ស្រីស្អាតបង្ហាញវិធីស្ទីមមុខប្រសិទ្ធភាពបំផុតរក្សាស្បែកមុខស្រស់ថ្លាតាមបែបធម្មជាតិ
ការថែរក្សាសម្រស់ឲ្យស្អាតស្រស់ថ្លា មានវិធីច្រើនខុសៗគ្នា ដោយខ្លះជ្រើសរើសវិធីផ្លូវកាត់ប្រើឡេគីមី ឯខ្លះទៀតមិនលេងផ្លូវកាត់ដោយប្រើវិធីធម្មជាតិងាយៗ បើទោះបីរាងស៊ីពេលបន្តិចក៏ដោយ។ ហានិភ័យត្រង់ថា ប្រើឡេគីមី ស្អាតបានតែមួយរយៈពេល គ្រោះថ្នាក់ស្បែកនាពេលអនាគត!
ទំព័រសុខភាព និងសម្រស់នេះ Sabay សូមណែនាំប្រិយមិត្តនារីៗគ្នាយើងពីវិធីស្ទីមមុខឲ្យស្បែកភ្លឺស្រស់ថ្លាតាមបែបធម្មជាតិ ដែលវិធីនេះជាក្បួនរបស់អឺរ៉ុបមានប្រសិទ្ធភាពបំផុត និងបង្ហាញជូនដោយស្រីស្អាតម្ចាស់សាឡនវ័យក្មេង Mini Angel។
អត្ថប្រយោជន៍៖
– ស្បែកមុខភ្លឺស្រស់ថ្លា គ្មានខ្លាញ់
– ស្បែកមុខគ្មានឡើងមុន
– ចេញជាតិពុលជាប់លើស្បែកមុខ ព្រោះពេលស្ទីមរន្ធញើសស្បែកមុខនឹងបើកធំ ហើយចេញជាតិពុល និងធូលី
– បំបាត់ស្ត្រេស
– សម្រួលចលនាដង្ហើមដល់អ្នកមានតឹងច្រមុះ។
សម្ភារៈ៖
– ចានគោមមួយ
– ក្រូចឆ្មារហាន់ជាចំណិតស្ដើងៗ (១ចំហៀងក្រូច)
– ទឹកក្ដៅដាំពុះ
– កូនកន្សែងពោះគោ
វិធីស្ទីម៖
– លុបលាងមុខជាមួយទឹកស្អាតធម្មតា
– ដាក់ទឹកក្ដៅដាំពុះក្នុងចានគោម
– ច្របាច់ក្រូចក្នុងទឹកក្ដៅក្នុងចានគោម និងដាក់សម្បកក្រូចត្រាំចោល
– ចាប់ផ្ដើមស្ទីមមុខ ដោយឈ្ងោកមុខបន្តិចពីលើចានគោមកំពុងក្ដៅហុយៗកម្ពស់ពី៥ ទៅ៧ សង់ទីម៉ែត្រ និងប្រើកន្សែងពោះគោទូលលើក្បាលបន្តិច ដើម្បីរក្សាកម្ដៅចេញពីទឹក។
– ស្ទីមរយៈពេល ៥នាទី សម្រាប់អ្នកមានស្បែកមុខស្ដើង និងរយៈពេល ៨នាទី សម្រាប់អ្នកមានស្បែកមុខធម្មតា។
– ក្រោយស្ទីម រង់ចាំរយៈពេលពី ១៥ ទៅ២០នាទីដើម្បីឲ្យស្បែកមុខឈប់ក្រហមរាងត្រជាក់វិញ សឹមទៅលុបលាងមុខដោយទឹកស្អាតធម្មតា។
– ធ្វើបែបនេះ ២ដងក្នុងមួយសប្ដាហ៍ ស្បែកមុខអ្នកនឹងគ្មានជាតិពុល ឡើងមុន ហើយធានាថាភ្លឺស្រស់ថ្លាតាមបែបធម្មជាតិទៀតផង
– អ្នកអាចអនុវត្តពេលព្រឹក ឬពេលល្ងាច អាស្រ័យលើពេលវេលាទំនេររបស់អ្នក។
ចំណាំ៖ ចំពោះអ្នកមានមុនខ្សាច់លើមុខ ត្រូវប្រើអំបិលមួយស្លាបព្រាកាហ្វេ ជំនួសក្រូចឆ្មារវិញ។ អ្នកអាចប្រើផ្កាផ្សេងៗ (កូឡាប…) ដើម្បីយកក្លិនក៏បាន។
កុំភ្លេចសាកល្បងណាមិត្តនារីៗ! ធានាថា មានប្រសិទ្ធភាពតែម្ដង! អូ! សម្រាប់បុរសៗវិញ ក៏អាចអនុវត្តវិធីដូចគ្នានេះបានដែរ៕
ប្រភព៖ sabaynews

Reviewed by Unknown
on
7:33 PM
Rating:

No comments: