តើទារកក្នុងផ្ទៃពោះកំពុងតែធ្វើអ្វីខ្លះ? ​ដឹង​ហើយ​ហួស​ចិត្តម៉ង!

អ្នក​ទើប​តែមាន​ផ្ទៃពោះ​លើក​ដំបូង​មែនទេ? ​នេះត្រូវ​តែជា​ពេល​វេលា​មាន​ក្តីសុខ​សម្រាប់​អ្នក ​និង​គ្រួសារ​របស់​អ្នក។
ការ​នាំ​យក​ជីវិត​ថ្មីមួយ​មក​លើ​ពិភព​លោក​ដ៏ស្រស់​ស្អាត ​និងមាន​កូនតូច​នៅក្នុង​ផ្ទៃជា​អារម្មណ៍​មួយដែល​គ្មាន​ស្ត្រី​ណា​អាច​បក​ស្រាយ​បាន។
មាន​ស្ត្រី​ជាច្រើន​ដែល​តែង​តែចង់​ដឹងថា ​តើទារក​កំពុង​ធ្វើអ្វីខ្លះ​នៅក្នុង​ស្បូន​របស់​ពួក​នាង។ ខាង​ក្រោម​នេះ​ នឹង​បង្ហាញ​អ្នក​ពី​រឿងរ៉ាវ​ជាច្រើន​ដែល​ទារក​ធ្វើនៅ​ក្នុង​ស្បូន។
យោង​តាម​អ្នក​ជំនាញ​បាន​ឲ្យដឹង​ថា ​ទារក​មិន​ត្រឹមតែ​រៀន​ធ្វើ​ចលនា​ម្រាមដៃ,​ ម្រាមជើង ​និង​អវៈយវៈ​ដៃជើង​ប៉ុណ្ណោះ​ទេ ​តែវា​ក៏អាច​យល់​សប្តិ, ​ពេលខ្លះ​ស្ងាប, ​ជញ្ជក់​មេដៃ ​និងធ្វើ​រឿងជា​ច្រើន​ផ្សេង​ទៀតដែល​អ្នក​នឹក​ស្មាន​មិនដល់។
នៅពេល​អ្នក​ឆ្លុះអេកូ និង​សម្លឹង​មើល​ទារក​ក្នុង​ស្បូន​យ៉ាង​ជិត។ ​គភ៌​នៅតែ​រក្សាធ្វើ​ចលនា​ឥត​ឈប់​ឈរ ​ហើយ​ក៏អាច​ធាក់​អ្នក ​ឬជា​អារម្មណ៍​ល្អនៅ​ក្នុងពោះ។
អ្នក​ជំនាញ​ជាច្រើន​បាន​និយាយ​ថា ​គភ៌អាច​មាន​សមត្ថភាព​ធ្វើអ្វីៗ​បាន​ច្រើន​ជាង​ការ​ស្ងាប ​និង​ធាក់ពី​ខាង​ក្នុង​ស្បូន។​ នេះជា​រឿងរ៉ាវ​មួយ​ចំនួន​ដែល​ទារក​ធ្វើ ​នៅ​ពេល​វានៅ​ក្នុង​ស្បូន​ម្តាយ៖
យំនៅក្នុងស្បូន
បើទោះ​បីជា​នេះ​ធ្វើឲ្យ​អ្នកខូច​ចិត្ត​ក៏ដោយ ​តែអ្នក​ជំនាញ​ក៏បាន​បង្ហាញ​ថា ​នៅ​ពេល​ឆ្លុះ​អេកូ​មើល​ឃើញ​ថា ​ទារក​មួយ​ចំនួន​ចូល​ចិត្ត​បង្ហាញ​ថា ​ពួកគេ​កំពុង​យំនៅ​ក្នុង​ស្បូន។
ភាពស្និតស្នាលនៅក្នុងស្បូន
ប្រសិន​បើអ្នក​ចង់​បាន​កូន​ភ្លោះ ​អ្នក​នឹង​ដឹងថា ​ទារក​ចូល​ចិត្ត​ភាព​ស្និទ្ធ​ស្នាល​ច្រើន។ ​តែទោះ​បីជា​យ៉ាង​ណា ​អ្នក​ជំនាញ​ក៏បាន​និយាយ​ថា ​ភាព​ជិត​ស្និទ្ធ​នេះ​ក៏អាច​កើត​ឡើង​ជាមួយ​នឹង​ម្តាយ។ ​ក្នុង​រយៈ​ពេល​ ១០ ​សប្តាហ៍​ចុង​ក្រោយ​នៃការ​មាន​ផ្ទៃពោះ ​ទារក​អាច​ស្តាប់​សម្លេង​របស់​ម្តាយ​បាន។
ត្អើកនៅក្នុងស្បូន
ទារក​អាច​ចាប់​ផ្តើម​ត្អើក​នៅដើម​ត្រីមាស​ដំបូង ​បើទោះ​បីជា​អ្នក​មិន​ចាប់​អារម្មណ៍​រហូត​ដល់​ដំណាក់​កាល​ក្រោយៗ​ទៀត​ក៏ដោយ។ ​ពេលខ្លះ ​ប្រសិន​បើអ្នក​យក​ចិត្តទុក​ដាក់​ឲ្យ​មែន​ទែន ​អ្នកនឹង​អាច​មាន​អារម្មណ៍​ថា ​ទារក​ត្អើក​នៅខាង​ក្នុង​ស្បូន​របស់អ្នក។
ញញឹមនៅក្នុងស្បូន
នៅកំឡុង​សប្តាហ៍​ទី ២៦​នៃការ​មាន​ផ្ទៃពោះ​របស់​អ្នក ​ទារក​នឹង​អាច​ធ្វើ​ចលនា​បាន​ច្រើន​យ៉ាង​នៅខាង​ក្នុង​ស្បូន។ ​វាជា​ពេល​វេលា​ដែល​ទារក​នឹងអាច​បង្ហាញ​ពីស្នាម​ញញឹម​បាន។
ស្ងាបនៅក្នុងស្បូន
ទារក​របស់​អ្នក​ក៏បង្ហាញ​ការ​ស្ងាប​នៅក្នុង​ស្បូន​ដែរ។ ​នេះ​ដោយ​សារតែ ​ទារក​តូច​បាន​ចំណាយ​ពេល​វេលា​គេង​ច្រើន ​និង​ធ្វើ​ចលនា​ច្រើន​នៅក្នុង​ផ្ទៃ ​វាធ្វើ​ឲ្យ​ទារក​ហត់​នឿយ ​បណ្តាល​ឲ្យ​ស្ងាប។
នោម
ទារក​របស់អ្នក​ក៏អាច​នោម​នៅ​ក្នុង​ស្បូន។ ​ចុង​ត្រីមាសទី ​១ ទារក​នឹង​ចាប់​ផ្តើម​ផលិត​ទឹក​នោម។​
បើកភ្នែកនៅក្នុងស្បូន
ក្នុង​កំឡុង​សប្តាហ៍ទី ​២៨នៃ​ការ​មាន​ផ្ទៃពោះ ​ទារក​នឹង​ចាប់​ផ្តើម​បើកភ្នែក។ ​គេក៏​អាច​ប្រតិ​កម្ម​នឹង​ពន្លឺ ​នៅ​ពេល​ពោះត្រូវ​នឹង​ពន្លឺ​ ប៉ុន្តែនេះ​មិនមែន​ជា​បញ្ហា​ត្រូវ​ព្រួយ​បារម្ភ​ឡើយ។
ភ្លក់អាហារពេលល្ងាចរបស់អ្នក
អ្នក​ត្រូវ​ដឹង​ថា ​អាហារ​ណា​ដែល​អ្នក​បាន​ទទួល​ទាន ​គភ៌​នឹង​ទទួលបា​ន​រសជាតិ​ពី​អាហារ​នោះ។ ​យោង​តាម​អ្នក​ជំនាញ​ជាច្រើន​បាន​ឲ្យដឹង​ថា ​ក្នុង​សប្តាហ៍​ទី ១៥ ​គភ៌នឹង​ចាប់​ផ្តើម​ចូល​ចិត្ត​រសជាតិ​ផ្អែម ​ហើយ​ទារក​នឹង​ទទួល​យក​សារធាតុ​រាវផ្អែម​កាន់​តែច្រើន​ឡើង៕
ប្រភព៖ ខ្មែរប្រពៃ
តើទារកក្នុងផ្ទៃពោះកំពុងតែធ្វើអ្វីខ្លះ? ​ដឹង​ហើយ​ហួស​ចិត្តម៉ង! តើទារកក្នុងផ្ទៃពោះកំពុងតែធ្វើអ្វីខ្លះ? ​ដឹង​ហើយ​ហួស​ចិត្តម៉ង! Reviewed by Unknown on 7:07 PM Rating: 5

No comments:

Flickr Widget

Powered by Blogger.