ទឹម រដ្ឋា អះអាងថា កេរ្តិ៍ឈ្មោះក្នុងសិល្បៈកំពុងងើបឡើងវិញ
តារាសម្ដែង និងជាតារាបង្ហាញម៉ូដកញ្ញា ទឹម រដ្ឋា និយាយថា ខ្សែភាពយន្តភាគរឿង "ម្ទេសហឹរ ប៉ះអំបិលប្រៃ" ដែលកំពុងចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ PNN បានជួយជ្រោងកេរ្តិ៍ឈ្មោះរបស់នាងឱ្យល្បីឡើងវិញបន្ទាប់ពីស្ងប់ស្ងាត់មួយរយៈធំមក។
តារាសម្ដែងបញ្ចេញសាច់ក្នុងរឿងភាគថ្មីរូបនេះ បន្តថា រយៈពេលជាង ៣ឆ្នាំមកហើយដែលនាងមិនបានបង្ហាញវត្តមានទាល់តែសោះតាមរយៈការថតខ្សែភាពយន្តភាគ ហើយប្រជាប្រិយភាពក៏ស្ងាត់ទៅតាមហ្នឹងដែរ។ ប៉ុន្តែបន្ទាប់ពីបានបង្ហាញវត្តមានក្នុងខ្សែភាពយន្តនេះ ធ្វើឱ្យប្រជាប្រិយភាពរបស់នាងឡើងខ្លាំងវិញ។ការស្ងប់ស្ងាត់ពីវិស័យភាពយន្តភាគមួយរយៈធំត្រូវតារាម៉ូដែលរូបនេះបញ្ជាក់ថា ព្រោះតែផលិតករមួយចំនួនយល់ច្រឡំថា នាងមិនចង់ថតកុនខ្លាចខ្មៅសាច់។ ប៉ុន្តែធាតុពិតមិនដូច្នោះទេ គឺកញ្ញាចង់បង្ហាញវត្តមានកាន់តែច្រើន កាន់តែល្អសម្រាប់ភាពយន្តភាគ។
យ៉ាងណាក៏ដោយតារាម៉ូដែលស៊ិចស៊ីរូបនេះទទួលស្គាល់ថា ការថតរឿងភាគឱ្យ PNN "ម្ទេសហឹរ ប៉ះអំបិលប្រៃ" ដែលសំបូរដោយឈុតស៊ិចស៊ីច្រើន ធ្វើឱ្យកញ្ញាអៀនខ្មាសច្រើន មិនដូចអ្វីដែលកញ្ញាបង្ហាញនៅខាងក្រៅ។
កញ្ញា ទឹម រដ្ឋា បន្តថា រឿងភាគនេះពិតជាទទួលការគាំទ្រច្រើនពីទស្សនិកជន ដោយកញ្ញាដើរទៅណាមកណាក៏ឮគេនិយាយពីខ្សែភាពយន្តភាគនេះច្រើន។
ខ្សែភាពយន្តរឿង "ម្ទេសហឹរ ប៉ះអំបិលប្រៃ" ដែលកញ្ញា ទឹម រដ្ឋា សម្ដែងជាតួកាចកំពុងចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ PNN រៀងរាល់សប្ដាហ៍ពីថ្ងៃ ចន្ទដល់ថ្ងៃពុធ វេលាម៉ោង៨យប់៕

Reviewed by Unknown
on
7:36 PM
Rating:

No comments: