់ iOS 9.3.5 បានទាំងអស់ លើកលែង តែ iPhone 7 និង iPhone 7 Plus។ ដូច្នេះកុំអោយបង្អង់យូរយើងខ្ញុំនិងធ្វើការ រៀបរាប់ពិធីសាស្រ្តងាយៗ ខាងក្រោមនេះ សម្រាប់អោយមិត្តអ្នកអាន ចង់ធ្វើការទម្លាក់ជំនាន់ iOS 10 ទៅ iOS 9 បានយ៉ាងងាយស្រួល។
តម្រូវការ:



នេះជាវិធីងាយៗ ដែលយើងខ្ញុំចង់ចែករំលែកសម្រាប់មិត្តអ្នកអានដែលចង់ ប្រើនូវ iOS 9 វិញអាចអនុវត្តតាមវិធីខាងលើបាន។ យើងសង្ឈឹមថាមិត្តអ្នកអាចធ្វើបានទាំងអស់គ្នាណា។ ប្រសិនបើមានចម្ងល់ឆ្ងល់នោះអាចធ្វើការ Chat មកកាន់ Page Cambo Report បាន។
ប្រភព៖ Cambo Report
តម្រូវការ:
- ត្រូវការ Firmware iOS 9.3.5 អាចរកបាននៅវេបសាយនេះ https://ipsw.me/
- តម្រូវអោយមានកម្មវិធី iTunes ជំនាន់ចុងក្រោយដែល ទាញយកបាន នៅទីនេះ
- មុននឹងធ្វើការទម្លាក់នោះត្រូវធ្វើការដោះ iCloud ជាមុនសិន
- ជាដំបូងភ្ជាប់ iDevice ទៅកាន់កុំព្យូទ័រជាមួយខែ្ស USB
- បន្ទាប់មកធ្វើការចុចរូបសញ្ញាដូចរូបខាងក្រោម
- បន្ទាប់មកទៀត វានឹងចេញផ្ទាំងដូចរូបខាងក្រោម មិត្តអ្នកអាន សូមធ្វើការ ចុចប៊ូតុង Shift អោយជាប់ រួចទាញ Mouse ចុចយកពាក្យ Restore iPhone
- ហើយបន្ទាប់មកវានឹងចេញផ្ទាំងមួយទៀតនៅលើអេក្រង់អោយយើង រើស Firmware ចុចរើសហើយ ចុចពាក្យថា Open រួច ធ្វើការរង់ចាំនៅពេលវា កំពុង Restore ត្រូវការចំណាយពេលយូរបន្តិចទើបអាចរួចរាល់។
នេះជាវិធីងាយៗ ដែលយើងខ្ញុំចង់ចែករំលែកសម្រាប់មិត្តអ្នកអានដែលចង់ ប្រើនូវ iOS 9 វិញអាចអនុវត្តតាមវិធីខាងលើបាន។ យើងសង្ឈឹមថាមិត្តអ្នកអាចធ្វើបានទាំងអស់គ្នាណា។ ប្រសិនបើមានចម្ងល់ឆ្ងល់នោះអាចធ្វើការ Chat មកកាន់ Page Cambo Report បាន។
ប្រភព៖ Cambo Report
ប្រសិនបើអ្នកមិនចូលចិត្ត iOS 10 ទេនោះអ្នកអាចទម្លាក់ទៅ iOS 9 វិញបាននៅពេលនេះ
Reviewed by Unknown
on
7:40 PM
Rating:

No comments: