អញ្ចឹងឯងតើបានជាគ្រួសារ មួយនោះ​ចេះតែឈឺអស់មួយផ្ទះ មិនដឹងមូលហេតុ

ពិតណាស់ថាខ្នើយជាវត្ថុដែលមនុស្សគ្រប់គ្នាប្រើដើម្បីកើយយ៉ាងកក់ក្តៅគ្រប់ពេលដែលយើងគេង។ខ្នើយនោះមានក្បូរក្បាច់រចនាស្អាតមិនស្អាតយ៉ាងណាក៏ដោយតែវាតែងតែផ្តល់គុណប្រយោជន៏យ៉ាង សំខាន់សំរាប់អ្នកគ្រប់គ្នា។យ៉ាងណាមិញការបោកសំអាតពូកខ្នើយគឺជារឿងសំខាន់ដែល មិនអាចអត់បាន។ត្រូវចាំថា អ្នកគួរបោកគក់ពូកខ្នើយរបស់អ្នករៀងរាល់ 1-2សប្តាហ៏ ប្រសិនបើអ្នកកំពុងរស់នៅក្នុងបរិយាកាសដែលមានសំណើម។
តាមការសិក្សាស្រាវជ្រាវរបស់ក្រុមនិស្សិតរបស់សកលវិទ្យាល័យ Manchester៖ ជាទូទៅមនុស្សពេញវ័យម្នាក់អាចមានញើសចេញរហូតដល់ទៅ 100លីត្រក្នុងមួយឆ្នាំ ហើយអាចបង្កអោយបរិយាកាសក្នុងកន្លែងដេករបស់យើងអាចឡើងកំដៅដល់ទៅ 30អង់ហ្សា នៅទីតាំងដែលមានសំណើម ហើយពពួកផ្សិតក៏អាចកើតមានដោយងាយ។
ការសិក្សាស្រាវជ្រាវបានធ្វើឡើងដោយ យកខ្នើយចំនួន 10 ដែលធ្លាប់បានប្រើប្រាស់កំឡុងពេលពី មួយឆ្នាំកន្លះ ដល់ 20ឆ្នាំហើយក្រោយមកលទ្ធផលបង្ហាញថាខ្នើយទាំងអស់ពិតជាមាន ដុះផ្សិតពិតមែន។ ក្នុងនោះមានពពួកផ្សិតចំនួន 50ប្រភេទដែលបានរកឃើញ។ យ៉ាងហោចណាស់ក៏មានពពួកផ្សិតចំនួន 4 ទៅ 16 ប្រភេទដែរនៅក្នុងខ្នើយរបស់អ្នកសព្វថ្ងៃ ដូចនេះសូមប្រុងប្រយ័ត្ន។ ពពួកខ្នើយដែលធ្វើពីសំឡីគ មានពពួកផ្សិតច្រើនជាខ្នើយដែល ធ្វើពីរោមសត្វ។ ក៏ព្រោះតែខ្នើយដែលធ្វើពីសំឡីគ មានសភាពស្ពោត ជក់ទឹកជាងរោមសត្វ។
ប្រសិនបើអ្នកមានជំងឺហឺតនោះខ្នើយរបស់អ្នកគឺពិតវត្ថុសំខាន់ដែលអ្នកត្រូវប្រុងប្រយ័ត្នបោកសំអាត អោយបានទៀងទាត់។យ៉ាងណាមិញការប្រើប្រាស់ស្រោមខ្នើយដែលបោកគក់បានទៀងទាត់ នោះពពួកផ្សិត នឹងមិនងាយកើតមាននិងរស់រៀនមានជីវិតឡើយ។ មិនត្រឹមតែស្រោមខ្នើយឡើយ តែអ្នកក៏គួរតែបោកសំអាតខ្នើយរបស់អ្នកដែរ។ហើយអ្នកក៏គួរតែផ្លាស់ប្តូរខ្នើយរបស់អ្នកយ៉ាងយូរ 2ឆ្នាំម្តងដែរព្រោះខ្នើយជាវត្ថុដែលសំខាន់ដែលអ្នកត្រូវប្រើពេញមួយជីវិតរបស់អ្នកដើម្បីជួយ ទ្រទ្រង់កនិងក្បាលរបស់អ្នក៕
2016-10-22_141927ប្រភព៖ khmerwonder
អញ្ចឹងឯងតើបានជាគ្រួសារ មួយនោះ​ចេះតែឈឺអស់មួយផ្ទះ មិនដឹងមូលហេតុ អញ្ចឹងឯងតើបានជាគ្រួសារ មួយនោះ​ចេះតែឈឺអស់មួយផ្ទះ មិនដឹងមូលហេតុ Reviewed by Unknown on 5:04 PM Rating: 5

No comments:

Flickr Widget

Powered by Blogger.